សមត្ថកិច្ចចាប់អ្នកចែកចាយថ្នាំញៀន៥នាក់បញ្ជូនទៅតុលាការ
ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន៥នាក់ក្នុងនោះជាស្ត្រីម្នាក់ ត្រូវបានកំលាំងជំនាញមន្ទីយុត្តិធម៏នៃទីបញ្ជាការកងរាជអាវុធខេត្តព្រះសីហនុបញ្ជូនខ្លួនទៅកាន់សាលាដំបូងហើយកាលពីចុងសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ នៅតំបន់ឆ្នេរអូឈើទាល ចំណុចក្រុមទី៧ ភូមិ៤ សង្កាត់៤ ខេត្តព្រះសីហនុ ។
យោងតាមការបញ្ជាក់ពីលោក ឆេង វុទ្ធី ប្រធានមន្ទីយុត្តិធម៏ នៃនៃទីបញ្ជាការកងរាជអាវុធខេត្តព្រះសីហនុបានប្រាប់ឲ្យដឹងថា កំម្លាំងជំនាញសហការណ៍ជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុអហត្ថក្រុងព្រះសីហនុ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ករណីជួញដូរគ្រឿងញៀន បានឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់៖ 1/ឈ្មោះ ហាយ សុផាន់ណា ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរ រត់ម៉ូតូឌុប ទីលំនៅចំនុចកើតហេតុខាងលើ(ធ្លាប់ជាប់ពន្ឋធនាគារម្តងរួចហើយពាក់ព័ន្ឋគ្រឿងញៀននេះដែរ) 2/ឈ្មោះ ធីម សុខនីម ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ មេផ្ទះ ទីលំនៅចំណុចកើតហេតុខាងលើ។
លោក ឆេង វុទ្ធី បានឲ្យដឹងទៀតថា ដកហូតវត្ថុតាង៖ 1/ម្ស៉ៅ ស ថ្លា(ម៉ាទឹកកក)ចំនួន២០កញ្ចប់តូចស្មើនឹង៤,៥៨ក្រាម(ថ្លឹងទាំងសំបក) 2/ដបជក់ចំនួនមួយ 3/ទូរសព្ទដៃ02គ្រឿង(NokiaចុចពិលនិងHuawei) 4/ដែកកេះ03 5/ថង់ច្រកគ្រឿងញៀនមួយកញ្ចប់ធំ ។
ក្រោយពីមានការសាកសួរយ៉ាងល្អិតល្អន់មក នៅវេលាម៉ោង២២ និង០០នាទីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចក្រុមទី១៧ ភូមិ០៤ សង្កាត់០៤ ខេត្តព្រះសីហនុ បានបន្តឃាត់ជនសង្ស័យបានចំនួន៣នាក់ទៀត រួមមាន៖ 1/ឈ្មោះ សុខ ងួន ភេទប្រុស អាយុ ៣៥ឆ្នាំមុខរបរ រត់ម៉ូតូឌុប ទីលំនៅ ក្រុម៤២ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ 2/ឈ្មោះ សេក សារ៉ែន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី(តុក តុក) ទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះ សីហនុ។ 3/ឈ្មោះ កន សារិទ្ធិ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ទីលំនៅសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចរឹបអូសបានចាប់យកវត្ថុតាង និងសម្ភារ: រួមមាន៖ 1/ម្ស៉ៅ ពណ៌ស ចំនួន៥កញ្ចប់ស្មើនឹង១,៤៥g(ថ្លឹងទាំងសំបក) 2/ម្សៅពណ៌ខ្មៅចំនួន៣ កញ្ចប់ ស្មើនឹង១,៦៦ក្រាម (ថ្លឹងទាំងសំបក)។ 3/កញ្ឆាក្រៀមចំនួន២កញ្ចប់ ស្មើនឹង១៨,៨១ក្រាម ។ 4/ទូរស័ព្ទដៃ០៤គ្រឿង 5/ម៉ូតូម៉ាកAIR BLADE ចំនួន០១គ្រឿង។ 6/ម៉ូតូកង់បី(តុក តុក) ចំនួន០១គ្រឿង។ បច្ចប្បន្នវត្ថុតាង និងជនសង្ស័យ ត្រូវការិយាល័យជំនាញកំពុងកសាងសំណុំ រឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕ សមុទ្រខៀវ
http://ift.tt/2aGz3dZ