អ្នកបើកឡុចស៊ីស៣៣០បើកងោកធ្លាក់ពីលើផ្លូវបុកដើមអាកាស្យាជួយទុបរបួសស្រាល៥នាក់ បើធ្លាក់ប្រឡាយទឹកជ្រៅវិញពិតជាគ្រោះថ្នាក់ធ្ងន់ធ្ងរជាងនេះ
ខេតកំពង់ឆ្នាំង៖ មនុស្សប្រុស្រី៥នាក់បានរងរបួសស្រាល ដោយសាររថយន្តឡុចស៊ីស RX330មួយគ្រឿងបានបើកងោកធ្លាក់ពីលើផ្លូវទៅខាងឆ្វេងដៃ ទៅបុកបង្គោលចំណាំងផ្លាតបាក់អស់៤ដើម និងបុកជាប់ដើមអាកាស្យា បណ្តាលអោយរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៣0នាទីល្ងាច ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១០២ – ១០៣ ស្ថិតនៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលា ប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលមូលដ្ឋានមូលបានអោយដឹងថា៖ មុនពេលកើតហេតុរថយន្តឡុចស៊ីសខាងលើ ពណ៌ស្ករ មានស្លាកលេខ ភ្នំពេញ 2Q.0825 បានបើកយ៉ាងលឿនពីក្រុងភ្នំពេញទៅខេត្តពោធិសាត់ លុះមកដល់ចំណុចកើតហេតុដោយសារតែបើកងោកមួយភាំង បានរ៉េចង្កូតមកឆ្វេងដៃធ្លាក់ពីលើផ្លូវជាតិបុករះបង្គោលចំណាំងផ្លាតបាក់អស់៤ដើម ហើយបើកទៅមុខប្រមាណជាង២០ម៉ែត្រទៀត ទើបបុកជាប់នឹងដើមអាកាស្យានៅមាត់ប្រឡាយទឹកទៅមុខលែងរួច។
ក្រោយពេលកើតហេតុគេឃើញរថយន្តបានខូចខ្ទេចមួយកំណាត់មុខទាំងស្រុង ចំណែកអ្នកជិៈក្នុងរថយន្តមានក្មេងចាស់ប្រុសស្រីចំនួន៥នាក់បានរងរបួសស្រាល ដោយសារពោងសុវត្ថិភាពក្នុងរយន្តបានផ្ទុះទាំងអស់ជួយទប់ការពារ។ បន្ទាប់មកជនរងគ្រោះបានជួលរ៉ឺម៉កម៉ូតូជិៈមកមន្ទីរពេទ្យដោយខ្លួនឯង។ នៅក្នុងករណីនេះម្ចាស់រថយន្តបានសងថ្លៃបង្គោលចំណាំងផ្លាតទៅសមត្ថកិច្ច ហើយជួលរថយន្តស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ អ្នកបើកបររថយន្តដែលមិនប្រាប់អត្តសញ្ញាណ បានប្រាប់សមត្ថកិច្ចថា៖ មូលហេតុគឺមកគាត់ពីងោកមួយភាំងទើបបណ្តាលអោយគ្រោះថ្នាក់បែបនេះ។ សមត្ថកិច្ចនិយាយថា សំណាងហើយបានដើមអាកាស្យាជួយទប់ បើគ្មានដើមឈើធំនេះជួយទប់ទេនោះរថយន្តនឹងធ្លាក់ប្រឡាយទឹកជ្រៅដែលកំពុងហូរ និងពិតជាមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សដែលជិះនៅក្នុងរថយន្តទាំងអស់ពុំខានឡើយ ៕ រឹទ្ធិ ជ័យ
http://ift.tt/2tIpTfk