Insurance

728x90

បើករថយន្ត​លឿន​ដូច​ព្រួញ​រេ​ទៅបុក​ម៉ូតូ​កំពុងធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​ចំ​ប៉ើង​ដូច​សី ស្លាប់​៣​នាក់​របួសធ្ងន់​៦​នាក់ ទាំង​ក្បាល​ព្រលប់​

​ខេត្តបាត់ដំបង​៖ មនុស្ស​៣​នាក់​ស្លាប់​ភ្លាមៗ និង​៦​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ នៅក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍ មួយ ដោយសារ​រថយន្ត​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត ទៅបុក​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ចំ​ពេញទំហឹង ប៉ើង​ដូច​សី​ធ្លាក់​ចេញពី​ផ្លូវ​ទាំង​ម៉ូតូ​និង​អ្នកជិះ ចំណែក​រថយន្ត​នោះបាន​ហោះ​ធ្លាក់​ផ្លូវ​ក្រឡាប់​ចូល​ជង្ហុក​។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្រុម​៣ ភូមិ​កញ្ចាំង ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង​។​

​នគរបាល​ស្រុក​សំឡូត​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​នោះ​មានឈ្មោះ​ទី​១-​ឈ្មោះ រស់ សុ​ឃា ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1R-3254 , ទី​២- ឈ្មោះ​ហ៊ីង សុ​ទីន ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​ធ្វើ​ចម្ការ​និង​ទី​៣-​ឈ្មោះ អេ​ន សុរ៉ា ភេទ​ស្រី អាយុ​៣​ឆ្នាំ​នៅក្នុង​បន្ទុក ឪពុកម្ដាយ (​អ្នក​ទាំង​៣​នាក់​ស្លាប់​) រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​

​នគរបាល​ស្រុក​សំឡូត​បានបញ្ជាក់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​តូ​យូ​តា មួយ បាំង​កន្លះ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ AE-0700 អ្នកបើកបរ​មានឈ្មោះ ស្នា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ស្រុក​ម៉ោង​ឫស្សី ខេត្តបាត់ដំបង​។ រថយន្ត​បើកបរ បញ្ច្រាសទិស​គ្នា​ពី​ទៅ​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន ហើយ​ផ្លូវ​ទើបតែ​ចាក់ដី មាន​ទាប​និង​មាន​ខ្ពស់ ក៏​រអិល​រេ​ចង្កូត​ជ្រុល​ទៅបុក​ម៉ូតូ​កំពុងធ្វើដំណើរ​ដែរនោះ​ចំ​ពេញទំហឹង​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​៦​នាក់​រងរបួស​ធ្ងន់ និង​៣​នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹក​កន្លែងកើតហេតុ ។​

នគរបាល​ស្រុក​សំឡូត​បាន​ឲ្យ​ដឹងថា បាន​បន្តថា​មនុស្ស​៦​នាក់​ដែល​រងរបួស​ធ្ងន់​នោះ​ត្រូវ បាន​រថយន្ត​ដឹក​បញ្ជូនទៅ​ព្យាបាល​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។ ចំណែក​រថយន្ត និង​ម៉ូតូ សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​សំឡូត ។ ដោយឡែក​សាកសព​ទាំង​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​សំឡូត ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ ៕

KA-11-08-2016-12 KA-11-08-2016-13 KA-11-08-2016-14 KA-11-08-2016-16


http://ift.tt/2baKYGp
បើករថយន្ត​លឿន​ដូច​ព្រួញ​រេ​ទៅបុក​ម៉ូតូ​កំពុងធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​ចំ​ប៉ើង​ដូច​សី ស្លាប់​៣​នាក់​របួសធ្ងន់​៦​នាក់ ទាំង​ក្បាល​ព្រលប់​ បើករថយន្ត​លឿន​ដូច​ព្រួញ​រេ​ទៅបុក​ម៉ូតូ​កំពុងធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​ចំ​ប៉ើង​ដូច​សី ស្លាប់​៣​នាក់​របួសធ្ងន់​៦​នាក់ ទាំង​ក្បាល​ព្រលប់​ Reviewed by yim PH on 10:59 PM Rating: 5

Entertainment

ads
Powered by Blogger.