ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ស្លាប់ និងក្មេងប្រុសអាយុ៣ឆ្នាំម្នាក់បាក់ជើងម្ខាងខណៈកំពុងជិះម៉ូតូត្រូវរថយន្តដឹកដី ១គ្រឿងបោះពួយស្ទើរហោះបុកម៉ូតូចំពីក្រោយយ៉ាងពេញទំហឹងនៅលើផ្លូវ២១៧ (ផ្លូវចំការដូង)
ភ្នំពេញ៖ ក្មេងស្រីសិស្សាសាលាម្នាក់បានស្លាប់ភ្លាមៗ នឹងក្មេងប្រុសម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈកំពុងជិះម៉ូតូឌុបគ្នា ត្រូវរថយន្តដឹកដីមួយគ្រឿងបើកក្នុងល្បឿនលឿនដូចរន្ទះ បានបោះពួយទៅបុកម៉ូតូចំពីក្រោយយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ តាមកំណាត់ផ្លូវ២១៧ (ផ្លូវចំការដូង) ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រោយពីបង្កគ្រោះថ្នាក់អ្នកបើកបររថយន្តត្រូវប្រជាពលរដ្ឋចាប់ក្របូចជាប់ ហើយដោយសារប្រជាពលរដ្ឋទប់កំហឹងមិនបានបានវាយតៃកុងឡាននោះទ្រមខ្លួន។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងដែលស្លាប់ក្នុងហេតុការដ៏រន្ធត់នោះមានឈ្មោះ ហេន ម៉ារីយ៉ា អាយុ១៣ឆ្នាំ ជាសិស្សរៀននៅអនុវិទ្យាល័យដង្កោ ថ្នាក់ទី៧ និងប្អូនប្រុសម្នាក់ទៀតរងរបួសជើងខាងស្ដាំមានឈ្មោះ ហេន សិរិសូនី អាយុ៣ឆ្នាំ អ្នកទាំងពីរនាក់ មានទីលំនៅនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែអ្នកបើករថយន្តបង្កមានឈ្មោះ អៀម សារ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាអ្នកបើរថយន្ដដឹកដី ដែលស្នាក់នៅ ភូមិទ្រា ៣ សង្កាត់ស្ទឹងមាជ័យ ខណ្ឌមានជ័យ ហើយមានស្រុកកំណើតនៅភូមិ ចន្ថាខ ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
តាមប្រភពពីប្រជាពលរដ្ឋនៅក្បែកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញជនរងគ្រោះទាំង២នាក់បានជិះម៉ូតូឌុបគ្នា ម៉ូតូម៉ាកលេត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1FJ-0135 ដោយធ្វើដំណើក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុស្រាប់តែត្រូវបានរថយន្ដដឹកដីម៉ាក ដុងហ្វេង DONGFENG ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣C-៧៨៣៥បានបើកក្នុងល្បឿនលឿនទៅមកបុកពីក្រោយយ៉ាងពេញទំហឹង ហើយធ្វើឲ្យក្មេងស្រីរងគ្រោះខ្ទាតចូលក្រោមកង់រថយន្ដកិនស្លាប់នៅនឹងកន្លែងតែម្ដង ចំណែកក្មេងប្រុសបានបាក់ជើងរងរបួសធ្ងន់ ត្រូវបានអ្នកជិតខាងជួយអូសចេញពីរថយន្ដទាន់ពេលហើយបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។ ប្រភពបន្តថា តៃកុង រថយន្ដត្រូវបានឃាត់ខ្លួនសួរនាំនៅអធិការរដ្ឋាននគរបាលខណ្ឌដង្កោ។សមត្ថកិច្ចបានចុះទៅវាស់វែង ហើយយក រថយន្ដ និងម៉ូតូព្រមទាំងតៃកុងរថយន្ដទៅចរាចរណ៍ផ្លូវគោក ក្រុងភ្នំពេញ ៕
http://ift.tt/2aOoSp9