Insurance

728x90

លោក នង សុខុម មេ​គយ​ច្រក​បាវិត​នៅតែ​បន្ត​ឃុបឃិត​ជាមួយ​មេ​ឈ្មួញ​ធំៗ​បង្ហើប​ឲ្យ​មានការ​រត់ពន្ធ​ទំនិញ​ពី​វៀតណាម​ដោយ​ចាត់ទុក​គោល​ការ​កំណែទម្រង់​គយ​គ្មាន​ន័យ​

​ខេត្តស្វាយរៀង ៖ បើទោះជា​អគ្គនាយកដ្ឋាន​គយ​អនុវត្ត​រដ្ឋបាល​កំណែទម្រង់​ផ្លាស់ប្តូ​រលោក យឹ​ង សំអន​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ ក្រុង​បាវិត​ដាក់ជំនួស​លោក នង សុខុម រយៈពេល​ជិត​មួយឆ្នាំ​ទៅហើយ ដើម្បី​ពង្រឹង និង​រឹតបន្តឹង​ការប្រមូល​ពន្ធ​ឲ្យ​មាន​ប្រសិទ្ធិភាព​លុបបំបាត់​អំពើពុករលួយ​ដែលជា​បង្អែក នៃ​ការរត់ពន្ធ​ទំនិញ​នោះ ជា​លទ្ធផល​គេ​មិនដែល​ឃើញ​លោក នង សុខុម បញ្ចេញស្នាដៃ​ដឹកនាំ​មន្ត្រី​ថ្នាក់ក្រោម​បង្ក្រាប​ទំនិញគេចពន្ធ​នៅឡើយ​ទេ ខណៈ​ទំនិញ​ខុសច្បាប់ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ត្រូវ​ក្រុម​ឈ្មួញ​កំពុងតែ​ដឹកជញ្ជូន​ពី​ប្រទេស​វៀតណាម​ចូល​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ​បាវិត ចេ​ត្ត​ស្វាយរៀង​យ៉ាង​គគ្រឹកគគ្រេង​បាន​ដោយ​រលូន ដែល​ធ្វើ​ឲ្យ​មានការ​សង្ស័យថា ទម្រង់​នៃ​ការប្រព្រឹត្ត​ពុករលួយ​ជំនាន់​លោក យឹ​ង សំអន ត្រូវបាន​លោក នង សុខុម រក្សាទុក​អនុវត្ត ដែល​ផ្ទុយ​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ថ្ងៃ​ប្រកាស​ចូលកាន់​មុខតំណែង កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៥​នោះ​។​

មន្ត្រី​តូចតាច​ប្រចាំ​ច្រក​អន្តរជាតិ​បាវិត​បាន​បង្ហើប​ថា លោក នង សុខុម ប្រធានការិយាល័យ​គយ និង​រដ្ឋាករ ប្រចាំ​ច្រក​បាវិត បាន​ក្លាយជា​អ្នក​បោះ​មេ ចែក​ផលប្រយោជន៍​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ មាន​រួមដៃគ្នា​ប្រព្រឹត្ត​អំពើ​ជា​ប្រព័ន្ធ ដែល​ក្រុម​មេ​ឈ្មួញ​ពឹងផ្អែក​ជា​ខ្នងបង្អែក ក្នុងការ​រត់ពន្ធ​ទំនិញ ដឹក​តាម​រថយន្ត​ធុន​ធំ និង​បង្កប់​ទំនិញគេចពន្ធ​តាម​រថយន្តក្រុង ដឹក​អ្នក​ទេសចរណ៍ ដោយ​គ្មាន​ការបង់ពន្ធ​ជូន​រដ្ឋ​។ ប្រភព​បាន​បញ្ជាក់ថា រថយន្តក្រុង​ដឹក​អ្នកដំណើរ ដែល​ចេញចូល តាម​ច្រក​អន្តរជាតិ​បាវិត​រាល់ថ្ងៃ ដែលមាន​បង្កប់​ទំនិញ​គេចពន្ធ ក្នុង​មួយគ្រឿងៗ ត្រូវ​រត់ការ​បង់លុយ​មិន​ក្រោម​៥​លាន រៀល​ទេ ក្នុង​មួយថ្ងៃៗ​រ​ម្រា​ប់​តែ រថយន្តក្រុង​ឆ្លងកាត់​ច្រក​មិនតិច​ជាថ​៥០​គ្រឿង​នោះទេ​។ ដូច្នេះ​តែ​ករណី​រថយន្តក្រុង​បង្កប់​ទំនិញ​នេះ រដ្ឋ បាន​បាត់​ចំណូល​ក្នុង​មួយថ្ងៃ​ប្រមាណ​៥​ម៉ឺន​ដុល្លារ​ទៅហើយ​។ ករណីនេះ​ប្រសិនបើ​លោក នង សុខុម អនុវត្ត​ការប្រមូល​ពន្ធ​ត្រឹមត្រូវ នោះ​ចំណូល​ថវិកា និង​មាន​កំណើន​លើសពី​សព្វថ្ងៃ​។​

​ប្រភព​បង្ហើប​ទៀតថា ច្រក​អន្ដរជាតិ​បាវិត ទំនិញ​នាំចូល​ពី​ប្រទេស​វៀតណាម ដែល​ក្រុម​ឈ្មួញ​នាំចូល ដោយ​គេចពន្ធ ឬ​បង់ពន្ធ​មិន​គ្រប់ មាន​ចំនួន​ច្រើន​ឥត​គណនា ធ្វើ​ឲ្យ​ខាតបង់ ចំណូល​ថវិកាជាតិ ច្រើនសន្ធឹក​សន្ធាប់ ហើយ​លោក នង សុខុម ទំនងជា​បានទទួល​ប្រាក់​សូកប៉ាន់​ពី​ក្រុម​ឈ្មួញ រកស៊ី​ដឹកទំនិញ​គេចពន្ធ ទើប​មិនដែល​ធ្វើការ​បង្ក្រាប​។ ជាក់ស្តែង​ឈ្មួញ​ដែលមាន​ទំនាក់ទំនង​ល្អជា​មួយ​លោក នង សុខុម បាន ដឹកទំនិញ​ប្រភេទ គ្រឿងសំណង់ និង​ទំនិញ​ចម្រុះ នាំចូល​ពី​ប្រទេស​វៀតណាម​តាម​អំពើ​ចិត្ត​ដោយ​ប្រើប្រាស់ រថយន្ត​ប្រភេទ​យី​ឌុប​ឆ្លងកាត់​ម្តងៗ​ពុំដែល​ត្រួតពិនិត្យ​ត្រឹមត្រូវ​នោះទេ​។ ក្រៅតែពី​ភាពមិនប្រក្រតី​រឿង​ឃុបឃិត​ការរត់ពន្ធ​ទំនិញ​នោះ មានការ​លើកឡើងថា ការរត់​ឯកសារ​នាំ​ទំនិញ​ចូល​ត្រូវ​ចំណាយ​យ៉ាងតិច​១​ឯកសារ ១៥០​ដុល្លា​ទៅ​១៧០​ដុល្លា ហើយ​តាម​ការត្រួតពិនិត្យ​ឯកសារ​មាន​កំហុស​តិចតួច​ចៀង​វាង​ខាត​ពេល​រត់​មក​កែតម្រូវ​នៅ​អគ្គនាយកដ្ឋាន​គយ​ឡើងវិញ​ត្រូវ​បង់​៣០០​ដុល្លា ទៅ​៥០០​ដុល្លា​ជាការ​ជួយ​សម្រួល​៕

KA-04-08-2016-01

លោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋករកម្ពុជា

KA-04-08-2016-02 KA-04-08-2016-03 KA-04-08-2016-04


http://ift.tt/2b4Fx8c
លោក នង សុខុម មេ​គយ​ច្រក​បាវិត​នៅតែ​បន្ត​ឃុបឃិត​ជាមួយ​មេ​ឈ្មួញ​ធំៗ​បង្ហើប​ឲ្យ​មានការ​រត់ពន្ធ​ទំនិញ​ពី​វៀតណាម​ដោយ​ចាត់ទុក​គោល​ការ​កំណែទម្រង់​គយ​គ្មាន​ន័យ​ លោក នង សុខុម មេ​គយ​ច្រក​បាវិត​នៅតែ​បន្ត​ឃុបឃិត​ជាមួយ​មេ​ឈ្មួញ​ធំៗ​បង្ហើប​ឲ្យ​មានការ​រត់ពន្ធ​ទំនិញ​ពី​វៀតណាម​ដោយ​ចាត់ទុក​គោល​ការ​កំណែទម្រង់​គយ​គ្មាន​ន័យ​ Reviewed by yim PH on 3:05 PM Rating: 5

Entertainment

ads
Powered by Blogger.