Insurance

728x90

អំពើពុករលួយបានកើតជាលក្ខណៈប្រព័ន្ធក្នុងអង្គភាពគយ និងរដ្ឋាករកំពង់ផែស្វយ័តភ្នំពេញ

ភ្នំពេញ៖ ក្នុងមួយខែៗ មេអង្គភាពគយ និងរដ្ឋាករកំពង់ផែស្វ័យតភ្នំពេញ គ្រប់គ្រងដោយលោក ស៊ុន ឆាយ បានរកចំណូលរបៀបការងារកេះខ្មៅ (លុយក្រោមតុ)រាប់មុឺនដុល្លារ តាមរយៈបង្កើតការិយាធិបតេយ្យ នូវអំពើពុករលួយជាលក្ខណៈប្រព័ន្ធ ជ្រកក្រោមជំនាញ រាល់ឯកសារប្រតិវេទន៍គយ ឆ្លងកាត់ លើទំនិញវិនិយោគនាំចូល ដែលពន្ធ-អាករជាបន្ទុករបស់រដ្ឋនោះ ។
ក្រុមអ្នករត់ការទំនិញវិនិយោគនាំចូលបានបង្ហើបថា៖ បើទោះជារាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ មកលើអ្នកវិនិយោគទុន រហូតដល់រាល់ទំនិញរោងចក្រកាត់ដេរ ពន្ធ-អាករជាបន្ទុករបស់រដ្ឋ ប្រយោជន៍ឲ្យគេមកបណ្តាក់ទុនរកសុីនៅកម្ពុជា និងដើម្បីស្រូបយកកម្លាំងពលកម្មក្នុងស្រុកឲ្យពលរដ្ឋខ្មែរមានការងារនោះក្តី ក៏មន្ត្រីទទួលបន្ទុកកិច្ចការងារនេះ ឆ្លៀតទាញយកប្រយោជន៍ពីអ្នកវិនិយោគទាំងបំពាន ទៅនឹងយន្តការរដ្ឋាភិបាល ក្នុងគោលដៅលើកទឹកចិត្តអ្នកវិនិយោគទុក មកជាការកៀបសង្កត់ទៅវិញ? ជាក់ស្តែង អំពើពុករលួយបានកើតជាលក្ខណៈប្រព័ន្ធក្នុងអង្គភាពគយ និងរដ្ឋាករ កំពង់ផែស្វយ័តភ្នំពេញ នេះបើតាមការលើកឡើងពីក្រុមអ្នករត់ការឯកសារប្រតិវេទន៍គយឲ្យក្រុមហ៊ុនវិនិយោគលើវិស័យសំភារៈកាត់ដេរ ។
ពួកគេបានបញ្ជាក់យ៉ាងលម្អិតថា៖ យ៉ាងតិចមួយឯកសារ ក៏ត្រូវចំណាយចាប់ពី៩០ដុល្លារ ទៅ១០០ដុល្លារ ដែលនេះ ជាលុយខ្មៅកើតទៅវប្បធម៌ជម្រិតទារប្រាក់ តាមភារកិច្ចជំនាញនីមួយៗពីមន្ត្រីគយ សម្រាប់ទំនិញវិនិយោគនាំចូល ក្នុងនោះ មួយឯកសារជាទម្លាប់លោក ស៊ុន ឆាយ មេអង្គភាពគយ និងរដ្ឋាករ កំពង់ផែស្វយ័តភ្នំពេញ បានបង្ខំឲ្យបង់លុយដូចតទៅ៖
១- ត្រូវបង់លុយឲ្យមន្ត្រីគយផ្នែកចុះលេខចំនួន៥ដុល្លារ
២- ខាងគណនេយ្យលោក ស្វាយ មរ៉ា ចំនួន១០ដុល្លារ
៣- ក្រុមត្រួតពិនិត្យរបស់លោក សាយ សូផា មួយកុងតឺន័រ១០ដុល្លារ
៤- ក្រុមគយចាំយកលុយនៅកន្លែងគណនេយ្យសម្រាប់រាប់ក្បាលកុងតឺន័រទំហំ៤០ហ្វីតចំនួន៥០ដុល្លារ និងទំហំ២០ហ្វីត៤០ដុល្លារ
៥- បង់ឲ្យអនុប្រធានដូចជាលោក ប៊ុស ចំរើន លោក គឹម សាគល និងអ្នកស្រី ប៊ូ ផល្លី មួយឯកសារចំនួន៥ដុល្លារ និង
៦-បង់ឲ្យលោក ស៊ុន ឆាយ មេអង្គភាពគយ និងរដ្ឋាករ កំពង់ផែស្វយ័តភ្នំពេញនេះតែម្តង មួយឯកសារចំនួន១០ដុល្លារ។

ក្រុមអ្នករត់ការបន្តថា៖ ជាធម្មតា ឯកសារចុះប្រតិវេទន៍គយ ត្រូវឆ្លងកាត់គយ និងបង់លុយក្រោមតុបែបនេះ ក្នុងមួយថ្ងៃមានចាប់ពី៣០ទៅ៤០ឯកសារ សួរថា ពួកគាត់កៀបជម្រិតពីក្រុមហ៊ុនវិនិយោគបានប៉ុន្មានពាន់ដុល្លារក្នុងមួយថ្ងៃ ឬប៉ុន្មានមុឺនដុល្លារក្នុងមួយខែ? ម្យ៉ាងទៀតក្នុងមួយឯកសារចុះលេខម្តងៗ មិនមែនតិចកុងតឺន័រឡើយ គឺយ៉ាងតិចចាប់ពី៥កុងតឺន័រទៅ១០ ឬ១៥កុងតឺន័រ ហើយមួយកុងតឺន័របង់លុយក្រោមតុចាប់ពី៤០ដុល្លារទៅ៥០ដុល្លារ តើមួយថ្ងៃៗ ការងារពុករលួយជាលក្ខណៈប្រព័ន្ធបែបនេះបានប៉ុន្មានមុឺនដុល្លារ?

គេសង្ស័យថា៖ ប្រាក់នេះមិនបង់ចូលរដ្ឋ ខណៈជាទម្លាប់ក្នុងរយៈពេល១សប្តាហ៍ ឬពីរសប្តាហ៍ត្រូវគេទម្លាយមកថា លុយកេះខ្មៅនេះ ក៏ត្រូវបានបែងចែកគ្នាម្តងតិច ច្រើនទៅតាមឋានៈតួនាទី ។

បើទោះជាមានការលើកឡើងបែបនេះក៏ដោយពីក្រុមអ្នករត់ការទំនិញវិនិយោគនាំចូល ប៉ុន្តែលោក ស៊ុន ឆាយ មេអង្គភាពគយ និងរដ្ឋាករ កំពង់ផែស្វយ័តភ្នំពេញបានបដិសេធ តាមទូរស័ព្ទជាមួយ «នគរវត្ត» នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ។ លោកបានបញ្ជាក់ថា៖ ឯកសារបែបនេះ ពន្ធ-អាករជាបន្ទុករបស់រដ្ឋ មិនមានអ្នកណាហ៊ានយកលុយទេ ។

ឆ្លើយតបនឹងការលើកឡើងថា ក្រុមអ្នករត់ការទំនិញវិនិយោគនាំចូលត្រូវបង់លុយមួយឯកសារពី៩០ដុល្លារ ទៅ១០០ដុល្លារទៅកាន់មន្ត្រីគាត់ ក៏ដូចជាបុគ្គលគាត់ផងដែរ លោក ស៊ុន ឆាយ បានថ្លែងថា៖ អ្នកឯងដឹងពីតួលេខលុយនេះមកពីណា…? អ្នកណាឲ្យអ្នកឯងដឹងច្បាស់ម្ល៉េះ… រួចក៏បិទទូរស័ព្ទ ។ ករណីនេះ អាចជាអំពើពុករលួយមិនត្រូវអត់ឱនបាន ប្រសិនបើថ្នាក់លើមិនបានពាក់ព័ន្ធនឹងប្រយោជន៍ គួរមានវិធានការលុបបំបាត់ក្នុងយន្តការកំណែទម្រង់រដ្ឋបាលនេះ ពិសេសត្រូវអនុវត្តតាមគោលនយោបាយរដ្ឋាភិបាលតែងយកចិត្តទុកដាក់ខ្ពស់លើកទឹកចិត្តអ្នកវិនិយោគទុន ក្នងគោលបំណងឲ្យគេមកបណ្តាក់ទុនរកសុីនៅកម្ពុជា និងស្រូបយកកម្លាំងពលកម្មក្នុងស្រុកឲ្យពលរដ្ឋខ្មែរមានការងារធ្វើទទួលបានកម្រៃពលកម្មសមរម្យសម្រាប់ជាមធ្យោបាយសម្រាលដល់ជីវភាពគ្រួសារ ។

ករណីនេះ «នគរវត្ត» មិនអាចទាក់ទងបានទេ លោកអគ្គនាយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជានាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ដើម្បីសុំការបំភ្លឺ ជុំវិញការយកលុយពីឯកសារប្រតិវេទន៍គយនេះ ជាគោលការណ៍របស់អង្គភាពយកលុយចូលរដ្ឋ ឬមួយយ៉ាងណា? ដោយគ្មានលេខទូរស័ព្ទ៕ លក្ម្សី


http://ift.tt/eA8V8J
អំពើពុករលួយបានកើតជាលក្ខណៈប្រព័ន្ធក្នុងអង្គភាពគយ និងរដ្ឋាករកំពង់ផែស្វយ័តភ្នំពេញ អំពើពុករលួយបានកើតជាលក្ខណៈប្រព័ន្ធក្នុងអង្គភាពគយ និងរដ្ឋាករកំពង់ផែស្វយ័តភ្នំពេញ Reviewed by yim PH on 2:24 PM Rating: 5

Entertainment

ads
Powered by Blogger.