Insurance

728x90

​មន្ទីរ​សាធារណការ​ខេត្ត កំពុង​ស្តារ​ប្រឡាយ និង​លូ​ជាង​៥​ពាន់​ម៉ែត្រ ដើម្បី​ការពារ​ផ្លូវថ្នល់​កុំអោយ​ខូច​ដោយសារ​ទឹក​លិច​

​ខេត្តកំពង់ឆ្នាំង​៖ ប្រឡាយទឹក និង​ប្រឡាយ​ដាក់លូ​ជាង​៥​ពាន់​ម៉ែត្រ នៅក្នុង​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​បរិបូណ៌ ត្រូវបាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត កំពុង​ជិ​ក​ស្តារ និង​ដាក់លូ​ទឹកជា​បន្តបន្ទាប់ ដើម្បី​បញ្ជៀ​ស​ការរង​ផលប៉ះពាល់​នាំអោយ​ខូចខាត​ផ្លូវថ្នល់​ក្នុង​ក្រុង ផ្លូវជាតិ​លេខ​៥ និង​តាម​បណ្តារ​ផ្លូវ​មួយចំនួន​ផ្សេងទៀត​។​ទន្ទឹមនឹង​ការស្តារ​ប្រព័ន្ធ​ប្រឡាយ និង​ការ​ដាក់លូ​ទាំងនេះ ទាល់តែ​មានការ​ចូលរួម​សហការ​ថែរក្សា ការពារ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​ថ្នល់ ទើប​ផ្លូវថ្នល់​អាច​គង់វង្ស​ប្រើប្រាស់​បានយូរ​អង្វែង​។​

​នៅ​រសៀល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧​នេះ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង​បានបញ្ជាក់​អោយដឹងថា​៖ ក្នុង​ឆ្នាំ​២០១៧​នេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បានចេញ​ធ្វើ​យុទ្ធនា​ការរំដោះ​ផ្លូវថ្នល់​ចេញពី​ការ​ជន់​លិច និង​ដក់​ទឹកភ្លៀង​បាន​ប្រមាណ​ជាង​៥​ពាន់​ម៉ែត្រ ក្នុងនោះ​មាននៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង សង្កាត់​ខ្សា​ម សង្កាត់​កំពង់ឆ្នាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ទាំង​ជីក​ស្តារ​ប្រឡាយ និង​ទាំង​ដាក់លូ​ថ្មី​សរុប​បាន​ប្រវែង​៨៥០​ម៉ែត្រ​, នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៣ ជីក​ស្តារ​ប្រឡាយ និង​ដាក់លូ​បាន​ប្រវែង​១​ពាន់​ម៉ែត្រ​, ផ្លូវ​លេខ​៥០​ស្តារ​ប្រឡាយ​សងខាង​ផ្លូវ​ប្រវែង​៣​ពាន់​ម៉ែត្រ​, និង​ស្រុក​បរិបូណ៌​ទាំង​ស្តារ​ប្រឡាយ ទាំង​ដាក់លូ​បាន​ប្រវែង​៣៨៨​ម៉ែត្រ​។​

​លោក​បាន​បន្តថា​៖ ដើម្បីអោយ​ផ្លូវថ្នល់​គ្រប់​ទីកន្លែង​មានគុណ​ភាព​ប្រើប្រាស់​បានយូរ ទាល់តែ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​សងខាង​ដងផ្លូវ​ទាំងអស់​ចូលរួម​សហការ​ផងដែរ ដោយ​ពួកគាត់​មិនត្រូវ​សាងសង់​របង ឬ​សំណង់​មក​លើដី​ចំណីផ្លូវ កុំ​ចាក់ដី​លុប​ប្រព័ន្ធ​ប្រឡាយ ឬ​លូបង្ហូរទឹក​ភ្លៀង និង​រាល់​ការចាក់ដី ឬ​សាងសង់​សំណង់​តាម​បណ្តោយ​ផ្លូវត្រូវ​សុំច្បាប់​អាជ្ញាធរ និង​ជំនាញ​ជៀសវាង​ការសាងសង់​ទៅធ្វើ​អោយ​ស្ទះ​ចរន្តទឹក​ហូរ លិច​ផ្លូវ និង​ខូចខាត​ផ្លូវថ្នល់​។​

​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​ក៍បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ក៍​ដូចជា​អាជ្ញាធរ​ភូមិ​សង្កាត់ ត្រូវ​ចូលរួម​សហការ​អោយបាន​ល្អ​ជាមួយ​ការិយាល័យ​ជំនាញ ឬ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ដោយ​កុំ​សាងសង់​សំណង់​លើដី​ចំណីផ្លូវ កុំ​ចាក់ដី​ខ្ពស់ជាង​ផ្លូវ ការ​ដាក់លូ​របស់​ប្រជាពលរដ្ឋ​ត្រូ​ច​សុំច្បាប់ ដើម្បី​កុំអោយ​មាន​បញ្ហា​ទៅ​ថ្ងៃក្រោយ​។ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​យកចិត្តទុកដាក់​ពន្យល់​ណែនាំ ឬ​ហាមប្រាម​ប្រជាពលរដ្ឋ អោយ​យល់​ពី​ផលប៉ះពាល់​នៃ​ការសាងសង់​សំណង់ ឬ​របង គឺ​កុំអោយ​ប៉ះពាល់​មកលើ​ដី​ចំណីផ្លូវ​តទៅទៀត​៕ រឹទ្ធិ ជ័យ​



http://ift.tt/2uSDzlD
​មន្ទីរ​សាធារណការ​ខេត្ត កំពុង​ស្តារ​ប្រឡាយ និង​លូ​ជាង​៥​ពាន់​ម៉ែត្រ ដើម្បី​ការពារ​ផ្លូវថ្នល់​កុំអោយ​ខូច​ដោយសារ​ទឹក​លិច​ ​មន្ទីរ​សាធារណការ​ខេត្ត កំពុង​ស្តារ​ប្រឡាយ និង​លូ​ជាង​៥​ពាន់​ម៉ែត្រ ដើម្បី​ការពារ​ផ្លូវថ្នល់​កុំអោយ​ខូច​ដោយសារ​ទឹក​លិច​ Reviewed by yim PH on 8:28 AM Rating: 5

Entertainment

ads
Powered by Blogger.