រថយន្តក្រុងក្រុមហ៊ុនរឹទ្ធមុន្នីឆេះកំពុងបើកសុខៗស្រាប់តែភ្លើងឆេះម៉ត់បណ្តាលឲ្យ ស្លាប់ស្ត្រីអ្នកដំណើម្នាក់ និងរបួសជាច្រើនអ្នក
ខេត្តបាត់ដំបង ៖ រថយន្តក្រុងពីរជាន់របស់ក្រុមហ៊ុន រឹទ្ធមុន្នី១គ្រឿងកំពុងបើកបរបានឆាបឆេះទាំងស្រុងដោយពុំដឹងមូលហេតុ និងបណ្តាលឲ្យ ស្ត្រីជាអ្នកដំណើរម្នាក់បានស្លាប់យ៉ាងវេទនានៅក្នុងភ្នក់ភ្លើងនោះ ។ ដែលហេតុការណ៍ខាងលើនេះបានកើតឡើងនាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចហួសរង្វង់មូលរំសាយសក់ ស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
អ្នកដែលឃើញហេតុការណ៍បានប្រាប់ថា នៅវេលាខាងលើគេបានឃើញឡានក្រុងរបស់ក្រុមហ៊ុន រឹទ្ធមុន្នី ដែលឆេះខាងលើបានបើកចេញពីក្រុងបាត់ដំបងឆ្ពោះទៅទីក្រុងភ្នំពេញស្រាប់តែកំពុងបើកសុខៗគេបានឃើញផ្សែងហ៊ុយចេញពីរថយន្តក្រុងនោះហើយបង្កជាអណ្តាលភ្លើងភ្លាមៗផងដែរ។ ឃើញដូចនោះអ្នកបើកបរក៏បានឈប់រថយន្តឲ្យអ្នកដំណើរដែលជិះនៅក្នុងនោះនាំគ្នារត់ចុះចេញ ពីរថយន្តទាំងភ័យស្លន់ស្លោរ ដោយអ្នកខ្លះពុំបានយករបស់របរចេញទាន់ឡើយ។ បន្ទាប់ពីពីកើតហេតុបន្តិចគេឃើញរថយន្តពន្លត់អគ្គីភ័យចេញមកជួយបាញ់ពន្លត់ផងដែរ តែជួយមិនបាននោះទេធ្វើឲ្យរថយន្តក្រុងនោះនៅតែឆេះខ្ទេច ។
បន្ទាប់ពីឆេះអស់ សមត្ថកិច្ចបានឡើងទៅមើលលើរថយន្តក៏ប្រទះឃើញស្ត្រីជាអ្នកដំណើរម្នាក់បានឆេះស្លាប់ នៅ ក្នុងភ្នក់ភ្លើងនោះយ៉ាងវេទនាបំផុត ។ សមត្ថកិច្ចបានបញ្ជាក់ថាការឆេះនេះពុំទាន់ដឹងថាពីមូលហេតុនៅឡើយទេ ហើយ សម្ភារដែលខូចខាតនោះក៏ពុំទាន់ដឹងដែរ គឺត្រឹមតែដឹងថាមានអ្នកដំណើរជាស្ត្រីម្នាក់បានឆេះស្លាប់នៅក្នុងនោះ ។ក្រោយកើតហេតុរថយន្តដែលឆេះនៅសល់តែក្រោងឆ្អឹងនោះត្រូវបានសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុងបាត់ដំបងដើម្បីរងចាំខាងក្រុមហ៊ុន ចូលមកដោះស្រាយ ៕
http://ift.tt/2b2MkU8