ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត បាននាំគ្នាទៅបោះឆ្នោតបើទោះបីជាមានភ្លៀងយ៉ាងណាក្តី
ខេត្តព្រះសីហនុៈ MC:ទោះបីជាមានភ្លៀងធ្លាក់នៅថ្ងៃបោះឆ្នោតថ្ងៃទី៤មិថុនា២០១៧នេះក្តី ប៉ុន្តែពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត បាននាំគ្នាទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមូលដ្ឋានខ្លួនយ៉ាងគគ្រឹកគក្រេងប្រកបដោយភាពរលូន។
លោក យន្ត មីន ថ្លែងបែបនេះគ្រាដែលឯឧបានអញ្ជើញចូលរួមបោះ ឆ្នោតនៅមណ្ឌល វិទ្យាល័យក្រុងព្រះសីហនុសង្កាត់៣ក្រុងព្រះសីហនុ។ អភិបាលខេត្តព្រះសីហនុអំពាវនាវអោយពលរដ្ឋអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់គ្នាដើម្បីជ្រើសរើសអ្នកដឹកនាំដែលល្អក្នុងមូលដ្ឋានខ្លួនរៀងៗខ្លួន និងត្រូវប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូរ។
ក្រុមប្រជាពលរដ្ឋដែលបានមកបោះឆ្នោតនាអណត្តិទី៤នេះបានសម្តែងអារម្មណ៏ថា ពួកគាត់ពិតសប្បាយរីករាយណាស់ដែលបានមកបោះឆ្នោត ជ្រើសរើសតំណាងរបស់ខ្លួនដែលខ្លួនបានពេញចិត្ត ។ ដោយឡែកសម្រាប់ការរៀបចំបោះឆ្នោតនាឆ្នាំនេះពិតជាមានលក្ខណះល្អប្រសើរ សុក្រិត្យ យុត្តិធម៏ល្អ មានតម្លាភាពល្អណាស់ ។
គិតមកដល់ត្រឹមម៉ោងជិត ៣ រសៀល តាមការិយាល័យបោះឆ្នោតតាមមណ្ឌល់នីមួយៗរបស់ខេត្តព្រះសីហនុ មានសភាពល្អពុំមានបញ្ហាអ្វីធំដុំនោះទេ រួមទាំងសន្តិសុខ ល្អប្រសើរផងដែរ ។ដោយឡែកប្រជាពលរដ្ឋដែលបានមកបោះឆ្នោតបានប្រមាណ៩០%យើយផងដែរ។
យោងតាមរបាយការណ៍ PEC អោយដឹងថា នៅខេត្តព្រះសីហនុមានប្រជាជនចំនួន ១១៩៣៦២នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧នេះ និងបែងចែកជា២៨០ ការិ យល័យបោះឆ្នោត៕
http://ift.tt/2rAisCO