អាសាំយ៉ុងបុកម៉ូតូចំពីមុខពេញទំហឹងឆក់យកជីវិតអ្នកជិះម៉ូតូ២នាក់ តៃកុងដាក់មេប្រូចចោលឡាន
ខេត្តព្រះសីហនុ៖ មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងរវាងរថយន្តម៉ាកសាំមយ៉ុងបុកជាមួយម៉ូតូវេវក្នុងទិសដៅបញ្ច្រាសគ្នា បើកបរសុទ្ធតែល្បឿនលឿនដូចគ្នា។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតមានឡើង នៅម៉ោងប្រមាណ៨យប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នៅលើផ្លូវជាតិលេខ៤ត្រង់ចន្លោះគីឡូម៉ែត្រ១១៣ និង១១៤ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ក្រោយកើតហេតុភ្លាមអ្នកបើកបររថយន្តសាំមយ៉ុងបានរត់គេចខ្លួនបាត់ ។
មន្ត្រីកងរាជអាវុធហត្ថដែលចុះទៅការពារកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ មួយនេះកើតឡើងរវាងរថយន្តម៉ាក់សាមយ៉ុង ពណ៌ស ស្លាកលេខ ភ្នំពេញ2AF- 8604 បុកជាមួយម៉ូតូម៉ាកវេវ ពណ៌ក្រហម គ្មានស្លាកលេខ ជិះគ្នា០២នាក់ បណ្តាលឲ្យស្លាប់អ្នកជិះម៉ូតូទាំង២នាក់។ មន្ត្រីដដែលបានឲ្យដឹងទៀតថា សាកសពជនរងគ្រោះមានទី១/ឈ្មោះ សុខ វ៉េត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ, ទី២/ឈ្មោះ ភា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុដូចគ្នា ។
សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត និងម៉ូតូត្រូវបានយកទៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ៕ សមុទ្រខៀវ
http://ift.tt/2aMPHtI