Insurance

728x90

អាសូរខ្មែរ! ចិនបើករថយន្តគៀរហើយទាមទារសំណងថែមទៀត ព្រោះអាងមានអ្នកកាងពីក្រោយ

ខេត្ត​ព្រះសីហនុ​៖ បើទោះបីជា​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ដ៏​តូច​មួយ នា​យប់​ថ្ងៃទី​២៧​ ខែកក្កដា ​ឆ្នាំ​២០១៧ ត្រង់ចំនុច​ក្បែរ​ស្តុ​ប​ពាណិជ្ជកម្ម រវាង​ជនជាតិខ្មែរ និង ជនជាតិ​ចិន ត្រូវ​បានបញ្ចប់​យ៉ាងណាក្តី ប៉ុន្តែ​ត្រូវបាន​រង​ការរិះគន់​ពីសា​ក្សី​ដែល​បានឃើញ​ហេតុ​ការ​ណ៏​ផ្ទាល់​ថា វា​ពិតជា​អ​យុ​ត្តិ​ធ​ម៏​បំផុត​សម្រាប់​ជនជាតិខ្មែរ ខ​ណៈ​ពេលដែល​រថយន្ត​ជនជាតិ​ចិន បើក​គៀ​រថយន្ត​ខ្មែរ​ហើយបែរ​ជា​ទាមទា​សំណង​ពី​ខ្មែរ​ទៀត​។​

​​ជុំវិញ​ទិដ្ឋភាព​ស្ទើ​តែ​មិនគួរ​អោយ​ជឿ​នោះ ត្រូវបាន​ក្រុម​មហាជន​ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់ តាម​ចំនុចកើតហេតុ ហើយ​បានឃើញ​ហេតុ​ការ​ណ៏​ផ្ទាល់​បាន​លាន់មាត់​ថា តើ​វាយុ​ត្តិ​ធ​ម៏​ទេ សម្រាប់​ជនរងគ្រោះ​(​នេះ​មិន​គិតពី​ជាតិ​សាស​ន៏​ទេ​) ខ​ណៈពេល​រថយន្ត​បង្កបើ​កគៀប​ង្ក​ការខូចខាតរ​ថ​យន្ត​ហើយ បែរជាចុះ​ឡូឡា ទាមទា​សំណង បន្ទាប់ពី​ពួកគេ​(​ជនជាតិ​ចិន​) បាន​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​មក​អន្តរា​គម​ន៏​ក្នុង​រឿង​របស់​ពួកគេ​ដោយ​ពួកគេ​បាន​បង្វែ​រឿង​ថា រថយន្ត​ខ្មែរ​ជា​អ្នកបើករថយន្ត​មក​បុក​គូទ​ពីក្រោយ​ទៅវិញ​។ ឯ​សមត្ថកិច្ច​ជំនាញ បាន​ត្រឹម​រងចាំ​សម្របសម្រួល ពុំ​ហ៊ាន​ធ្វើ​អ្វី​លើសពី​ដែន​កំណត់ ព្រោះ​តែមានអ្នក​អន្តរា​គម​ន៏​នៅក្បែរ​។​
​ ​
​ដោយឡែក យោងតាម​ប្រភព​អ្នកធ្វើដំណើរ​ពីក្រោយ​រថយន្ត​បង្ក​ម្នាក់ បាន​ឈប់​មើល​ហេតុ​ការ​ណ៏ បាន​បញ្ចេញ​ទស្សនៈ​ថា បើ​ខ្មែរមិន​ស្រលាញ់​ខ្មែរ យកលុយ​ជាធំ សុខចិត្ត​ធ្វើគរ ធ្វើ​ខ្វាក់​យកខុស​ជា​ត្រូវបែបនេះ នៅ​ថ្ងៃ​ខាងមុខ​មិនដឹង​ទៅជា​យ៉ាងណា​នោះទេ ព្រោះ​ទិដ្ឋភាព​គ្រោះថ្នាក់​នេះ​រូបគាត់​បានឃើញ​ច្បា​ស់ណា​ស់ ព្រោះ​ម៉ូតូ​របស់គាត់​បើក​នៅ​ពីក្រោយ​រថយន្ត​ជនជាតិ​ចិន ដែលជា​ម្ចាស់​ហាង​លក់​វត្ថុ​អនុស្សា​វ​រី​យ៏​ក្បែរ​កន្លែងកើតហេតុ​។ ​ប្រភព​ដ​ដែល​បាន​បញ្ជាក់បន្ថែម​មុន​ជិះ​ម៉ូតូ​ចេញទៅ​ថា នៅមុន​កើតហេតុ​រូបគាត់​បានឃើញ​រថយន្ត​ម៉ាក​កាមរី​ស្លាម​ព​ណ៏​ស្ករ ពាក់​ស្លាក​លេខ ព្រះសីហនុ 2A 2718 បើកបរ​បុរស​ចំណាស់​ម្នាក់ ក្នុង​ល្បឿន​យឺតៗ ខ​ណះ​ពេលមកដល់​ចំនុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត សេរី​ទំនើប​ព​ណ៏​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AM 0452​បើកបរ​ដោយ​ជនជាតិ​ចិន​បើក​វ៉ា​ឆ្វេង​រថយន្ត​ជនជាតិខ្មែរ ប៉ុន្តែ​គ្រាន់តែ​វ៉ា​បាន​បន្តិច ស្រាប់តែ​រថយន្ត​ព​ណ៏​ស​នោះ បាន​ងាក​មក​ស្តាំ​វិញ គៀ​រថយន្ត​ស្លាម ធ្វើអោយ​កាង​រថយន្ត​ចិន​ផ្នែក​ខាងក្រោយ ទាក់​ជាមួយ​កង​រថយន្ត​ស្លាម​ផ្នែក​ខាងឆ្វេង​ធ្លាក់​ដល់​ផ្លូវ​។​ ប៉ុន្តែ​គួរ​អោយ​ហួសចិត្ត​បំផុត​នោះ​ នៅពេលដែល​ភាគី​ទាំងពីរ​ចុះ​មើល​រថយន្ត​បែរជា​ជនជាតិ​ចិន ស្រែក​ឡូឡា ទាមទា​សំណង​ទៅវិញ ខ​ណះ​ពេល​ម្ចាស់​ឡាន​ស្លាម ជនជាតិខ្មែរ​ជា​ជនរងគ្រោះ មិន​ចង់​វែងឆ្ងាយ​សុខចិត្ត​បញ្ចប់រឿង​នៅនឹងកន្លែង រហូត​សមត្ថកិច្ច​ជំនាញ​មកដល់ ក៏​នៅតែ​ទាមទា​ដ៏​ដែល ដោយ​អស់​ជំរើស ម្ចាស់​រថយន្ត​ឆ្លាម​ទុកអោយ​ច្បាប់​ជា​អ្នកកំណត់ ដោយ​ឡើង​ជិះ​រថយន្ត​មិត្ត​ភ័​ត្រ​ចេញទៅ​បាត់ ទើប​ជនជាតិ​ចិន​សុខចិត្ត​បញ្ចប់រឿង ដោយ​ពុំ​ព្រមអោយ​សមត្ថកិច្ច​យក​រថយន្ត​ទៅ​ការិយាល័យ​ចរាចរ​ណ៏​នោះទេ ឯ ភាគី​ខ្មែរ​ក៏​សុខចិត្ត​បញ្ចប់រឿង​ទាំង​បង្ខំ ព្រោះ​មិន​ចង់​វែងឆ្ងាយ ព្រោះ​រថយន្ត​ពុំមាន​ការខូចខាត​ធ្ងន់ធ្ងរ​។​
​ ​
​គួរបញ្ជាក់​ផងដែរ​ថា​នៅ​មួយ​រយះ​ចុងក្រោយ​នេះ នៅក្នុង​ខេត្ត​ព្រះសីហនុ គេ​សង្កេតឃើញ​មាន​វត្តមាន​ជនជាតិ​យ៉ាងច្រើន​កុះករ ហើយ​មាន​ជន​ជាតិចិន​មួយចំនួន ដែលមាន​លុយ​ហូរហៀរ​បាន​ជួល​រថយន្ត​សេរី​ទំនើប ពី​អ្នកមានអំណាច រហូតដល់​ជួល​រថយន្ត​ស្លាក​លេខ ខ ម​, ន​.​ប ជិះ​ថែម​ទៀតផង លើសពីនេះ​ទៀត​ក៏មាន​ជនជាតិ​ចិន​មួយចំនួនទៀត តែងតែ​បើកបរ ក្នុងស្ថានភាព​គ្រោះថ្នាក់ បើកបរ​ក្នុង​ល្បឿន​លឿន បើកបរ​ក្នុងស្ថានភាព​ស្រវឹង បង្ករ​គ្រោះថ្នាក់​ជា​ញឹក​ញ៉ាប់ បណ្តាលអោយមាន​អ្នកស្លាប់ នឹង​របួស​មួយចំនួន​ផងដែរ​៕ ទន់ សុខ



http://ift.tt/2v2V2dh
អាសូរខ្មែរ! ចិនបើករថយន្តគៀរហើយទាមទារសំណងថែមទៀត ព្រោះអាងមានអ្នកកាងពីក្រោយ អាសូរខ្មែរ! ចិនបើករថយន្តគៀរហើយទាមទារសំណងថែមទៀត ព្រោះអាងមានអ្នកកាងពីក្រោយ Reviewed by yim PH on 9:23 AM Rating: 5

Entertainment

ads
Powered by Blogger.