ផ្ញើជូននារីទាំងឡាយប្រុងប្រយ័ត្ន! កុំឲ្យស្ពឹកមុខដូចស្រីស្រស់លេងខ្លួនសិចស៊ីស្លៀកពាក់រញ៉េរញ៉ៃម្នាក់នេះ មិនប្រយ័ត្ននឹងម៉ូតូអត់គម្របច្រវាក់…
ផ្ទាំងទស្សនីយ៍ភាព៤សន្លឹកដ៏មហាអស់សំណើចកម្របានឃើញមួយ ដែលត្រូវបានគេថត និងបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក នាពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញស្រីស្អាតវ័យក្មេងជនបទលេងខ្លួនសិចម្នាក់ ត្រូវរងភាពអាម៉ាស់ជាខ្លាំង ដោយសារជួបគ្រោះថ្នាក់ចៃដន្យ ត្រូវរំយោលជើងខោរមូរចោលច្រវាក់ម៉ូតូ ទាញរឹបឡើងចេញសាច់…គូទលើគោកតែម្តង ។
យ៉ាងណាមិញ តាមរយៈរូបភាពយើងអាចដឹងបានថា មុនពេលជួបគ្រោះថ្នាក់ ស្រីស្អាតជួបរឿងស៊យលើនេះ បានធ្វើដំណើរជាមួយមិត្តភក្តិស្រីម្នាក់របស់នាងស្លៀកសិចស៊ីខោខ្លីត្រឹមភ្លៅ ដោយម៉ូតូម៉ាកវេវពណ៌ខ្មៅដ៏កញ្ច្រាស់១គ្រឿង ។ ប៉ុន្តែ ដោយសារមិនប្រយ័ត្ន អ្នកអង្គុយខាងក្រោយ ត្រូវជើងខោស្ទៃល៍រំយោលរ៉ាយៗ ចូលក្នុងច្រវាក់ម៉ូតូ រមូររហូតដួលបង្ករឿងដ៏អាម៉ាសសើចលែងសមបែបនេះ ។
ហេតុការណ៍នេះ ពុំត្រូវបានបញ្ជាក់ថា បានកើតនៅទីកន្លែងណានោះទេ ហើយយើងក៏ពុំដឹងថាជនជាតិខ្មែរយើងនោះដែរ ។ ប៉ុន្តែ តាមរយៈការស្លៀកពាក់របស់នារីម្នាក់ដែលជាអ្នកជួយសង្គ្រោះ នោះសន្និដ្ឋានថា ពួកគេអាចជាជនជាតិឡាវ ៕
http://ift.tt/eA8V8J