Insurance

728x90

ជនសង្ស័យ​ម្នាក់​ជាមួយ​ថ្នាំញៀន​១​កញ្ចប់​ម៉ូតូ​២​គ្រឿង​ត្រូវ​នគរបាល​ចាប់​បញ្ជូនទៅ​តុលាការ​

​ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ម្នាក់​ក្នុងចំណោម​គូកន ៣​នាក់ ត្រូវបាន គ​របាល​ក្រុង និង​ខេត្ត​ព័ទ្ធចាប់​ឃាត់ខ្លួន​បាន នៅវេលា​ម៉ោង ១១ និង​៤៥​នាទី​ព្រឹក ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រ​ពាំ​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈដែល​រូបគេ និង​គូកន កំពុងធ្វើការ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​។​

​លោក វរសេនីយ៍ត្រី ឆាយ ខេ​ម​រ័ត្ន អធិការនគរបាល​ក្រុង​កំពង់ឆ្នាំង បាន​និយាយ​អោយដឹងថា​៖ ជនសង្ស័យ​ខាងលើ​មានឈ្មោះ ចេង ចាន់​មុនី អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។ មុនពេល​ចាប់​ឃាត់ខ្លួន សមត្ថកិច្ច​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​រាយការណ៍​ថា មានការ​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន នៅផ្ទះ​ឈ្មោះ គង់ សុគ​ន្ឋា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​បី ។

​ក្នុងពេលនោះ​កម្លាំង​នគរបាល​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្ត នាំគ្នា​ឡោមព័ទ្ធ​ចាប់បាន​ជនសង្ស័យ​រូបនេះ​នៅ​ចំណុចកើតហេតុ​ខាងលើ តែ​ជនសង្ស័យ​ជា​គូកន ២​នាក់​ទៀត​ដឹងខ្លួន​បាន​រត់គេច​អស់ ។ នៅក្នុង​កិច្ច​បង្ក្រាប​នេះ​សមត្ថកិច្ច​ដក​វ​ហូត​បាន​រួមមាន ថ្នាំញៀន​ម៉ា​ទឹកកក​១​កញ្ចប់ ម៉ូតូ​២​គ្រឿង កាំបិត​២​ដើម និង​ឧបករណ៍ សម្រាប់​ប្រើប្រាស់​គ្រឿងញៀន មួយចំនួនទៀត ។

ជនសង្ស័យ​ខាងលើ​រួមជាមួយ​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​កសាង​សំណុំរឿង​តាម​និតិ​វិធី បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត ៕ រិ​ទ្ធិ ជ័យ​

KA-18-07-2016-04 KA-18-07-2016-06 ​ ​


http://ift.tt/29Ucq9e
ជនសង្ស័យ​ម្នាក់​ជាមួយ​ថ្នាំញៀន​១​កញ្ចប់​ម៉ូតូ​២​គ្រឿង​ត្រូវ​នគរបាល​ចាប់​បញ្ជូនទៅ​តុលាការ​ ជនសង្ស័យ​ម្នាក់​ជាមួយ​ថ្នាំញៀន​១​កញ្ចប់​ម៉ូតូ​២​គ្រឿង​ត្រូវ​នគរបាល​ចាប់​បញ្ជូនទៅ​តុលាការ​ Reviewed by yim PH on 4:02 PM Rating: 5

Entertainment

ads
Powered by Blogger.