កម្មករសំណង់ពីរនាក់ម្នាក់ ជិះម៉ូតូឌុបគ្នាឡើងវ៉ាជែង ប៉ះនឹងដៃម៉ូតូមួយគ្រឿងផ្សេងទៀតខ្ទាតចូលក្រោមរថយន្តធុនធំ១គ្រឿងកិនម្នាក់ខ្ទេចមួយកំណាត់ត្រឹមភ្លៅចុះក្រោម និងម្នាក់ទៀតរបួសស្រាល
ខេត្តកណ្ដាល៖ កម្មករសំណង់ពីនាក់ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនបានវ៉ាជែងផ្លូវមានសភាពចង្អៀតបណ្តាលឲ្យប៉ះដៃម៉ូតូ១គ្រឿងទៀត បណ្ដាលឲ្យដួលខ្ទាតចូលកង់មុខខាងស្ដាំរថយន្តធុនធំ១គ្រឿងកំពុងបើកស្របទិសគ្នាកិនម្នាក់ខ្ទេចមួយកំណាត់ត្រឹមភ្លៅទាំងពីរចុះក្រោម និងម្នាក់ទៀតបាក់កជើងមូយចំហៀង។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៦ និង៤០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខភូមិ ត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ចន្លោះគីឡូម៉ែត្រលេខ ២១-២២ ផ្លូវជាតិលេខ៤ ។
សមត្ថកិច្ចថា ជនរងគ្រោះជាអ្នកបើកបរបើកបរ ឈ្មោះ ម៉ៅ សុជាតិ ភេទ ប្រុស អាយុ២៦ ឆ្នាំ មុខរបរកម្មកសំណង់ម៉ូតូ១គ្រឿងម៉ាក សង់C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1CI-5854 ពួកគេពាក់មួកសុវត្ថិភាពត្រឹមត្រូវ ធ្វើដំណើពី ទិសខាងលិច ទៅកើត (ព្រះសីហនុទៅ ភ្នំពេញ) លុះដល់ចំណុចខាងលើបានប៉ះដៃចង្កូតនឹងម៉ូតូ១គ្រឿងទៀតមិន ស្គាល់ម៉ាក បណ្ដាលឲ្យដួលខ្ទាតចូលកង់ខាងស្ដាំផ្នែកខាងមុខរថយន្ត១គ្រឿង ម៉ាក អាំងទែរណាស់សូណាល់ ពណ៌ត្រួយចេក ពាក់ផ្លាកលេខ ព្រៈសីហនុ 3A-3405 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយកើតហេតុបានរត់គេចខ្លួន ។
សមត្ថកិច្ចថា ករណីនេះបណ្ដាលមកពីម៉ូតូបើកបរខ្វះការប្រុងប្រយ័ត្ន ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក្នុងទីប្រជុំជន ។ កម្លាំងជំនាញបានវាស់វែងនិងយកមធ្យោបាយ ដែលពាក់ព័ន្ធគ្រោះថ្នាក់នេះទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ ចាំការដោះស្រាយនៅពេលក្រោយោ៕
http://ift.tt/2b69CXB