យុវជនម្នាក់ជាពលករ ទើបត្រឡប់មកពីប្រទេសកូរ៉េមកលេងភរិយាបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវសាច់ញាតិជាពលករ ទើបត្រឡប់មកពី ប្រទេសកូរ៉េមកលេងភរិយា និងក្រុមគ្រួសារ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ខណៈជិះម៉ូតូម្នាក់ឯង ក្នុងល្បឿនលឿន ជ្រុលទៅបុកគូទរថយន្ត កុងតឺន័រ កៀររយះជិតដាច់ក កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៤ កែងបត់ចូលផ្លូវទំនប់កប់ស្រូវ ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ រថយន្តបង្កវិញ មិនត្រូវបានគេស្គាល់ម៉ាក និងអត្តសញ្ញាណ អ្នកបើកបរទេ ព្រោះក្រោយពេលកើតហេតុ បានបន្ថែមល្បឿន គេចបាត់។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៀ ចាន់ណា អាយុជាង ២០ឆ្នាំ ហើយជិះម៉ូតូមួយគ្រឿង ម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BW-7673 បានស្លាប់ ដោយកៀរនិងកែង ធុងកុងតឺន័រ កៀបចង់ដាច់ក បានដួល បោកទៅនឹងថ្នល់ បន្តិចក្រោយមកទើបស្លាប់ ។ មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូម្នាក់ឯង ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានជិះវ៉ារថយន្តកុងតឺន័រ មួយគ្រឿង ប៉ុន្តែដោយវ៉ាមិនផុត ព្រោះវ៉ាក់ជាមួយ រថយន្តមួយគ្រឿងទៀតដែលបើកបញ្ច្រាសទិសគ្នា ក៏គេចចូលមកវិញ ទើបកៀរជាមួយនឹងកែងធុងកុងតឺន័របណ្តាលឲ្យរយះកហូរឈាមរហូតដល់ស្លាប់៕
http://ift.tt/2b8p86H