Insurance

728x90

លោក មួង ដា​រ៉ា មេ​គយ​ច្រក​ជ្រៃ​ធំ​សប្បាយ​កើប​លុយ​ពី​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់ និង​បង់ពន្ធ​មិន​គ្រប់​បាន​ដោយ​សុខ​ស្រួល មិនគួរណា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើលរំលង​

​ខេត្តកណ្តាល ៖ សព្វថ្ងៃនេះ​សកម្មភាព ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ឆ្លងកាត់​ច្រក​ជ្រៃ​ធំ មកពី​ប្រទេស​វៀតណាម​ប្រព្រឹត្តឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​វា​បាន​ក្លាយជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត​របស់ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​ជ្រៃ​ធំ​។ ភាព​សុខ​ស្រួល​ប្រមូល​លុយ​ក្នុង​រូបភាព​អំពើពុករលួយ​នេះ​បាន​តាម​អំពើ​ចិត្ត គេ​សង្ស័យ​លោក មួង ដា​រ៉ា អាច​ចាត់ចែង​ជីវភាព​ផ្ទះបាយ​ជូន​ថ្នាក់លើ​មិនតិច​ទេ​ក្នុង​មួយខែៗ ដើម្បី​ចៀសវាង​ថ្នាក់លើ​ចាប់កំហុស​ដកចេញ​ពី​តំណែង​ខ្លាញ់​នេះ​។​

មន្ត្រី​គយ​តូចតាច​បាន​លួចខ្សឹប​ឲ្យ​ដឹងថា លោក មួង ដា​រ៉ា បច្ចុប្បន្ន​ស្ទើរ​ក្លាយជា​អ្នកមាន​ទ្រព្យ​ដ៏​មហាសាល​ទៅ ហើយ​ព្រោះ ចំណូល​សម្បើម​ណាស់​ចាប់​តាំងពី​គាត់​ឡើងកាន់តំណែង​នេះ​។ ហើយ​ជាធម្មតា លោក មួង ដា​រ៉ា បាន​យក​ឥទ្ធិពល​របស់​ថ្នាក់លើ មក​បន្លាច​ក្រុម​ឈ្មួញ​ឲ្យ​បង់លុយ​ទៅតាម​ការទាមទារ ជា​ថ្នូរ​នៃ​ការសម្របសម្រួល ឲ្យ​មានការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ច្រក​ជ្រៃ​ធំ​ដោយ​រលូន មិនចាំបាច់​ត្រួតពិនិត្យ ពោលគឺ​មួយរយៈ​ពេលដែល លោក មួង ដា​រ៉ា ឡើង​ធ្វើជា​មេ​គយ ប្រចាំ​ច្រក​ជ្រៃ​ធំ មិនថាតែ​មេ​ឈ្មួញ​មានអំណាច​ស័ក្តិយស​ពាក់​ផ្កាយ​ធំៗ​បាន​លំឱន​ខ្លួន​សុំ​ការយោគយល់ និង​ចែក​ផលប្រយោជន៍​គ្នា​ដោយ​សន្តិវិធី ហើយ​អ្វីៗ​ចេះ​ស្ងាត់ៗ និង​តែ​សុខ​ស្រួល​រហូតដល់​សព្វថ្ងៃ​។​

​មានការ​បញ្ជាក់​ផងដែរ​ថា ឈ្មួញ​ទាំង​តូច​ទាំង​ធំ ដែល​រកស៊ី​ដឹកទំនិញ ឆ្លងកាត់​ច្រក​ជ្រៃ​ធំ មាន​ទំនាក់ទំនង​ល្អ ជាមួយ​លោក​មួង ដា​រ៉ា ដូចជា​ឧ​ត្ត​ម​សេនីយ៍​មួយចំនួន ដែល​នាំចូល ប្រភេទ​គ្រឿងសំណង់ ដូចជា ស៊ីម៉ងត៍ ក្បឿង ឥដ្ឋការ៉ូ ដែក ទំនិញ​ចាប់ហួយ និង​ថ្នាំពេទ្យ មេស្រា ត្រី​សាច់ ។​ល​។ គេ​ដឹងថា មន្ត្រី​គយ​របស់លោក មួង ដា​រ៉ា បាន​ជួយ​សម្របសម្រួល ក្រូមេ​ឯកសារ ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ នាំ​ឲ្យ​ខាតបង់​ចំណូល​ពន្ធ យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ មិនដែល​មាន​នរណា​ហ៊ាន​សួរនាំ​នោះទេ ព្រោះ​លោក មួង ដា​រ៉ា បាន​អួត​ប្រាប់​គេ​ថា គាត់​ប្រឹងរក​ចំណូល​បង់​ជូន​ថ្នាក់លើ ហើយ​ជាក់ស្តែង​នោះ​ទៀត​គេ​ក៏​មិនដែល​ឃើញ លោក មួង ដា​រ៉ា បង្ក្រាប​ទំនិញគេចពន្ធ​ម្តងណា​ឡើយ​។​

ដោយឡែក​បច្ចុប្បន្ន​កូនចៅ របស់លោក មួង ដា​រ៉ា បាន​ឃុបឃិត​ឲ្យ មាន​ការហូរចូល​ជ្រូក​ក្រហម ឬ​ជ្រូក​ត្រចៀក​ខៀវ មាន់ ទា ត្រី​ឆ្តោ និង​ម្ហូបអាហារ មាន​សារ​ធាតុគីមី មកពី​ប្រទេស​វៀតណាម តាម​ច្រករបៀង​ក្នុងស្រុក​កោះធំ យ៉ាង​ប្រ​សេក​ប្រសាច ក៏​ជា​ប្រភព​ចំណូល​មិនធម្មតា សម្រាប់​ជំនាញ​គយ របស់លោក មួង ដា​រ៉ា ដែល​អាច​ប្រមូល​លុយ យកទៅ​ធ្វើ​មាន​ធ្វើបាន តាមរបៀប​ពុករលួយ មិន​ខ្វល់ខ្វាយ​ចំពោះ​កំណែទម្រង់​គយ ឬ​ការរិះគន់​អ្វី​ឡើយ ព្រោះ​គេ​ឮ​តៗ​គ្នា​ថា​លោក មួង ដា​រ៉ា បាន​បោះទុន​ទប់​មុខតំណែង​ទំនង​រហូត​មាន​ប្លង់រឹង​ទៀតផង ហើយ​សូម្បីតែ លោក គុណ ញឹម អគ្គនាយក​គយ​ក៏​មិន​ហ៊ាន​ក្អក​ជាមួយ​លោក មួង ដា​រ៉ា នោះទេ គឺ​លោក​មួង ដា​រ៉ា ធ្វើការ​អាង​ឥ​ទ្ធ​ពល​មេ​ចាស់​។

​មន្ត្រី​តូចតាច​មួយចំនួន​បានបញ្ជាក់ និង​រិះគន់ថា លោក មួង ដា​រ៉ា មិនដែល​ខ្វល់ខ្វាយ ចំពោះ​ចំណាត់ការ មួយ​ឡើយ បើទោះជា​ការសម្រេច​ប្រមូល​ពន្ធ​របស់គាត់​នៅមាន​បញ្ហា​មិន​ប្រក្រតី​ក៏ដោយ​។ ហើយ​ប្រសិនបើ​គាត់​ប្រមូល​ពន្ធ​ដោយ​តម្លាភាព​វិញ​នោះ​មិនដឹង​ជា​ប្រាក់​ពន្ធ​ចំណូល​រដ្ឋ​កើន​ឡើងដល់​ថ្នាក់​ណា​នោះទេ​។ ករណីនេះ​គួរតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កុំ​មើលរំលង​យូរពេក ព្រោះថា លោក គុណ ញឹម និង លោក អូន ព័ន្ធមុន្នីរ័ត្ន មេៗ​ទាំងពីរ​រូបនេះ​កំពុងតែ​ត្រូវ​ថ្នាំ​សណ្តំ​របស់លោក មួង ដា​រ៉ា អស់​ទៅហើយ​គ្មាន​ថ្ងៃ​ហ៊ាន​ក្អក់​ជាមួយ​នោះទេ ណាមួយ​ល្បី​ថា លោក មួង ដា​រ៉ា ទទួលបាន​ប្លង់រឹង​ក្នុង​មុខតំណែង​ជា​មេ​គយ​ច្រក​ជ្រៃ​ធំ​រហូតដល់​អាយុ​ចូលនិវត្តន៍​ទៀតផង​៕ (​យាយ​ម្លូ​)

KA-22-07-2016-01

​លោក គុណ ញឹម (សក់ខ្មៅ) និង លោក អូន ព័ន្ធមុន្នីរ័ត្ន


http://ift.tt/2azsFa3
លោក មួង ដា​រ៉ា មេ​គយ​ច្រក​ជ្រៃ​ធំ​សប្បាយ​កើប​លុយ​ពី​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់ និង​បង់ពន្ធ​មិន​គ្រប់​បាន​ដោយ​សុខ​ស្រួល មិនគួរណា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើលរំលង​ លោក មួង ដា​រ៉ា មេ​គយ​ច្រក​ជ្រៃ​ធំ​សប្បាយ​កើប​លុយ​ពី​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់ និង​បង់ពន្ធ​មិន​គ្រប់​បាន​ដោយ​សុខ​ស្រួល មិនគួរណា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើលរំលង​ Reviewed by yim PH on 9:41 AM Rating: 5

Entertainment

ads
Powered by Blogger.