យុវសិស្សសាលាជិះម៉ូតូទៅរៀនត្រូវរថយន្តបុកបាក់ជើងខ្ទាតឆ្អឹងស្មងចេញពីជើង
ខេត្តរតនគិរី៖ សិស្សសាលាម្នាក់បានរងរបួសធ្ងន់ធ្ងរបាក់ស្មងជើងខាងឆ្វេងរយះខ្ទាតឆ្អឹងធ្លាក់នៅលើថ្នល់ បន្ទាប់ពីសិស្សរូបនោះបានបើកម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៧៨ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ដោយសារ កៀកម៉ោងចូលរៀន ខណៈ មកដល់ផ្លូវបែកជាបួនទល់មុខមន្ទីរឧស្សាហកម្មខេត្ត ក៍ត្រូវរថយន្តបុកចំយ៉ាងពេញទំហឹង បណ្តាលឲ្យប៉ើង ទាំងម៉ូតូ ទាំង មនុស្ស ខ្ទាតទៅក្បែររបងមន្ទីរឧស្សាហកម្មខេត្ត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍ រន្ធត់នេះបាន កើតឡើង កាលពីវេលាម៉ោង១២ និង៥០នាទីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្បែររបងមន្ទីរឧស្សា ហកម្មខេត្តស្ថិតនៅ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។
នគរបាលចរាចរណ៍ក្រុងបានលុងបានឲ្យដឹងថា សិស្សម្នាក់ឈ្មោះ យ៉ា ដានភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរ ជាសិស្សរៀនថ្នាក់ទី៩B នៅវិទ្យាល័យសម្តេចឪសម្តេចម៉ែ មានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀកបើកបរម៉ូតូម៉ាកឌូក(DUKE) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1cs-6803 ខណៈបើកបរខ្វះការប្រុងប្រយ័ត្នក្នុងល្បឿនលឿនទៅ ដល់ផ្លូវបំបែកជាបួនក៏ត្រូវបានរថយន្ត១គ្រឿងម៉ាកឡិកស៊ីសមិនចាំស្លាកលេខមិនស្គាល់អត្តសញ្ញណអ្នកបើកបរ បើកក្នុងទិសដៅពីជើងទៅត្បូងបុកចំពេញទំហឹង។ ចំណែករថយន្តបន្ទាប់ពីបង្កហេតុក៏បន្ថែមល្បឿនបើករត់គេចដោយសុវត្ថិភាព។ ភ្លាមៗនោះជនរងគ្រោះត្រូវរថយន្តនគបាលចរាចរណ៍ផ្លូវគោកដឹកបញ្ជូនភ្លាមៗទៅកាន់មន្ទីពេទ្យបង្អែកខេត្ត។ រថយន្តបង្កសមត្តកិច្ចកំពុងស្រាវជ្រាវរកគ្រប់ច្រកផ្លូវដើម្បីឃាត់ យកមកដោះស្រាយតាមផ្លូវច្បាប់ ៕ លីវណ្ណៈ
http://ift.tt/29fOZIh