Insurance

728x90

យក់ ថិតរដ្ឋា ត្រៀមចេញ Album Solo ១០ បទ ក្រោយស្ងាត់មួយខ្យល់ធំ

តារាចម្រៀងសំនៀងស្អកតែពីរោះរណ្ដំចិត្ត យក់ ថិតរដ្ឋា ត្រៀមចេញបទថ្មីបំពេញតាមការសំណូមពរដ៏ទទូចពីមហាជនហើយ ក្រោយពេលដែលតារាកូនពីរប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ អាក់ខានក្នុងការចេញបទថ្មីអស់មួយរយៈធំកន្លងមកនេះ ។

13919_1760656370885237_1094481402_n copy

http://ift.tt/2b2SDUk

តារាស្រីសម្រស់ទ្រលុកទ្រលន់រូបនេះ ត្រៀមនឹងចេញ Album Solo ដែលមានចម្រៀងចំនួន ១០ បទ សម្រាប់ពញ្ញាក់អារម្មណ៍មហាជន ដែលបទទាំងនោះសុទ្ធស៊ឹងជាបទមនោសញ្ចេតនា ស្នេហាខូចចិត្ត ឆ្លើយតបទៅនឹងការពេញនិយមសម្រាប់មិត្តៗយុវវ័យសព្វថ្ងៃនេះ ។ អ្នកនាង យក់ ថិតរដ្ឋា បានបង្ហាញប្រាប់មហាជនដោយភ្ជាប់មកជាមួយចំណងជើងបទចម្រៀងដែលត្រៀមចេញលក់ទាំងនោះឱ្យដឹងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមថា «សួស្តីថ្ងៃចុងសប្តាហ៍ណា ! ជិតចេញលក់ហើយ My solo Album នាងខ្ញុំសង្ឃឹមថានឹងគាំទ្រ CD Original ទាំងអស់គ្នាណា !» ។

http://ift.tt/2b0O93O

ទោះបីជាអ្នកនាង យក់ ថិតរដ្ឋា ឃ្លាតឆ្ងាយពីវិស័យចម្រៀងមួយរយៈដោយសំងំសាងជីវិតគ្រួសាររហូតទទួលបានកូនប្រុសពីររូបជាចំណងដៃ ហើយរូបសម្រស់ក៏មិនសូវទាក់ទាញដូចពេលមុនក្ដី ប៉ុន្តែសន្ទុះនៃការគាំទ្រ និង ស្រឡាញ់ចូលចិត្តពីមហាជននៅតែខ្លាំងមិនធម្មតា ។ ហើយការប្រកាសចេញបទថ្មីជា Album Solo ម្នាក់ឯងនេះ គឺជាការពញ្ញាក់អារម្មណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ ដែលមតិជាច្រើនបានលើកឡើងថា យក់ ថិតរដ្ឋា ពិតជាអាចទាញយកប្រជាប្រិយភាពដល់កម្រិតកំពូលសារជាថ្មីមិនខាន ព្រោះតែទឹកដមសំឡេងអ្នកនាងនៅតែខ្លាំង ស្របពេលដែលអ្នកនាងក៏ពូកែលេងខ្លួនប្លែកៗមិនចាញ់តារាវ័យក្មេងស្រករក្រោយប៉ុន្មាននោះឡើយ ៕ វង្សា

http://ift.tt/2b2TcOd

http://ift.tt/2b0OGTG

http://ift.tt/2b2SEaR


http://ift.tt/2b2SRLn
យក់ ថិតរដ្ឋា ត្រៀមចេញ Album Solo ១០ បទ ក្រោយស្ងាត់មួយខ្យល់ធំ យក់ ថិតរដ្ឋា ត្រៀមចេញ Album Solo ១០ បទ ក្រោយស្ងាត់មួយខ្យល់ធំ Reviewed by yim PH on 4:26 PM Rating: 5

Entertainment

ads
Powered by Blogger.