បើករថយន្តចុះចំណោទស្ពានព្រែកតាមាក់ជាន់ហ្វ្រាងមិនស៊ីរេធ្លាក់ពីលើស្ពានទៅបុករបងការ៉ាស់សាំង ស្លាប់១របួសធ្ងន់១ស្រាល២
ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងដោយសារ ធនដឹកទំនិញ ម៉ាករថយន្តម៉ាកអ៊ីយុនដាយHyundai កំពុងតែបើកបរចុះចំណោទស្ពាយព្រែកតាមាក់ក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនស៊ី បណ្តាលឲ្យ រអិលពីលើស្ពាន់ព្រែកតាមាក់ វេចង្កូតមកបុករបង ស្ថានីយ៍លក់ប្រេងឥន្ទនៈ រង្វង់មូលគល់ស្ពាន ពេញទំហឹងរួចក្រឡាប់បណ្តាលឲ្យ អ្នកជិះលើរថយន្តនោះស្លាប់ភ្លាមៗម្នាក់ របួសធ្ងន់និងរបួសស្រាល២នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨ និង២០នាទីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ ២៦ និង២៧ រង្វង់មូលព្រែកតាមាក់ នៅចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯងនោះ ម៉ាកអ៊ីយុនដាយ Hyundai ធនដឹកទំនិញពណ៌ស ពាក់ផ្លាកលេខកំពង់ចាម3A-2841 បើកបរដោយឈ្មោះ កើត សុភាន់ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិរាជានុកូល ឃុំរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង រួមមដំណើរ៤នាក់៖១.ឈ្មោះធី រស្មី ភេទប្រុស អាយុ២៤ឆ្នាំ (របួសធ្ងន់), ២.ឈ្មោះសុខ បេង ភេទប្រុសអាយុ២៤ឆ្នាំ (ស្លាប់) ,៣.ឈ្មោះស៊ុន លី ភេទប្រុសអាយុ២៦ឆ្នាំ (របួសស្រាល), ៤.ឈ្មោះ កើត វាសនា ភេទប្រុស អាយុ២៣ឆ្នាំ (របួសស្រាល)។ ទាំង៤នាក់រស់នៅភូមិរាជានុកូល ឃុំរាជានុកូលក្រុង ស្ទឹងត្រែងខេត្តស្ទឹងត្រែងជាមួយគ្នា។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជាលទ្ធផលក្នុងហេតុការណ៍គ្រោះថ្នាក់នោះ រថយន្ត០១គ្រឿង ត្រូវបានខូចខាតទាំងស្រុង និងសម្ភារៈមួយចំនួនក្នុងស្ថានីយប្រេងសាំង ម្ចាស់ឈ្មោះ ផេង សៀង បានរងការខូចខាតយ៉ាងដំណំ។ ចំណែកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកអ្នកបើកបររថយន្តបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ។ រីឯរថយន្តបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំការដោះស្រាយ តាមនីតិវិធីច្បាប់៕
http://ift.tt/2aEjOme