លោកតាអាយុ៩១ឆ្នាំក្រីក្រតោកយ៉ាកម្នាក់ជិះកង់មកទិញឥវ៉ាន់ហូបដួលស្លាប់នៅផ្ទះអ្នកលក់ចាប់ហួយ
ខេត្តកំពង់ឆ្នាំង៖ លោកតាវ័យចំណាស់ម្នាក់ក្នុងជីវភាពតោកយ៉ាករស់ទាំងវេទនាកំដរជីវិតចុងក្រោយ បានដួលស្លាប់ក្នុងផ្ទះលក់ចាបហួយមួយកន្លែង ធ្វើឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ខណៈដែលរូបគាត់បានជិះកង់មានចម្ងាយជិត២គីឡូម៉ែត្រពីផ្ទះក្នុងវ័យចាស់ជរា មករកទិញឥវ៉ាន់ហូបនៅផ្ទះកើតហេតុស្ថិតក្នុង ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុមកំពង់ឆ្នាំង ហើយម្ចាស់ផ្ទះតែងតែមិនយកប្រាក់ពីគាត់នោះទេដោយអាណិតអាសូរ។
នគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា៖ បុរសចំណាស់រូបនោះមានឈ្មោះ ឡេង ជិន អាយុ៩១ឆ្នាំ មានទីលំនៅ ភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ។ម្ចាស់ផ្ទះ ឈ្មោះ ឈុន វីរៈ បានអោយដឹងថា៖ ស្ទើរតែរាល់គាត់តែងឃើញលោកតារូបនោះ ជិះកង់ពីផ្ទះនៅភូមិចំការ តាម៉ៅ ដែលមានចម្ងាយជិត២គីឡូម៉ែត្រ ពីផ្ទះមកទិញឥវ៉ាន់គាត់ ពេលខ្លះទិញតិចតូចគាត់មិនយកលុយកាក់ទេ យូៗទៅ សឹងថាដូចឪពុកនឹងកូនធម៌ទៅហើយ។ នៅមុនពេលកើតហេតុ គាត់បានឃើញលោកតា ជិះកង់មកដល់ផ្ទះគាត់ជាថ្មីទៀត និងគ្រាន់តែឡើងដល់លើផ្ទះស្រាប់តែដួលស្លាប់តែម្តង មិនអាចជួយសង្គ្រោះបានឡើយនទំនងគាត់ខ្យល់គរ ។
សមត្ថកិច្ចនៅកន្លែងកើតហេតុ ក្រោយពីពិនិត្យធ្វើកោសល្យពិច្ច័យ បានសន្និដ្ឋានថា៖ អាចស្លាប់ដោយគាំងបេះដូង ឬដោយសារខ្យល់គរ រួចបានប្រគល់សាកសព លោកតាចំណាស់ខាងលើ ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅក្នុងភូមិចំការតាម៉ៅ។ ប្រជាពលរដ្ឋរស់នៅអ្នកជិតខាងជាប់ផ្ទះបុរសចំណាស់ខាងលើបានឲ្យដឹងថា៖ គាត់សព្វថ្ងៃ រស់នៅជាមួយកូនចុង នៅភូមិចំការតាម៉ៅ ក្នុងជីវភាពក្រលំបាកខ្លាំងណាស់ ហើយបុណ្យសព អាចនឹងត្រូវធ្វើនៅវត្តក្តីត្នោតដែលនៅជិតនោះ ដែលនេះក៏ព្រោះតែជីវភាពក្រីក្រតោកយ៉ាក៕ រិទ្ធិ ជ័យ
http://ift.tt/29OJkYk