Insurance

728x90

ស្ត្រី​មេម៉ាយ​កូន​៥​នាក់ សូម​ថ្លែងអំណរគុណ​ដល់​សម្តេច​កិ​តិ្ត​ព្រឹ​ទ្ឋ​បណ្ឌិត និង​មន្ត្រី​គ្រិៈ​ស្ថាន​មេ​ក្រួ​ហិរញវត្ថុ វី​សុន​ហ្វា​ន់ ដែល​បានផ្តល់​ប្រាក់កម្ចី​យកទៅ​លោះ​ប្លង់ដី​ត្រឡប់មក​រស់នៅ​វិញ​

​ខេត្តកំពង់ឆ្នាំង​៖ ដោយមាន​ការសម្របសម្រួល ពី​លោកជំទាវ មែន នារី​សោ​ភ័គ តំណាង​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​កិ​តិ្ត​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក៍​ដូច​មន្ត្រី​តំណាង​ធានា​គារ​ជាតិ នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០ ១៧ មន្ត្រី​គ្រិៈ​ស្ថាន​មេ​ក្រួ​ហិរញវត្ថុ វី​សុន​ហ្វា​ន់ ( Visionfund) បានប្រគល់​ប្រាក់កម្ចី​រយៈពេល​វែង និង​អត្រា​ការប្រាក់​ថោក​បំផុត ដល់​ស្រី្ត​មេម៉ាយ​ក្រីក្រ​មានកូន​៥​នាក់ យកទៅ​សងបំណុល​អ្នក​ចងការ​ប្រាក់​ឯកជន ដើម្បី​យក​ប្លង់ដី​ដែល​កំពុង​រស់នៅ​ត្រឡប់មកវិញ ។

​អាជ្ញាធរ​មូលដ្ឋាន​បានអោយដឹងថាៈ ស្ត្រី​មេម៉ាយ ឈ្មោះ នង គឹមអេង អាយុ​៣៨​ឆ្នាំ ក្រីក្រ​ចិញ្ចឹម​កូន​៥​នាក់ និង​ម្តាយ​អាយុ​៦៦​ឆ្នាំ​ម្នាក់ទៀត រស់នៅ​ភូមិ​ត្រ​ពាំ​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ បាន​ចងការ​ប្រាក់​ពី​ស្ត្រី​ម្នាក់​ឈ្មោះ តូច វណ្ណា ជា​អ្នករកស៊ី​ចងការ​ប្រាក់​ឯកជន ចំនួន​២.១៣០​ដុល្លា ប៉ុន្តែ​ក្នុង​លិខិត​ខ្ចីប្រាក់​គឺ​ដាក់ថាៈ បាន​លក់​ដី​ដែល​កំពុង​រស់នៅ លក់​ក្នុងតម្លៃ​២១៣០​ដុល្លា និង​ដាក់​ថ្ងៃ​កំណត់​ត្រូវ​រុះរើ​ផ្ទះ​ចេញពី​ដី​ដែល​កំពុង​រស់នៅ​ទៀតផង​។ លុះដល់​ថ្ងៃ​កំណត់​ស្ត្រី នង គឹមអេង គ្មាន​ល​ទ្ឋ​ភាព​រកប្រាក់​សង​ទៅ​អ្នក​ចងការ​ប្រាក់​វិញ​បាន​ម្យ៉ាងវិញទៀត ប្រាក់​ដើម​និង​ការប្រាក់​ជាង​២​ខែ បាន​ឡើងដល់​ចំនួន​ដល់​ទៅ​៣៥០០​ដុល្លា ផង​នោះ ត្រូវ​ប្រឈម​នឹង​ការ​រឹបអូស​យក​ដី​ពី​ម្ចាស់បំណុល ។

​ក្រោយពី​មានការ​ចុះផ្សាយ​ពី​ទុក្ខលំបាក​របស់​ស្ត្រី​ខាងលើ កាលពី​ចុង​សប្តាហ៍​មុននេះ លោកជំទាវ​មែន នារី​សោ​ភ័គ តំណាង​ដ៍​ខ្ពង់ខ្ពស់​សម្តេច កិ​តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​នាំយក​នូវ​អំណោយ​ជា​សម្ភារៈ​និង​ថវិការ ផ្តល់ជូន​ស្ត្រី​មេម៉ាយ​កូន​៥​ខាងលើ និង​បាន​សម្របសម្រួល​ជាមួយ​មន្ត្រី​តំណាង​ធានា​គារ​ជាតិ នៃ​កម្ពុជា ជាមួយ​គ្រិៈ​ស្ថាន​មេក្រូ​ហិរញ្ញវត្ថុ ដើម្បី​យកប្រាក់​កម្ចី​អោយ​ស្ត្រី​ខាងលើ យកទៅ​សងបំណុល​អ្នក​ចង ការប្រាក​ឯកជន ដើម្បី​បាន​ដី​មក​រស់នៅ​បន្ត​វិញ ហេតុនេះហើយ​ទើប​នៅ​ព្រឹក​ថ្ងៃទី ៣១ ខែកក្កដា​នេះ​មន្ត្រី​គ្រិៈ ស្ថាន​មេ​ក្រួ​ហិរញវត្ថុ វី​សុន​ហ្វា​ន់ ( Visionfund) បានផ្តល់​ប្រាក់កម្ចី​ចំនួន​៣៥០០​ដុល្លា ដោយ​គិត​អាត្រា​ប្រាក់​ទាប​បំផុត​ត្រឹមតែ ១.៥​ភាគរយ​ប៉ុណ្ណោះ និង​មាន​រយៈពេល​វែង​ដល់​ទៅ​៥​ឆ្នាំ​ទៀតផង ទៅ​ស្ត្រី​មេ​ម៉ា យ​ក្រីក្រ​កូន​៥ ឈ្មោះ​នង គឹមអេង ជាមួយគ្នានេះដែរ ស្ត្រី​ឈ្មោះ នង គឹមអេង ក៍​បានប្រគល់​ប្រាក់​ទាំងនោះ បន្តទៅ​ស្ត្រី​អ្នករកស៊ី​ចងការ​ប្រាក់ ឈ្មោះ តូច វណ្ណា ដើម្បី​បាន​ប្លង់ដី និង​លិខិត​ទិញ​លក់​ត្រឡប់មកវិញ ។

​បន្ទាប់ពី​បំពេញ​ឯកសារ ប្រគល់​ប្រាក់ ប្រគល់​ប្លង់ដី​វិញ ស្ត្រី​ឈ្មោះ នង គឹមអេង បាន​លើកដៃ​សំពះ​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ដល់​សម្តេច​កិ​តិ​ព្រិ​ទ្ឋ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន និង​លោកជំទាវ​ម៉ែន នារី​សោ​ភ័គ ដែល​តែង​ជួយ​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ជានិច្ច ជាមួយគ្នា​នោះ ក៍បាន​ថ្លែងអំណរគុណ​ដល់ គ្រិៈ​ស្ថាន​មេ​ក្រួ​ហិរញ្ញវត្ថុ វី​សុន​ហ្វា​ន់ ដែល​បានផ្តល់​កម្ចី​ប្រាក់​ដល់​រូបគាត់​ដែលមាន​ការប្រាក់​ទាប បាន​យកទៅ​សងបំណុល​គេ សម្រាប់​បាន​ដី​ដែល​កំពុង​រស់នៅ​ត្រឡប់មកវិញ ៕ រឹទ្ធិ ជ័យ​


​ ​


http://ift.tt/2uOZL1i
ស្ត្រី​មេម៉ាយ​កូន​៥​នាក់ សូម​ថ្លែងអំណរគុណ​ដល់​សម្តេច​កិ​តិ្ត​ព្រឹ​ទ្ឋ​បណ្ឌិត និង​មន្ត្រី​គ្រិៈ​ស្ថាន​មេ​ក្រួ​ហិរញវត្ថុ វី​សុន​ហ្វា​ន់ ដែល​បានផ្តល់​ប្រាក់កម្ចី​យកទៅ​លោះ​ប្លង់ដី​ត្រឡប់មក​រស់នៅ​វិញ​ ស្ត្រី​មេម៉ាយ​កូន​៥​នាក់ សូម​ថ្លែងអំណរគុណ​ដល់​សម្តេច​កិ​តិ្ត​ព្រឹ​ទ្ឋ​បណ្ឌិត និង​មន្ត្រី​គ្រិៈ​ស្ថាន​មេ​ក្រួ​ហិរញវត្ថុ វី​សុន​ហ្វា​ន់ ដែល​បានផ្តល់​ប្រាក់កម្ចី​យកទៅ​លោះ​ប្លង់ដី​ត្រឡប់មក​រស់នៅ​វិញ​ Reviewed by yim PH on 8:38 AM Rating: 5

Entertainment

ads
Powered by Blogger.