ផន ស្រីខួច លេចធ្លោខ្លាំងក្នុងវិធី I Am a Singer Cambodia
ក្រោយពី ទេព បូព្រឹក្ស រហូតឱកាសពីកម្មវិធី I Am a Singer Cambodia ទៅ ផន ស្រីខួច បានចូលខ្លួនមកដើម្បីប្រកួតប្រជែងម្ដង ។ ក្នុងការបង្ហាញខ្លួនមកប្រកួតប្រជែងក្នុងនាមជាតារាលំដាប់អាជីពនេះ ផន ស្រីខួន បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ព្រោះតែនាងឡើងបង្ហាញសត្ថភាពបានយ៉ាងល្អ ជាមួយនឹងការកែច្នៃបទថ្មីមួយមកជាចង្វាក់រ៉ុក ។ក្នុងការបង្ហាញសមត្ថភាពក្នុងជុំទី II សប្ដាហ៍ទី ៣ ក្នុងកម្មវិធី I Am a Singer Cambodia តាមរយៈបទ«អស្ចារ្យណាស់មែនទេ?» ផន ស្រីខួច ទទួលបានសំឡេងគាំទ្រយ៉ាងកងរំពងពីទស្សនិកជនព្រោះតែនាងបញ្ចេញសមត្ថភាពបានយ៉ាងល្អជាមួយសំឡេងខ្ពស់បែបរ៉ុក ពីរោះស្ទើរមិនគួរឱ្យជឿ ។ មហាជនជាច្រើននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ខ្លាងទៅលើសមត្ថភាពរបស់បេក្ខនារីរូបនេះ ប៉ុន្តែមិនទាន់ដឹងថា នាងនឹងឈានដល់វគ្គណានៃកម្មវិធីនោះឡើយ ខណៈដែលដៃគូប្រកួតក៏សុទ្ធស៊ឹងជាអ្នកដែលមានសមត្ថភាពខ្លាំងៗមិនធម្មតាដែរនោះ ។
ងាកមកការចរាចរណ៍បទចម្រៀងរបស់ ផន ស្រីខួច វិញឃើញថា មួយរយៈនេះនាងទទួលបានការចាប់អារម្មណ៍ខ្លាំងតាមរយៈបទ Original Song របស់នាង ជាពិសេសគឺបទ «Hey Boy» ដែលបទនេះមានភាពច្នៃប្រឌិតប្លែក ទាំង សាច់ភ្លេង និង ការសម្ដែង រហូតអ្នកគាំទ្រលាន់សរសើរគ្រប់គ្នាតែម្ដង ៕ វង្សា
http://ift.tt/2aHvF2t