ថយន្តយីឌុបខ្នាតយក្ស ដឹកទំនិញលើសចំណុះបើកឡើងស្ពានអាកាសស្ទឹងមានជ័យមិនរួចរអិលថយក្រោយបុកបាក់របាំងចែលទ្រូងស្ពាន
ភ្នំពេញ៖ រថយន្តយីឌុបខ្នាតយក្ស ដឹកទំនិញលើសចំណុះព្យាយាមបើកឡើងស្ពានអាកាសស្ទឹងមានជ័យ បានតែបន្តិចទៅមុខមិនរួចបានរអិលថយក្រោយបណ្តាលឲ្យផ្នែកខាងក្រោយរថយន្តបុករបាំងស៊ីម៉ងត៍ចែកទ្រូងស្ពានបាក់ជាច្រើនកំណាត់កាលពីវេលាម៉ោង ៤ទៀបភ្លឺ ព្រឹកព្រលឹមថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០១៦ ហេតុការណ៍នេះមិនបង្ករឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ ។
អ្នកបើកបររងយន្តនោះបានព្យាយាមដោះស្លាកលេខរថយន្តចេញ ហើយបានលាក់បាំងអត្តសញ្ញាណថៅកែទំនិញនោះទៀតផង។ ឃើញសភាពមិនស្រួលរីឯអ្នកបើកបរ និងព្រូឡានជន្លៀសខ្លួនលាបសាប៊ូកែងរត់ចោលរថយន្តបាត់ស្រមោល។ អ្នកឃើញហេតុការណ៍បានដាក់ការសង្ស័យថារថយន្តនេះអាចដឹកទំនិញគេចពន្ធ។ ក្រោយពីកើតហេតុ សមត្ថកិច្ចបានទៅដល់៕ ប្រភព TANG
http://ift.tt/2aCnTqR
ថយន្តយីឌុបខ្នាតយក្ស ដឹកទំនិញលើសចំណុះបើកឡើងស្ពានអាកាសស្ទឹងមានជ័យមិនរួចរអិលថយក្រោយបុកបាក់របាំងចែលទ្រូងស្ពាន
Reviewed by yim PH
on
9:38 AM
Rating: