ស្រ្តីតារាចម្រៀងតាមភោជនីយដ្ឋានម្នាក់ ត្រូវប្តីច្រចាច់កសម្លាប់ចោលនៅក្នុងបន្ទប់ជួល
ភ្នំពេញ ៖ ស្រ្តីអ្នកចម្រៀងតាមភោជនីយ៍ដ្ឋានម្នាក់ ត្រូវបានប្តីច្របាច់កសម្លាប់ចោលនៅក្នុងបន្ទប់ជួលផ្ទះលេខ៤០៩ស្ទួន ក្រុមទី៩ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នាយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ ។ សមត្ថកិច្ចនិយាយាថា ក្រោយសម្លាប់ហើយជនសង្ស័យបានចាក់សោទ្វារពីខាងក្រៅស្ទើរពេញ១ថ្ងៃធ្វើឲ្យម្ចាស់ផ្ទះ មានការសង្ស័យក៏ទម្លុះទ្វារ ឃើញស្រ្តីរងគ្រោះដេកស្លាប់លើគ្រែតែម្តង។
មន្ត្រីនគរបាលខណ្ឌមានជ័យឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ត់ រី អាយុ ២៦ឆ្នាំ មុខរបរច្រៀង តាមភោជនីយ៍ដ្ឋាន មានស្រុកកំណើត ភូមិព្រែកតាបេះ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមសម្លាប់ចោលដោយ ច្របាច់ក តែមិនទាន់ដឹងមកពីមូលហេតុអីនោះទេ។ ចំណែកប្តីឈ្មោះ ភា អាយុ ៣៥ឆ្នាំ មានទីលំនៅ ក្នុងខេត្តកំពង់ស្ពឺ ។ ពួកគេបានរួមរស់ជាមួយគ្នាអស់រយៈពេល២ឆ្នាំមកហើយតែពុំបានរៀបការនឹងគ្នានោះទេ។ ក្រោពីក្តាប់សាច់រឿងបានភ្លាម កម្លាំងនគរបាលខណ្ឌមានជ័យ បាននិងកំពុងស្រាវជ្រាវ ដើម្បីតាមចាប់បុរសជាប្តី មកផ្តន្ទាទោសតាមច្បាប់៕
http://ift.tt/2axOCGn