អ្នកជំនួញអាចនឹងខ្មាស់នាយ ចឺម ពេលដឹងចំណូលប្រចាំខែតារាវ័យក្មេងរូបនេះ
ដ្បិតែមើលពីសំបកក្រៅតារាសម្តែង ចម្រៀង និងកំប្លែងនាយ ចឺម ធ្វើឫកពារឡឹកឡក់ៗ ប៉ុន្តែបើនិយាយពីចំណូលប្រចាំខែពីអាជីពសិល្បៈរបស់លោក អ្នកជំនួញកម្រិតមធ្យមមួយចំនួនអាចនឹងខ្មាស់រូបគេ ខណៈដែលបានដឹងពីចំណូលប្រខែរបស់គេ…។
ក្នុងបទសម្ភាសផ្ទាល់កាលពីថ្ងៃម្សិលមិញនេះតារាចំរុះអាជីពនាយ ចឺម បានប្រាប់អ្នកកាសែតពីចំណូលប្រចាំខែដោយពាក្យសម្តីយ៉ាងខ្លីថា “បាទ ! បើនិយាយពីចំណូលក្នុងអាជីពសិល្បៈខ្ញុំរកមិនសូវបានទេរដូវនេះ គឺគ្មានពេលបានដេកបានពួនឡើយ ឆ្ងល់ដែរមិនដឹងហេតុអីបានជាខ្ញុំល្បីម៉េសទៅណាៗគឺមានកម្មវិធីគេចង់បានរហូតមិនថាថតរឿង កំប្លែង និងចេញច្រៀងតាមខនសឺត គឺមានថ្ងៃខ្លះពីរបីរោងក៏មាន”។
តារាវ័យក្មេងរូបនេះបន្តថា “រដូវប្រាំងម្តងៗខ្ញុំរកប្រាក់បានមិនក្រោម៩ពាន់ដុល្លារទេក្នុងខែ។ ចំនួនទឹកប្រាក់ប៉ុននេះពេលចំណាយសព្វបែបយ៉ាងរួចហើយ គឺសល់ត្រឹមពី៦ទៅ៧ពាន់ដុល្លារដែរ គឺសល់ប៉ុនណឹងតិចតូចណាស់បង”។ ក្នុងបញ្ជាក់នេះទោះជាលាងឡំជាមួយការលេងសើច ប៉ុន្តែនាយ ចឺម ក៏បានសង្កត់ធ្ងន់ថា លោកមិនបានភួកកុហក់ទេ ហើយបើទោះជាលោកនិយាយមិនពិត ក៏មិនទទួលបានអ្វីមកវិញដែរ គឺលោកចូលចិត្តនិយាយត្រង់ខុសពីតារាផ្សេងទៀតដែលចូលចិត្តលាក់បាំងនូវចំណុចនេះ៕
http://ift.tt/2nrkjI5