Insurance

728x90

យុវជន​ម្នាក់​ត្រូវ​ក្រុមចោរ​បាញ់​ចំ​ពីរ​គ្រាប់​ប្លន់​យក​ម៉ូតូ ខណៈ​ជិះ​ទៅ​ដក​លុយ​ពី​ទូ ATM

​ភ្នំពេញ​៖ យុវជន​ម្នាក់​ត្រូវ​ក្រុមចោរ​មាន​គ្នា​ពីរ​នាក់ បាន​បាញ់​ពីរ​គ្រាប់​បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់​ដេក​ដួល​ក្នុង​ថ្លុកឈាម ប្លន់​យក​ម៉ូតូ ហុងដា​ឌ្រឹ​ម​សេ​១២៥ ពណ៌​ខ្មៅ បានសម្រេច​ដោយ​សុ​ត្ថិ​ភាព ខណៈដែល​ជនរងគ្រោះ ជិះ​ម៉ូតូ​ម្នាក់ឯ​ទៅ​ដក​លុយ​ពី​ទូ ATM នៅមុខ​ហាង​កាហ្វេ យីហោ ដេលី នៅតាម​បណ្តោយ​ផ្លូវ ព្រះសីហនុ កែង​នឹង​ផ្លូវ​លេខ ១១៣ ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​ប្រមាណ ១​និង​២០​នាទី​យប់​ឈានចូល ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦ ។

អ្នក​នៅក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង ម៉ាក​ហុងដា​ដ​ឌ្រឹ​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី ២០១៦ មិន​ចាំ​ស្លាក​លេខ បាន​ជិះ​តាម​បណ្តោយ ផ្លូវ​ព្រះសីហនុ ក្នុងទិសដៅ​ពី​ទៅ​កើ​តទៅ​លិច ហើយ​ពេល នោះ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​បត់​ឆ្វេង ឡើងទៅ​ចិញ្ចើមផ្លូវ ក្នុង​គល់​បំណង បើក​លុយ​ទូ ATM ដែល​នៅ​ទល់មុខ​ហាង​កាហ្វេ យីហោ ដេលី គ្រានោះ​ស្រាប់តែ​នោះ​លេចមុខ​ជនល្មើស​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង មិន​ស្គាល់​ម៉ាក​មក​ឈប់​ក្បែរ​ជនរងគ្រោះ ភ្លាមនោះ​បក្ខ​ពូក​ជនល្មើស​នោះ ក៏​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​ភ្ជង់​ជនរងគ្រោះ ដោយ​ជនរងគ្រោះ​ឃើញបែបនេះ​ក៏​ព្យាយាម​ប្រទាញប្រទង់​ជាមួយ​ជនល្មើស ហើយ​ជនល្មើស​ខឹង​ក៏​បាញ់ប្រហារ​មកលើ​ជនរងគ្រោះ​ចំនួន​៣​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ​ពីរ​គ្រាប់ ត្រូវ​ភ្លៅ​មួយ​គ្រាប់​ខាងស្តាំ និង​ក្បែរ​ខ្លៀ​ក​ខាងស្តាំ​មួយ​គ្រាប់​បណ្តាល ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​។

​ប្រភព​បន្តថា ក្រោយពី​ធ្វើ​សកម្មភាព​រួចហើយ ក្រុមចោរ​បាន​ឡើង​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​គេច​ចេញទៅ​បាត់​ដោយ​សុវត្ថិភាព​បំផុត ។ ដោយឡែក​មិត្តភក្តិ​របស់​ជនរងគ្រោះ​បាន​និយាយ​បន្ថែមថា ពួកគេ​បាន​ញុំ​ា​អី​ជុំគ្នា​នៅ​គ្រោះ​ដោយ​ពេលនោះ​ជនរងគ្រោះ​បានទាមទារ​ជិះ​ម៉ូតូ​ម្នាក់ឯង មក​ក្រៅ​វ​ដើម្បី​លុយ ពី​ទូ​ATM មិនទាន់បាន​២០​នាទី​ផង ពួកគេ​ក៏បាន​ទទួលដំណឹង​ថា ជនរងគ្រោះ​ត្រូវ​ចោរ​បាញ់​ប្លន់​យក​ម៉ូតូ​បាត់ទៅហើយ ។ ភ្លាមៗ​សមត្ថកិច្ច​បានមក​ដល់​កន្លែងកើតហេតុ ដោយ​ទទួលបាន​ភិនភាគ និង​ដំណើររឿង​ខ្លះៗ ពី​អ្នកឃើញ​ហេតុ​ផ្ទាល់​ភ្នែក ហើយ​អ្វីដែល​សំខាន់ គឺ​សមត្ថកិច្ច​បានដឹង​តែ ស្លាក​លេខ​ភ្នំពេញ 1656 ប៉ុណ្ណោះ ហើយ​ពេលនេះ​សមត្ថកិច្ច​ស្រាវជ្រាវ​ចំពោះ​ករណីនេះ​។ បន្ទាប់ពី​កើត​ជនរងគ្រោះ ត្រូវបាន​រថយន្ត​សាមុយ ដឹក​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ ៕

KA-10-08-2016-07

KA-10-08-2016-09

KA-10-08-2016-08 KA-10-08-2016-10


http://ift.tt/2aQwPwh
យុវជន​ម្នាក់​ត្រូវ​ក្រុមចោរ​បាញ់​ចំ​ពីរ​គ្រាប់​ប្លន់​យក​ម៉ូតូ ខណៈ​ជិះ​ទៅ​ដក​លុយ​ពី​ទូ ATM យុវជន​ម្នាក់​ត្រូវ​ក្រុមចោរ​បាញ់​ចំ​ពីរ​គ្រាប់​ប្លន់​យក​ម៉ូតូ ខណៈ​ជិះ​ទៅ​ដក​លុយ​ពី​ទូ ATM Reviewed by yim PH on 8:16 AM Rating: 5

Entertainment

ads
Powered by Blogger.