ជិះម៉ូតូ១គ្រឿង៤នាក់បើកលឿនពេកបុករថយន្តបត់ស្តាំរបួសធ្ងន់ស្រាលទាំង៤នាក់
ខេត្តកំពង់ឆ្នាំង៖ នារីម្នាក់និងយុវជន៣នាក់បានរងរបួសធ្ងន់និងស្រាល ដោយបានជិះម៉ូតួ១គ្រឿង៤នាក់បើកបរលឿន បុករថយន្តមកពីមុខក្នុងទិសច្រាស់គ្នា បើកបត់ឆ្វេង។ករណីនេះបានកើតឡើងនៅម៉ោង១និង៤៥រសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៥ ចំណុចផ្លូវខ្វែ ងជា៤ជាប់ផ្ទះសំណាក់ផ្កាយព្រឹក ក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ឃ៨១៩៤ ភព២ បើកបរក្នុងទិសដៅពីជើងទៅត្បូង ច្រាស់ទិសគ្នាដល់ចំណុចផ្លូវខ្វែងជា៤ក្នុងចំណុចខាងលើ ក៏បានបើកបត់ឆ្វេង ខណៈនោះដែរមានម៉ូតូ១គ្រឿងម៉ាកស្មាស់រ៉ឺវូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ជិះគ្នា៤នាក់បានបើ កបរមកពីក្រោយក្នុងទិសច្រាស់គ្នាក្នុងល្បឿនយ៉ាងលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏បានបុករថយន្តពេញទំហឹងតែម្តង បណ្តាលអោយអ្នកជិះម៉ូតូទាំង៤នាក់ដួលត្រឡប់ត្រឡិនរបួសធ្ងន់២នាក់ និងស្រាល២នាក់។
ជនរងគ្រោះជនជាត់វៀតណាមទាំង៤នាក់មាន៖ ១ឈ្មោះ ចាំង យ៉ាំងថា អាយុ១៩ឆ្នាំ ជាអ្នកបើកបររបួសធ្ងន់បាក់ឆ្អឹងដងកាំបិតចាក់ចំក និងបាក់ឆ្អឹងជំនី១ទៀត ពេទ្យខេត្តថាមានសង្ឃឹមរស់តិចណាស់ , ២ឈ្មោះ ឡេង យ៉ាំងញី អាយុ១៨ឆ្នាំ របួសធ្ងន់ , ៣ឈ្មោះឡេង យ៉ាំងអ៊ុក អាយុ២០ឆ្នាំ របួសស្រាល , និង៤ឈ្មោះ ឡេង យ៉ាំងមួយ ភេទស្រី អាយុ១៧ឆ្នាំ របួសស្រាល ពួកគេទាំង៤នាក់រស់នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តទុករថយន្តចោល ចុះរត់បានគេចបាត់ខ្លួនបាត់ ចំណែកជនរងគ្រោះទាំង៤នាក់ត្រូវបានរថយន្តពេទ្យដឹកយកមកសង្គ្រោះ នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានសមត្ថកិច្ចនិយាយថា៖ មកពីអ្នកបើកបរម៉ូតូបើកលឿនពេកហួសល្បឿនកំណត់ ទើបពេលជួបឧបសគ្គ័ប្រថុចញុច ចាប់ហ្វ្រាំងមិនជាប់ បង្កអោយមានគ្រោះថ្នាក់ទាំង៤នាក់តែម្តង និងម្យ៉ាងទៀតទាំងអ្នកបើ កម៉ូតូទាំងអ្នកជិះ សុទ្ធតែអត់ពាក់មួកសុវត្ថិភាព ទើបមានរបួសធ្ងន់ស្រាលបែបនេះ និងចំពោះច្បាប់វិញគឺអោយជិះម៉ូតូ១គ្រឿងតែ២នាក់ប៉ុណ្ណោះ ៕ ( ឈៀង ថារិទ្ធ )
http://ift.tt/2aOjwK3