ប្រជាពលរដ្ឋជាង១០០គ្រួសារប្តឹងសុំដើរលើផ្លូវចាស់ទៅកាន់ទួលបញ្ចុះសពកាត់ដីគេតែម្ចាស់ដីមិនយល់ព្រមសុខចិត្តធ្វើស្ពានអោយឆ្លងវិញតែការដោះស្រាយមិនទាន់ត្រូវរ៉ូវគ្នា
ខេត្តកំពង់ឆ្នាំង៖ ទំនាស់រឿងផ្លូវធ្លាប់ដើរកាត់ដីភូមិគេមួយកន្លែងក្នុងភូមិទី៨ សង្កាត់ខ្សាម ទៅកាន់ទួលលបញ្ជុះសពខ្មែរឥស្លាម ត្រូវបានប្រជាពលរដ្ឋជាង១០០គ្រួសារនៅក្នងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងប្តឹងទៅលោកចៅសង្កាត់ខ្សាមជួយដោះស្រាយនៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ តែម្ចាស់ដីមិនយល់ព្រម សុខចិត្ទធ្ចើស្ពានឈើមួយកន្លែងអោយឆ្លង តែភាគីប្រជាពលរដ្ឋមិនសុខចិត្តចង់បានផ្លូវចា ស់ដើរនិងងែរសពចូលដដែល។
នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ នៅក្នុងសាលាសង្កាត់ខ្សាម លោក ឈួរ ថន ចៅសង្កាត់បានធ្វើការប្រជុំជាមួយភាគីទាំង២ ដើម្បីសម្របសម្រួលដោះស្រាយរឿងទំនាស់ខាងលើនេះតាមរូបមន្តឈ្នះឈ្នះទាំងអស់គ្នា ដែលអាចទទួយកបាន។
នៅក្នុងកិច្ចប្រជុំនេះលោកគ្រូសង្គាចវិហារឥស្លាមភូមិចុងកោះតំណាងអោយប្រជាពលរដ្ឋបានលើកឡើងថា៖ ប្រជាពលរដ្ឋជាង១០០គ្រួសារបានប្តិតមេដៃ ស្នើសុំដើរនិងដង្ហែរសពចូលទៅដីទួលបញ្ចុះសពតាមផ្លូវចាស់ធ្លាប់ដើរជាយូរឆ្នាំមកហើយ និងសុំអោយលោក ម៉ើ រុះផ្ទះ និងបង្ខិតតាកសង្ក័សីលក់កាហ្វេចូលក្នុង ដើម្បីទុកផ្លូវចាស់អោយប្រជាពលរដ្ឋដើរអោយបានដូចពេលមុនផង។
ចំណែកលោក ម៉ើ បានលើកឡើងថាដីចំណុចនេះគាត់បានទិញពីឈ្មោះចក់ ពីមុនមកពេលគាត់មិនទាន់មកសង់ផ្ទះនៅ ប្រជាពលរដ្ឋដើរឆ្លងកាត់ទៅដីផ្នូរលោកមិនថាអីទេ តែពេលនេះលោកបានមកធ្វើផ្ទះនៅរួចហើយ លោកសំណូមពរដល់ប្រជាពលរដ្ឋដើរតាមផ្លូវត្រង់វិញ ហើយបតិស្តាំចូលដីផ្នូរតែម្តងដែរពេលនេះលោកបានធ្វើស្ពានឈើមានទទឹង២ម អោយដើររួចហើយ តែមានមេខ្ល់ចង់ផ្ចាញ់ផ្ចាលថា មិនដើរតាមស្ពាននោះទេ ទោះបីធ្វើស្ពានថ្មអោយក៏ដោយ គឺចង់ដើរលើផ្លូវចាស់ដែលធ្លាប់ដើរ!!។
ដោយឡែក លោក ញោង ញ៉ុន ហៅចក់ ជាទ័ពពិការជើងស្តាំ និងជាម្ចាស់ដីដើមបាននិយាយថា៖ ដីទួលផ្នូរបញ្ចុះសពនេះមានក្បាល៧ម បណ្តោយ៨០ម គឺដីលោកដែលលោកជាអ្នប្រគល់អោយធ្វើកន្លែងបញ្ចុះសព។ ចំណែកដីលោក ម៉ើ គឺលោកជាអ្នកលក់អោយក្បាល១០ម បណ្តោយទល់ដីផ្លូរ ចំណែកដីដែលនៅសល់ខាងត្បូង ៥ម ដែលប្រជាពលរដ្ឋធ្លាប់ដើរកាត់ទៅផ្នូរ គឺជាដីរបស់លោក តើលោកអាចសុំកយបានទេ!! ព្រោះលោកធ្លាប់បានប្រគល់ដីធ្វើផ្នូរអោយច្រើនមកហើយ។
ចំពោះរឿងនេះ លោក ឈួរ ថន ចៅសង្កាត់ខ្សាម បានធ្វើការសម្របសម្រួលថា៖ លោកនឹងសុំអោយក្រុមហ៊ុនកំពុងសាងសង់ផ្សារថ្មីនៅជិតនោះ ជួយដាក់លូចាក់ដីធ្វើផ្លូវចូលចំដីផ្នូរតែម្តងជូនប្រជាពលរដ្ឋតើសម្រួលបែបនេះយល់ព្រមទេ។ ចំណែកលោក ម៉ើ វិញត្រូវរុះផ្ទះកូនដែលកំពុងសាងសង់ចេញ និងត្រូវសង់តាករោងលក់កាហ្វេត្រឹមតែលើដីខ្លួនបានហើយ កុំអោយហួសមកក្រៅ។ ដោយឡែកលោក ចក់ អាចគ្រប់គ្រងដីនៅសល់របស់ខ្លួនបាន ប៉ុន្តែពេលរដ្ឋតម្រូវការពង្រីកផ្លូវគែត្រូតែប្រគល់អោយរដ្ឋ ព្រោះច្បាប់ផ្លូវថ្នល់ គឺចេញពីអាក់ផ្លូវ៣០ម និងថយក្រោយ៥មតៀតទើសង់ផ្ទះបាន។
លោក ឈួរ ថន បានបញ្ជាក់ទៀតថា៖ នៅអាទិត្យក្រោយលោកនិងក្រុមការងារ នឹងចុះទៅពិនិត្យលើដីទំនាស់ជាក់ស្តែង នឹងសុំអោយភាគីទាំង៣ចូលរួមវាស់វែងដីរបស់ខ្លួន និងស្នើសុំក្រុមហ៊ុនសាងសង់ផ្សារជួយដាក់លូចាក់ដីធ្វើផ្លូវចូលតីទួលបញ្ចុះសព ដើម្បីបញ្ចប់រឿង។ ដោយឡែកព័ត៌មានក្រៅផ្លូរការថា
ភាគីប្រជាពលរដ្ឋម្ចាស់បណ្តឹង នៅតែទទូចសុំដើរនិងដង្ហែរសពតាមផ្លូវចាស់កាត់ដីឈ្មោះចក់ដដែល នឹងបើបែបនេះមែនរឿងនេះដោះមិនចេញទេ៕ ( ឈៀង ថារិទ្ធ )
http://ift.tt/2aBYQua