Insurance

728x90

ខ្លាំងប៉ះខ្លាំងម្នាក់ដេកពេទ្យ ម្នាក់ដេកគុក និងម្នាក់ទៀតរត់ចោលស្រុក

​ខេត្ត​ព្រះសីហនុ​៖ MC.​យុវជន​ជា​កម្មករសំណង់​ម្នាក់​ត្រូវបាន​គេ​បញ្ជូន​មកកាន់​មន្ទី​ពេទ្យ​បង្អែក​ចំការចេក​ដើម្បី​សង្គ្រោះបន្ទាន់ បន្ទាប់ពី​ត្រូវបាន​ក្រុមកម្មករ​សំណង់​ដូចគ្នា​ចំនួន​០២​នាក់ យក​អំបែង​ដប​ចាក់អោយ​រងរបួស​ធ្ងន់​។ ហេតុ​ការ​ណី​នេះ​កើតឡើង​នៅវេលា​ម៉ោង​២២​និង​២៥ នាទី យប់​ថ្ងៃទី​០៤​ ​ខែឧសភា​ ឆ្នាំ​២០១៧ ​នៅ​ចំណុច​ភូមិ​០៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​ជុំវិញ​ករណី​កាប់​ចាក់​គ្នា បើ​យោងតាម​សំដី​លោកវរៈសេនីយ៍ត្រី ភុល ភ័​ស្តា អធិការនគរបាល​ក្រុងព្រះសីហនុ បានអោយដឹងថា ករណី​ចាក់​គ្នា​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បាន​ភ្លាមៗ​ក្នុងចំណោម​ជនសង្ស័យ​ចំនួន​០២​នាក់ ដែល​បានធ្វើ​សកម្មភាព​ចាក់ទៅលើ​ជនរងគ្រោះ​ម្នាក់ឯង បន្ទាប់​ទាស់សំដី​គ្នា មួយ​ប្រាវ​។​ ជនរងគ្រោះ​មានឈ្មោះ អ៊ុក រ៉ា​មី ភេទ ប្រុស អាយុ​២២​ឆ្នាំ មានមុខរ​បរជា​កម្ម​ក​សំណង់ បច្ចុប្បន្ន​ស្នាក់នៅ​បណ្តោះអាសន្ន​កន្លែងកើតហេតុ​ត្រូវបាន​ជនសង្ស័យ​ចំនួន​០២​នាក់​ឈ្មោះ​ហ៊ឹម វិឆ័យ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​(​ឃាត់ខ្លួន​បាន​ភ្លាមៗ​)​ និង​ចន្ថា ភេទ​ប្រុស ប្រហែល​ជាង​២០​ឆ្នាំ​ដូចគ្នា រត់គេចខ្លួន​ក្រោយ​កើតហេតុ​ភ្លាមៗ បាន​ព្រួត​គ្នា​ចាក់​នឹង​អំបែង​ដប បន្ទាប់ពី​ជនរងគ្រោះ​ទាស់សំដី​ជាមួយ​ឈ្មោះ ហ៊ឹម វិឆ័យ​។​

​ដោយឡែក​បើ​យោងតាម​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ បានអោយដឹងថា ​នៅវេលា​មុន​កើតហេតុ​នៅ​ចំនុច​ផ្ទះជួល​កន្លែងកើតហេតុ មាន​ពិធី​ផឹកស៊ី ស្រវឹង​ជោគជាំ​រៀងៗ​ខ្លួន​ទើប​បណ្តាលអោយ​កើត​ទំនាស់​ពាក្យសំដី​ទៅវិញ​ភា​គិ​ជនសង្ស័យ​ និងភាគីជនរងគ្រោះ រហូត​ធ្វើ​ភាគី​ជនបង្កបាន​យក​ដប​ស្រា​ដែល​កំពុង​ផឹក​វាយ​បំបែក រួចហើយ​ស្ទុះ​ទៅ​ចា​ក់លើ​ជនរងគ្រោះ​តែម្តង ឃើញ​ស្ថានភាព​នោះ ក៏ត្រូវ​បាន​នាក់​ជិតខាង​ស្ទុះ​មកជួយ នឹង​ប្តឹង​សមត្ថកិច្ច ភ្លាមនោះ​ជនសង្ស័យ​ម្នាក់​បាន​រត់គេចខ្លួន​មុន​សមត្ថកិច្ច​មកដល់​ប​ន្តិ​ច​។​

​ក្រោយ​កើតហេតុ​ជនសង្ស័យ​ម្នាក់​ដែល​បាន​ឃាត់ខ្លួន​ត្រូវបាន​បញ្ជូន​ខ្ឡួ​ន​ទៅកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​ដោយឡែក​ជនសង្ស័យ​ម្នាក់ទៀត​ត្រូវបាន​សមត្ថកិច្ច​កំពុង​តាមរក​ឃាត់ខ្លួន ៕



http://ift.tt/2qWk5sy
ខ្លាំងប៉ះខ្លាំងម្នាក់ដេកពេទ្យ ម្នាក់ដេកគុក និងម្នាក់ទៀតរត់ចោលស្រុក ខ្លាំងប៉ះខ្លាំងម្នាក់ដេកពេទ្យ ម្នាក់ដេកគុក និងម្នាក់ទៀតរត់ចោលស្រុក Reviewed by yim PH on 9:07 AM Rating: 5

Entertainment

ads
Powered by Blogger.