មន្ត្រីពន្ធនាគារខេត្តព្រះសីហនុប្រមាណជាង៣០នាក់ ទាមទាររកប្រាក់ចំណែកសមរម្យក្នុង រឿងថ្នាក់លើដោះដូរពន្ធនាគារដោយស្ងាត់ៗ
ខេត្តព្រះសីហនុ៖ មន្ត្រីពន្ធនាគារប្រមាណជាង៣០នាក់ បានដាក់ញ្ញាត្តិសុំអន្តាគមន៍ទៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃក្នុងគោលបំណងរឿងដោះស្រាយគោលនយោបាយ ជូនដល់ពួកគាត់ផង គ្រាដែលពន្ធនាគារថ្មីត្រូវបានសាងសង់រួចរាល់ប្រមាណជា៧០ភាគរយទៅហើយ នៅឡើយរឿងដោះស្រាយគោលនយោបាយហាក់បីដូចជាស្ងាត់ដូចចោរលួចសេះដែលធ្វើឲ្យពួកគាត់ពួកគាត់មានការសង្ស័យថាត្រូវបានគេបំភ្លេចចោល ។
ទាក់ទិននឹងកង្វល់របស់មន្ត្រីពន្ធនាគារខេត្តព្រះសីហនុ ពេលនេះបានបែកធ្លាយ នូវឯកសារពាក្យស្នើសុំជួយអន្តរាគមន៍របស់មន្ត្រីពន្ធនាគារទៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ក្នុងគោលបំណងរឿងដោះស្រាយគោលនយោបាយជូនដល់ពួកគាត់។ មន្ត្រីពន្ធនាគារទាំងនោះបានត្អូញត្អែនៅក្នុងពាក្យស្នើសុំជួយអន្តរាគមន៍ ដោយបានស្នើសុំដល់ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារមេត្តាជួយអន្តរាគមន៍ និងជួយដោះស្រាយជាគោលនយោបាយ ឲ្យបានសមរម្យដល់មន្ត្រីពន្ធនាគារគ្រប់រូបពីបញ្ហាដោះដូរទីតាំងពន្ធនាគារចាស់ទៅពន្ធនាគារថ្មី។
មន្ត្រីពន្ធនាគារខេត្តព្រះសីហនុថ្លែងតាមរយៈលិខិតនោះថា ពួកគាត់ទាំងអស់គ្នាពុំដែលបានទទួលព័ត៌មានជាក់លាក់ណាមួយពីការដោះដូរពន្ធនាគារខេត្តនេះឡើយ។ មន្ត្រីម្នាក់ៗ សុទ្ធតែបានបម្រើកាងារនៅទីនេះចន្លោះពី២០ឆ្នាំទៅ៣០ឆ្នាំផ្លាយកន្លងទៅហើយ។ ដូចេះ្នការដោះដូរពន្ធនាគារខេត្តគួរតែមានការដោះស្រាយជាគោលនយោបាយខ្លះៗ ដល់មន្ត្រីយើងខ្ញុំទាំងអស់គ្នាឲ្យបានសមស្របដូចពន្ធនាគារខេត្តផ្សេងៗដែលបានផ្លាស់ប្តូទីតាំងទៅកន្លែងថ្មីដែរនោះ។
មន្ត្រីពន្ធនាគារខេត្តព្រះសីហនុម្នាក់ក្នុងចំណោម៣១នាក់បានប្រាប់ឲ្យដឹងថា ចាប់តាំងពីទទួលដំណឹងល្វើយៗមកដល់សព្វថ្ងៃនេះមិនដឹងថា ទីតាំងពន្ធនាគារចាស់នេះ គេដោះដូរឬក៏លក់ទៅឲ្យក្រុមហ៊ុនណាមួយច្បាស់លាស់នោះទេ។ ស្រាប់តែបច្ចុប្បន្ននេះគេមកសាងសង់របងថ្មព័ទ្ធយកទាំងផ្ទះពួកគាត់ស្នាក់នៅអចិន្ត្រៃទៀតផង ប្រការនេះហើយទើបពួកគាត់នាំគ្នាតវ៉ា ស្វែងរកការអន្តរាគមន៍ដោះស្រាយគោលនយោបាយឲ្យបានសមរម្យសម្រាប់ពួកគាត់ បើពុំនោះទេ ពួកគាត់គ្មានជម្រកដើម្បីកូនប្រពន្ធបន្តទៀតឡើយ ។
លោក សំ សុផល ប្រធានពន្ធនាគារខេត្តព្រះសីហនុពុំអាចសុំការបំភ្លឺករណីបាននេះទេ ។ បើទោះបីជាភ្នាក់ងារយកព័ត៌មានសុំជួបដើម្បីទទួលការបំភ្លឺពីលោក តែលោកបានឆ្លើយថាជាប់ប្រជុំគ្រាដែលលោកកំពុងឈរនៅក្នុងបរិវេណពន្ធនាគារនោះក្តី។ ទោះជាយ៉ាងនេះក្តី ប្រពន្ធ លោកចាងហ្វាងពន្ធនាគារខេត្តព្រះសីហនុបានចេញមុខមកអះអាងថា ទីតាំងពន្ធនាគារនេះគេ មិនលក់ទេ គឺគេដោះដូរអាចាស់ទៅកន្លែងថ្មី ដូចនេះមិនមានឯកសារលក់ទិញដីនោះទេ ប្រយ័ត្នចុះផ្សាយខុស គេប្តឹងហើយ ។
ការចេញមុខមកបកស្រាយរបស់លោកស្រីប្រពន្ធលោកចាងហ្វាងគុកខេត្តព្រះសីហនុពេលនេះបានធ្វើឲ្យមហាជនមានការមន្ទិលសង្ស័យថា ថាហេតុអ្វីបានជាលោកស្រី ប្រពន្ធលោកចាងហ្វាងគុករូបនេះមានឆាប់រសើបឆ្លើយអារការជំនួសកិច្ចការស្វាមី ព្រោះលោកស្រីពុំមានសមត្ថកិច្ចបំភ្លឺរឿងនេះទេ។
មានការអះអាងបញ្ជាក់ពីមន្ត្រីតវ៉ានោះថា ទីតាំងពន្ធនាគារខេត្តព្រះសីហនុចាស់ បើតាមដឹងមានទំហំប្រមាណជាង៩០អាតែប៉ុណ្ណោះ។ ហើយមានទីតាំងចំកណ្តាលទីក្រុងស្ថិត ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ ចំណែកទីតាំងថ្មីមានទំហំដីប្រមាណជា៣ហិកតា ស្ថិតនៅ ប្របផ្លូវចូលទៅរមណីយ៍ដ្ឋានក្បាលឆាយ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ បច្ចុប្បន្នពន្ធនាគារខេត្តព្រះសីហនុមានអ្នកទោសជាង៥០០នាក់ កំពុងស្នាក់អនុវត្តន៍ទោសទណ្ឌរបស់ពួកគេ ៕ សមុទ្រខៀវ
http://ift.tt/2afmTKY