លោក យ៉ែម ហេមរ៉ាត ប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំច្រកអូររំដួលទទួលការពិន័យព្យួរការងារពីអគ្គនាយគយ បានមួយដង្ហិមចង្រិត ឮថាកំពុងរត់ការវិលទៅកន្លែងខ្លាញ់វិញ
ខេត្តបាត់ដំបង៖ លោក យ៉ែម ហេមរ៉ាត ប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំច្រកអូររំដួល ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីអំឡុងខែមិថុនា ត្រូវបានលោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កោះហៅឲ្យមកបំភ្លឺពាក់ព័ន្ធនឹងភាពមិនប្រក្រតីជាច្រើនលើការដឹកនាំអនុវត្តភារកច្ចប្រមូលពន្ធនៅទីនោះ ដោយសាររកឃើញ មានភស្តុតាងមានទាំងឯកសារឃុបឃិតជាមួយឈ្មួញនាំទំនិញចូលពីប្រទេថៃមានភាពមិនត្រឹមត្រូវបង់ពន្ធមិនគ្រប់ មានក្លែងឯកសារជាច្រើនដែលធ្វើឲ្យបានចំណូលពន្ធរដ្ឋ។ ក្រោយពីការកោះហៅនោះលោកត្រូវបានព្យួរតំណែងមិន បានវិលតត្រឡប់មកកាន់តួនាទីជាប្រធានការិយាល័យគយច្រកអូររំដួលទៀតទេ ។
មានការលើកឡើងថា ក្នុងអំឡុងលោក យ៉ែម ហេមរ៉ាត នៅគ្រប់គ្រងច្រកអូររំដួលមានការឃុបឃិតជា មួយពួក ឈ្មញនាំទំនិញពីប្រទេសថៃ ដោយទំនិញមានតម្លៃខ្ពស់កែឯកសារជាប្រភេទំនិញជាប់ពន្ធកម្រិតទាប ហើតទំនិញខ្លះ មិនត្រូវបានបង់ពន្ធចូលរដ្ឋនោះទេ បែរជាបង្គាប់ឲ្យឈ្មួញបង់តាមការទាមទារគ្មានក្រដាសស្នាម ។ ជាមួយគ្នានេះក៏ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦សាខាគយ និងរដ្ឋាករខេត្តពោធិ៍សាត់ ចាប់បានទំនិញគ្មានគុណភាពហើយបានរកឃើញក្លែងឯកសារជាច្រើនពាក់ព័ន្ធនឹងការនាំទំនិញខូចគុណភាពនោះដែលប្រព្រឹត្តដោយលោកយ៉ែម ហេមរ៉ាត ដែលបង្ហាញឲ្យឃើញថារដ្ឋបាត់ចំណូលក្នុងមួយខែៗរាប់សែនដុល្លារ។
ទោះយ៉ាងណាមកទល់ពេលនេះលេចឮពីភ្នាក់ងារគយតូចតាចនៅច្រកតំបន់អូររំដួលថាលោក យ៉ែម ហេមរ៉ាត អតីតប្រធានការិយាល័យគយ និងរដ្ឋាករច្រកតំបន់អូររំដួល ដែលថ្នាក់លើបានបញ្ឈរជើងមួយ រយៈនោះ នឹងវិលត្រឡប់ទៅរកកន្លែងដើមវិញហើយគេមិនដឹងថានេះជាកំហុសតូចតាច ឬក៏ឥទ្ធិពល ទឹកប្រាក់របស់លោក យ៉ែម ហេម បានទៅកែប្រែទណ្ឌកម្មព្យួរការងារនោះឲ្យរលាយបាត់ហើយឬយ៉ាងដូចម្តេចនោះទេ។ បញ្ហានេះកំពុងធ្វើឲ្យមជ្ឈដ្ឋាននានាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ថ្នាក់លើចាត់វិធាន ការតាមកំហុសផ្តល់ឱកាសចង់វិលទៅកន្លែងដើមម្តងទៀតយ៉ាងស្រួល៕
http://ift.tt/2aRyrVW