Insurance

728x90

មុខសញ្ញា​អ្នករត់ពន្ធ​ទំនិញ​ពី​វៀតណាម​គ្រប់​ប្រភេទ សុទ្ធតែ​ស្ថិតក្នុង​កណ្តាប់ដៃ​លោក ខៀវ សារឿន មេ​គយ​ខេត្ត និង លោក នង សុខុម មេ​គយ​ច្រក​អន្តរជាតិ​បាវិត

​ខេត្តស្វាយរៀង​៖ ជា​ញឹកញាប់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ក្រើនរំលឹក​មន្ត្រី​គយ និង​រដ្ឋាករ ឲ្យ​ប្រឹងប្រែង​បន្តធ្វើ​ការកែទម្រង់​លើ​វិស័យ​គយ និង​រដ្ឋាករ ដោយ​មិនត្រូវ​ស្ងប់ចិត្ត និង​សប្បាយ​ភ្លេចខ្លួន ចំពោះ​លទ្ធផល ដែល​សម្រេចបាន​នោះឡើយ​។ សម្តេច​តេ​ជោ បាន​រំលឹក​ក្នុងឱកាស ខួប ៦៥​ឆ្នាំ​ថ្ងៃកំណើត​រដ្ឋបាល​គយ និង រដ្ឋាករ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦ នេះ​ថា «​ការកែទម្រង់ គឺជា​កត្តា​ស្លាប់​រស់​របស់​កម្ពុជា កែទម្រង់ គឺ​រស់ មិន​កែទម្រង់ គឺ​ស្លាប់​។ ហេតុនេះ ចាត់ទុកថា ការកែទម្រង់ គឺជា​កិច្ចការ​ប្រចាំថ្ងៃ​របស់​យើង គ្មាន​ពេលដែល ត្រូវ​ស្ងប់ចិត្ត ហើយ​សប្បាយ​ភ្លេចខ្លួន ចំពោះ​លទ្ធផល ដែល​គយ​សម្រេចបាន​នោះទេ​»​។​បើទោះជា​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​រំលឹក​ហើយ​រំលឹក​ទៀត​យ៉ាងណាក៏ដោយ​ចំពោះ​ខេត្តស្វាយរៀង​ឯណេះ​វិញ ស្ថាប័នគយ​ខេត្ត​ដែល​ដឹកនាំ​ដោយ​លោក ខៀវ សារឿន នៅ​បន្ត​ទម្លាប់​ធូរ​លង់​បណ្តែតបណ្តោយ​ឲ្យ​មានការ​រត់ពន្ធ​ទំនិញ​នាំចូល​ពី​វៀតណាម​កាន់តែ​កើនឡើង​យ៉ាង​អនាធិបតេយ្យ​។​

​ចាប់តាំងពី​លោក ខៀវ សារឿន តែង​តាំ​ជា​ប្រ​ធា​សាខាគយ និង​រដ្ឋាករ ខេត្តស្វាយរៀង​តាម​ការរំពឹង​ពី​ថ្នាក់លើ​ថា​អាចដឹកនាំ​កែលំអ​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​មាន​ប្រសិទ្ធភាព តែ​ផ្ទុយទៅវិញ​អស់​រយៈពេល ជាង​មួយឆ្នាំ​មកហើយ ប៉ុន្តែ​គេ​មិនដែល​ឃើញ​លោក ខៀវ សារឿន ចាត់ចែង​ដាក់​បញ្ជា​ឲ្យ​កូនចៅ ពង្រឹង​បន្ថែម​នូវ​ប្រសិទ្ធភាព នៃ​ការបង្ការ និង​បង្ក្រាប​អំពើ​រត់ពន្ធ ដែល​ការងារ​នេះ​មាន​សារៈសំខាន់​ណាស់ ពីព្រោះ​វា​នឹង​បង្កើន​ចំណូល​ពន្ធ​ចូល​ថវិការដ្ឋ​ផង និង​កាត់បន្ថយ​នូវ​វិសមភាព​ក្នុងការ​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​ផង និង​ជាការ​រួមចំណែក អនុវត្តន៍​គោលនយោបាយ កែទម្រង់​ក្នុងការ​ប្រមូល ចំណូល​ពន្ធ​ជូន​ជាតិ ឲ្យ​មាន​ប្រសិទ្ធភាព​នោះទេ​។ ជាមួយគ្នានេះ​មាន​មន្ត្រី​តូចតាច​មួយចំនួន​សូម​មិន​បញ្ចេញ​ឈ្មោះ​និយាយថា
​ដោយសារតែ​លោក ខៀវ សារឿន មាន​អាយុ​ជិត​ចូលនិវត្តន៍​ទើប​ភាព​អសកម្ម​ក្នុង​មុខតំណែង​ដឹកនាំ​បានកើត​ឡើង តែ​បែរជា​សំបូរ​ឈ្មួញ​ទាំង​តូច​ទាំង​ធំ សូម្បីតែ​ចែ ភី ជា​មេ​ឈ្មួញ​ដ៏​មានអំណាច ក៏​មិន​ហ៊ាន​រំលង​លោក ខៀវ សារឿន បានដែរ​។​

មាន​សេចក្តីរាយការណ៍​ពី​ខេត្តស្វាយរៀង​បាន​អះអាងថា បច្ចុប្បន្ន​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខូចគុណភាព ចូល​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ​បាវិត និង​ច្រករបៀង មួយចំនួន​តាម​ច្រកព្រំដែន រឹតតែ​កើនឡើង​យ៉ាង​អនាធិបតេយ្យ ដោយ​សមត្ថកិច្ច​ជំនាញ​គយ មិនបាន​ទប់ស្កាត់ សកម្មភាព​ខុសច្បាប់​នោះទេ តែ​បែរជា​ធ្មេចភ្នែក​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់ ដើម្បី​ប្រមូលប្រាក់​ក្រៅ​ប្រព័ន្ធ​គយ (​គ្មាន​វិក្កយបត្រ​) ដែល​គេ​ជឿថា​ជាការ​ប្រព្រឹត្ត​អំពើពុករលួយ ។ ប្រភព​បាន​បញ្ជាក់ថា រាល់​ទំនិញ​ដែល​ឆ្លងកាត់​ខេត្តស្វាយរៀង​បង់ពន្ធ​ចូល​រដ្ឋ​តែ​៤០​ភាគរយ​ប​ណ្ណោះ​ក៏​អាច​បង្គ្រប់​ផែនការ​ប្រមូល​ពន្ធ​ប្រចាំខែ​ទៅហើយ​។ ហេតុដូច្នេះ​ហើយ​ទើប​ឈ្មួញ​ធំៗ​មានឱកាស​នាំ​ទំនិញគេចពន្ធ ឆ្លងដែន​ខុសច្បាប់ នាំចូល​តាម​ច្រកព្រំដែន​បាវិត​មានដូចជា ទំនិញ​ចាប់ហួយ ទំនិញ​ចម្រុះ ថ្នាំពេទ្យ គ្រឿង​អេ​ឡិច​ត្រូ​និ​ច គ្រឿងបន្លាស់ គ្រឿងសំណង់ គ្រឿងចក្រ ទំនិញ​ពាក់កណ្តាល​សម្រេច ។​ល​។ ដោយឡែក នៅតាម​ច្រករបៀង ឈ្មួញ​បាន​លួច​នាំចូល ម៉ូតូ និង​ប្រេងសាំង សាច់គោ សាច់ជ្រូក ពោះគោ ពោះជ្រូក សាច់មាន់ គ្រឿងក្នុង​មាន់​ទា និង​ស៊ុតមាន់ ស៊ុតទា ព្រមទាំង​បន្លែ ផ្លែឈើ សុទ្ធតែ​គេចពន្ធ​តែ​បាន​បង់លុយ​ក្រៅផ្លូវការ ជូន​មន្ត្រី​គយ​តាម​ច្រក​និ​មួយៗ រហូត​លោក ខៀវ សារឿន ។​

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា លោក ខៀវ សារឿន ជា​ប្រធាន​សាខាគយ ខេត្តស្វាយរៀង មិន​ចាត់វិធានការ​បង្ក្រាប​ក​រ​ណី​រត់ពន្ធ​ទំនិញ​នោះ​សោះ បើទោះជា​ដឹងថា ម៉ូតូ​គេចពន្ធ​ដែល​ផលិត​នៅ​វៀត​ណា ម​ត្រូវបាន ឈ្មួញ​នាំ ចូល​ប្រទេស​កម្ពុជា យ៉ាង​អនាធិបតេយ្យ ។ ហើយ​ម៉ូតូ​ទាំងនោះ ត្រូវបាន​ឈ្មួញ​នាំចូល តាម​ច្រករបៀង​នានា នៃ​តំបន់​ព្រំដែន ស្រុក​ចន្ទ្រា យកមក​ស្តុក​ទុក​លក់​ក្នុង​ខេត្ត​និង​មួយចំនួន​ក្រុម​ឈ្មួញ នាំចេញ​បន្តទៅ​បណ្តា​ខេត្ត​មួយចំនួន ដូចជា ខេត្តព្រៃវែង ខេត្តកណ្តាល និង​ខេត្តកំពង់ចាម គេ​មិនដែល​ឃើញ​លោក ខៀវ សារឿន ចាត់វិធានការ​បង្ក្រាប​ម្តងណា​ឡើយ​។ ចំពោះ​សកម្មភាព​នាំចូល​ប្រេងសាំង​គេចពន្ធ យកមក​លក់​ចែកចាយ នៅ​ទូទាំង​ខេត្តស្វាយរៀង ក៏​កំពុង​ធ្វើ​ឲ្យ​ខាតបង់ ចំណូល​ថវិកាជាតិ​គួរ​ឲ្យ​ព្រួយបារម្ភ​ផងដែរ​។ ប៉ុន្តែ​ត្បិត​រដ្ឋ​មិន​ទទួលបាន​ចំណូល​តែ​ជំនាញ​គយ របស់លោក ខៀវ សារឿន សម្ងំ​ប្រមូល​លុយ​យ៉ាង​សុខ​ស្រួល មុន​លោក​ចូលនិវត្តន៍​។​

​ប្រភព​បាន​បង្ហើប​ដោយ​អះអាងថា លោក ខៀវ សារឿន ជា​ប្រធាន​សាខាគយ ខេត្តស្វាយរៀង មាន​ទំនាក់ទំនង​នឹង​លោក នង សុខុម ប្រធានការិយាល័យ​គយ និង​រដ្ឋាករ ប្រចាំ​ច្រក​បាវិត យ៉ាង​ស្អឹ​តរ​មួ​ត គ្រង់​យ៉ាង​ព័ត៌មាន​នៃ​មុខសញ្ញា​រត់ពន្ធ​ទំនិញ​សុទ្ធតែ​ស្ថិតក្នុង​កណ្តាប់ដៃ​លោក នង សុខុម ហើយ​ខណៈ​គយ​ដើមទី ក្រោម​ការចាត់ចែង​រប​ស់លោក នង សុខុម ជា​អ្នកត្រួតពិនិត្យ​ប្រភេទ និង​បរិមាណ​ទំនិញ​នាំចូល បង់ពន្ធ​គ្រប់ ឬ​មិន​គ្រប់ ទំនិញគេចពន្ធ​សុទ្ធ​ដឹក​ចូល​តាម​រថយន្ត​កុងតឺន័រ បង្កប់​តាម​រថយន្តក្រុង​ដឹក​អ្នកដំណើរ ដែល​ចេញចូល​តាម​ច្រក​បាវិត​រាល់ថ្ងៃ​សុទ្ធសឹង​ជា​ប្រភព​ប្រាក់ចំណូល​យ៉ាង​ក្រាសក្រែល​របស់លោក នង សុខុម ប្រធានការិយាល័យ​គយ និង​រដ្ឋាករ ប្រចាំ​ច្រក​បាវិត ហើយ​ជាមួយគ្នានេះ​លោក ខៀវ សារឿន ប្រធាន​សាខាគយ​មានលទ្ធភាព​ប្រើប្រាស់​មនុស្ស​ជំនិត​ប្រមូល​លុយ​ពី​ពួក​ឈ្មួញ​តូចធំៗ បាន​យ៉ាង​ងាយ​ស្រូល​ផងដែរ​។ ករណីនេះ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាពិសេស​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ គួរ​ចាត់តាំង​ឲ្យ​មានការ​អង្កេត​ស្រាវជ្រាវ លុបបំបាត់​អំពើពុករលួយ ដែល​ប្រព្រឹត្តឡើង​ដោយ​លោក ខៀវ សារឿន និង​លោក នង សុខុម ៕

KA-07-08-2016-01

លោក ខៀវ សារឿន ប្រធាន​សាខាគយ និងរដ្ឋាករ ខេត្តស្វាយរៀង

KA-07-08-2016-02

​លោក អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (រូបខាងឆ្វេង) លោក គុណ ញ៉ឹមអគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ កម្ពុជា (រូបខាងស្តាំ)


http://ift.tt/2aCPICm
មុខសញ្ញា​អ្នករត់ពន្ធ​ទំនិញ​ពី​វៀតណាម​គ្រប់​ប្រភេទ សុទ្ធតែ​ស្ថិតក្នុង​កណ្តាប់ដៃ​លោក ខៀវ សារឿន មេ​គយ​ខេត្ត និង លោក នង សុខុម មេ​គយ​ច្រក​អន្តរជាតិ​បាវិត មុខសញ្ញា​អ្នករត់ពន្ធ​ទំនិញ​ពី​វៀតណាម​គ្រប់​ប្រភេទ សុទ្ធតែ​ស្ថិតក្នុង​កណ្តាប់ដៃ​លោក ខៀវ សារឿន មេ​គយ​ខេត្ត និង លោក នង សុខុម មេ​គយ​ច្រក​អន្តរជាតិ​បាវិត Reviewed by yim PH on 2:10 AM Rating: 5

Entertainment

ads
Powered by Blogger.