Insurance

728x90

អាជ្ញាធរខេត្តចុះសិក្សាគម្រោងកសាងផ្លូវប្រវែង១៤គីឡូម៉ែត្រ ពីភូមិក្តុលទៅកាន់តំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល នៅក្នុងស្រុកទឹកផុសតាមសំណូមពរប្រជាពលរដ្ឋ

​ខេត្តកំពង់ឆ្នាំង​៖ យោងតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​និង​សហគមន៍ នៅក្នុង​ភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ដែល​បាន​ស្នើសុំ​អាជ្ញាធរខេត្ត ជួយ​កសាង​ផ្លូវ​មួយ​ខ្យែ​ប្រវែង​១៤​គីឡូម៉ែត្រ ចេញពី​ភូមិ​ក្តុល ទៅ​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ស្រែអំពិល នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ ឯកឧត្តម ស៊ុន សុវណ្ណ​រិ​ទ្ឋ អភិ បាល​រង​ខេត្តកំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅ​សម្របសម្រួល​អំពី​ផលប៉ះពាល់ និង​សិក្សា​គម្រោង​កសាង​ផ្លូវ​មួយ​ខ្សែ​ខាងលើនេះ ទៅតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ និង​សហគមន៍ ។

​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ ឯកឧត្តម ស៊ុន សុវណ្ណ​រិ​ទ្ធ បាន​លើកឡើងថា​៖ ដើម្បី​ធ្វើ​ផ្លូវ​គ្រួស​ក្រហម​ប្រវែង​១៤​គីឡូម៉ែត្រ​ចេញពី​ចំណុច​ផ្លូវដែក ក្នុងភូមិ​ក្តុល​ទៅកាន់​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ស្រែអំពិល ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រូវ​ចូលរួម​បរិច្ចាគ​ដី​ភូមិ ដីចំការ​ទាំងអស់គ្នា​មួយចំនួន ទើប​អភិវឌ្ឍន៍​ផ្លូវ​នេះ​បាន ។ ដោយឡែក​គម្រោង​ទី​១​អាជ្ញាធរខេត្ត ត្រូវ​កំណត់​បោះ​ព្រុំ​ផ្លូវ ទៅកាន់​តំបន់​ទឹក ធ្លាក់​ស្រែអំពិល​នៅក្នុង​សប្តាហ៍​នេះ ។

​ក្នុងនាម​អាជ្ញាធរខេត្ត​ឯកឧត្តម សួ​ម​ថ្លែងអំណរគុណ​ដល់ ប្រជាពលរដ្ឋ​បាន​យល់ព្រម​រួមចំណែក បរិច្ចាក​ដី​មួយចំនួន​ដើម្បី​អភិវឌ្ឍន៍​គម្រោង​ខាងលើនេះ​អោយបាន​ជោគជ័យ​។ ព្រោះថា នៅពេល​តំបន់​ទេសចរ ណ៍​ទឹកធ្លាក់​ស្រែអំពិល​បាន​អភិវឌ្ឍន៍​ហើយ​នោះ ពិត​ជាមាន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍ ដែល​ធ្លាប់​ទៅ​កំ សាន្ត​នៅ​រមណី​ដ្ឋា​ន​ឆ្ងាយៗ នឹង​មកលេង​កំសាន្ត​នៅទីនេះ​ច្រើន​ជាពុំខាន ព្រោះ​ទីនេះ​នៅ​ជិត​ជាង ហើយ​កន្លែង​លេង​កំសាន្ត​ក៍​មិន​ចាញ់​កន្លែង​ទឹកធ្លាក់​ដទៃទៀត​ដែរ​។ នៅពេល​នោះដែរ ប្រជាពលរដ្ឋ​យើង​មិនបាច់​ធ្វើ​ចំណាកស្រុក​រក​ការងារ​ធ្វើ​ទៀត​ទេ ដោយ​ត្រូវ​នាំគ្នា​ដាំ​បន្លែ ដំណាំ​គ្មាន​ជាតិគីមី ចិញ្ចឹម​មាន់​ទា សម្រាប់​លក់​អោយ​ភ្ញៀវ នោះ​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​យើង​ក្នុងភូមិ និង​ធូរធា​ប្រសើរឡើង​។

​ដោយឡែក លោក សោ ភា ប្រធាន​សហគមន៍​ទឹកធ្លាក់​ស្រែអំពិល បានអោយដឹងថា​៖ សហគមន៍​របស់លោក​បានកើត​ឡើង​នៅ​ឆ្នាំ​២០១៦ ដោយ​មើលឃើញ​ពី​សក្តានុពល លើ​វិស័យ​ទេសចរណ៍​នៅ​តំបន់​ទឹកធ្លាក់​ស្រែអំពិល អាជ្ញាធរ​មូលដ្ឋាន​បានរៀបចំ​ចងក្រង​បង្កើតអោយមាន​សហគម​ន៍​នេះ​ឡើង​។ ក្នុងពេល​ខាងមុខ​សហគមន៍​លោក​នឹង​ខិតខំ​អភិវឌ្ឍន៍​តំបន់​ទឹកធ្លាក់​ស្រែអំពិល អោយ​ក្លាយជា​រមណី​ដ្ឋា​ន​ធម្មជាតិ​មាន​បរិស្ថាន​ដ៏​ល្អ និង​អនាម័យ​ល្អ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មកលេង​កំសាន្ត​អោយបាន​ច្រើន​។

​ជាមួយគ្នានេះដែរ​លោក​ប្រធាន​សហគមន៍ និង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្តុល ស្នើសុំ​អាជ្ញាធរខេត្ត ក្រសួង​ពាក់​ព​ន្ធ័​នានា ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល មេត្តាជួយ​កសាង​ផ្លូវ​មួយ​ខ្សែ​ខាងលើនេះ ពី​ភូមិ​ក្តុល ទៅកាន់​តំបន់​ទឹកធ្លាក់​ស្រែអំពិល​នេះ​ផង ដើម្បី​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​អោយ​ទទួលបាន​ជោគជ័យ រួមចំណែក​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​កាត់បន្ថយ​ភាពក្រីក្រ ៕ រឹទ្ធិ ជ័យ



http://ift.tt/2tIzu5V
អាជ្ញាធរខេត្តចុះសិក្សាគម្រោងកសាងផ្លូវប្រវែង១៤គីឡូម៉ែត្រ ពីភូមិក្តុលទៅកាន់តំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល នៅក្នុងស្រុកទឹកផុសតាមសំណូមពរប្រជាពលរដ្ឋ អាជ្ញាធរខេត្តចុះសិក្សាគម្រោងកសាងផ្លូវប្រវែង១៤គីឡូម៉ែត្រ ពីភូមិក្តុលទៅកាន់តំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល នៅក្នុងស្រុកទឹកផុសតាមសំណូមពរប្រជាពលរដ្ឋ Reviewed by yim PH on 8:59 AM Rating: 5

Entertainment

ads
Powered by Blogger.