លោកប្រធានមន្ទីរសាធារណៈការខេត្តប្រជុំជាមួយចៅហ្វាយស្រុកមេឃុំចៅសង្កាត់ផ្សព្វផ្សាយច្បាប់ផ្លូវផ្នល់និងទប់ស្កាត់ការធ្វើសំណង់លើដីចំណីផ្លូវ
ខេត្តកំពង់ឆ្នាំង៖ « ត្រូវចាត់ទុកផ្លូវថ្នល់ជារបស់យើងទាំងអស់គ្នា ដោយត្រូវនាំគ្នាថែទាំការពារដើម្បីបានប្រើប្រាស់យូរអង្វែរ » លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ក្នុងមន្ទីរសាធារណៈការខេត្ត នៅក្នុងពិធីប្រជុំជាមួយលោ កអភិបាលក្រុងស្រុកទាំង៨ និងលោកមេឃុំចៅសង្កាត់ទាំង៦៩ នៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងការផ្សព្វផ្សាយច្បាប់ស្តីពីផ្លូវថ្នល់និងសារាចរស្តីពីវិធានការពង្រឹងការគ្រប់គ្រង និងការប្រើប្រាស់ដីចំណីផ្លូវជាតិ ផ្លូវខេត្ត។
នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងស្រុក និងលោកេឃុំមួយចំនួនបានលើកឡើងថា៖ កន្លងមកនៅក្នុងឃុំស្រុក ក៏មានប្រជាពលរដ្ឋចាក់ដីរំលោភលើដីចំណីផ្លូវ អ្នកខ្លះលួចចាក់ពេលយប់ទៀត អាជ្ញាធរឃុំស្រុកទប់ស្កាត់មានការលំបាកណាស់ ខ្លះលួចសាងសង់សំណង់ពេលលប់ ប្រជាពលរដ្ឋមិនសូវស្តាប់ទេ សំណូមពរមន្ទីរសាធារណៈការខេត្តចូលរួម , ស្នើសុំគោលការខេត្តបង្កើតក្រុមចំរុះគ្រប់ស្ថាប័នពាក់ពន្ធ័ចុះទៅបោះបង្គោលកំណត់ដីចំណីផ្លូវ ដើម្បីទប់ស្កាត់ការរំលោភយកដីចំណីផ្លូវ , ប្រជាពលរដ្ឋមើលបំណាំគ្នា ដោយលើកឡើងថា អ្នកមុនម្តេចធ្វើសំណង់ទៅមុខបាន ឯអ្នកក្រោយម្តេចអោយធ្វើថយក្រោយ និងបើរដ្ឋអោយថយចាំថយទាំងអស់គ្នាគឺពេលណាពេលនឹងទៅ។
ទាក់ទងនិងកាលើឡើងខាងនេះ លោក កែវ ពៅ បានបញ្ជាក់ថា៖ ដីចំណីផ្លូវគឺគិតពីអាក់ផ្លូវទៅសងខាង៣០ម៉ែត្រ ក្នុងច្បាប់ស្តីពីផ្លូវថ្នល់អ្នកធ្វើសំណង់ ស្ថានីយប្រេងឥន្ធនៈ យានដ្ឋានជួសជុលយានយន្ត ឬសំណង់ប្រហាក់ប្រហែល ត្រូវស្ថិតនៅក្នុងចម្ងាយយ៉ាងតិច១៥ម៉ែត្រពីដីចំណីផ្លូវ។ បើសង់ផ្សារ សាលារៀន មន្ទីរពេទ្យ ឬមណ្ឌលពាណិជ្ជកម្ម ត្រូវស្ថិតនៅចម្ងាយយ៉ាងតិច៥០ម៉ែត្រពីដីចំណីផ្លូវ។ ដោយឡែកការចាក់ដីតាមលំនៅដ្ឋាននៅសងខាងផ្លូវត្រូវសុំច្បាប់មិនអនុញ្ញាត្តិអោយខ្ពស់ជាងផ្លូវជាតិឡើយរាល់ការដាក់លូបង្ហូរទឹកនៅតាមផ្លូវផ្នល់ចូលទៅក្នុងលំនៅដ្ឋាន ត្រូវសុំច្បាប់មកតាមរយះឃុំស្រុកមកមន្ទីរសា
ធារណៈការខេត្ត និងត្រូវបង់សេវាតាមច្បាប់កំណត់។
លោក កែវ ពៅ បានលើកឡើងថា៖ កន្លងមកអ្នកដឹកដីកំពុបដី អ្នកដឹកថ្មកំពុបថ្ម ដឹកសំរាមកំពុបសំរាមលើផ្លូវ ប្រឡាប់ផ្លូវ ដែលទាំងអស់នេះមកពីយើងមិនមានវិធានការទប់ស្កាត់អោយបានមឺងម៉ាត់ អ្នកខ្លះចោលសំរាមក្នុលូទឹក ធ្វើអោយលូស្ទះលិចថ្នល់ខូចថ្នល់ រឿងទាំងអស់នេះសូមអាជ្ញាធរយើងមានវិធានការអប់រំណែនាំអោយបានល្អ។ លោកក៏បានសំណូមពរដល់ក្រុងស្រុក ឃុំសង្កាត់ទាំងអស់ ពិនិត្យលើដីចំណីផ្លូវនៅក្នុងមូលដ្ឋានខ្លួនទាំងអស់គ្នា និងអនុវត្តនិងគោរពអោយបាននូវច្បាប់ស្តីពីផ្លូវថ្នល់ « ដោយត្រូវចាត់ទុកផ្លូវថ្នល់ជារបស់យើងទាំងអស់គ្នា ត្រូវនាំគ្នាថែទាំការពារដើម្បីបានប្រើប្រាស់យូរអង្វែរ » ។
ដោយឡែកលោកបានបញ្ជាក់ថា៖ ផ្លូវជាតិនិងផ្លូវខេត្តគឺមន្ទីរសាធារណៈការជាអ្នកគ្រង់គ្រង ថែទាំនិងជួសជុល ចំ ណែកផ្លូវលំតាមស្រុកនិងឃុំ គឺមន្ទីរអភិវឌ្ឍន៍ជនបទជាអ្នកគ្រប់គ្រងថែទាំជួសជុល ដូចច្នេះរាល់គំរោងស្នើសុំជួសជុសផ្លូវផ្សេងៗ សូមអាជ្ញាធរយើងស្វែងយល់តាមការទទុសខុសត្រូវដូចបានរៀបរាប់ខាងលើនេះ ៕ ( ឈៀង ថារិទ្ធ )
http://ift.tt/2aNgoAe