ស្រ្តីម្នាក់ចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ព្រោះចង់បានរូបរាងដូចតុក្កតា Barbie
ស្រ្តីជនជាតិអាមេរិកម្នាក់បានចំណាយពេលវេលាជាច្រើនលើកច្រើនសារ ក៏ដូចជាលុយកាក់យ៉ាងច្រើន ដើម្បីកែប្រែរាងកាយ និង មុខមាត់របស់ខ្លួនឲ្យដូចគ្នាទៅនឹងតុក្កតា Barbie ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រី្តខាងលើមានឈ្មោះថា Carly Mersola
អាយុ ២៥ ឆ្នាំ សព្វថ្ងៃរស់នៅក្នុងទីក្រុង Marina del Rey រដ្ឋ California សហរដ្ឋអាមេរិក ។
Carly Mersola បានចំណាយលុយសរុបប្រមាណ ១០.៩០៨ ដុល្លារអាមេរិករៀងរាល់ ៦ ខែម្ដង ទៅលើការវះកាត់បបូមាត់ឲ្យធំ ធ្វើសក់ និង ស្បែក ។ ក្នុងរយ:ពេល ៨ ឆ្នាំចុងក្រោយនេះរាងកាយរបស់ Carly Mersola ត្រូវបានផ្លាស់ប្ដួរទាំងស្រុង ហើយសូម្បីតែដើមទ្រូងរបស់នាងដែលធ្លាប់តែមានទំហំត្រឹមតែ ៣៦F ក៏បានប្រែទៅជាទំហំ ៣៦G ដែរ ។
តាមសម្ដីរបស់ Carly Mersola ផ្ទាល់បានឲ្យដឹងថា នាងពិតជាសប្បាយចិត្តជាមួយដើមទ្រូងនិង បបូរមាត់ដ៏ធំរបស់នាងនេះខ្លាំងណាស់ដោយកន្លងមកនាងធ្លាប់បានចំណាយលុយយ៉ាងច្រើនទៅលើវា(បបូរមាត់) និងស្បែករបស់នាង ។ Carly Mersola ដដែលបានបន្តថា តាមការចងចាំ នាងបានចំណាយលុយ ២.៥០០ ដុល្លារអាមេរិកជារៀងរាល់ ៦ ខែម្ដងទៅលើការវះកាត់បបូរមាត់ឲ្យបានទំហំធំ ហើយមកទល់ពេលនេះការវះកាត់របស់នាងទទួលបានជោគជ័យដែលជាហេតុធ្វើឲ្យនាងមានភាពសប្បាយរីករាយខ្លាំងបំផុត ៕ យុទ្ធ
http://ift.tt/2aPKUcA