មានអ្នកលួចបង្ហើបថា៖ រថយន្ដដឹកឈើលោតឆ័ត្រចំនួន២គ្រឿង ដែលលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តចាប់បាន និងឃាត់មនុស្ស១នាក់ជារបស់(ចែស្រី)មេឈ្មួញដុះស្លែនៅក្រុងក្រចេះ
ខេត្តក្រចេះ៖ បន្ទាប់ពីទទួលដំណឹងពីប្រជាពលរដ្ឋថារថយន្ដដឹកឈើគ្មានច្បាប់អនុញ្ញាត ចំនួន២គ្រឿងគឺរថយន្ថសាំងយ៉ុង និងរថយន្ដម៉ាកហាយឡែនឌឺ (Highlander) ត្រូវលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះបង្គ្រាប និងឃាត់ខ្លួនបានមនុស្សចំនួន១នាក់យកមកសួរនាំ។ ប្រតិបត្តិការនេះដឹកនាំនោះដោយលោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចកំពង់ដរប្រលូង ភូមិតាលុះ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
#ចំពោះរថយន្តដឹកឈើខុសច្បាប់នេះមានសមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះលួចបង្ហើបប្រាប់ថា ម្ចាស់រថយន្ដខាងលើត្រូវគេស្គាល់វាជារបស់ ឈ្មោះ ចែស្រី រស់នៅភូមិរការកណ្ដាល ឃុំរកាកណ្ដាល ក្រុងក្រចេះ ហើយចែស្រីរូបនេះជាឈ្មួញដុះស្លែរកស៊ីដឹកជញ្ជូនឈើល្មើសច្បាប់នៅខេត្តក្រចេះនេះជាយូរមកហើយ។ ប្រភពដោយឡែកមួយទៀតបានបន្លយថា រវាងចែស្រី និងមេព្រៃ សុទ្ធតែស្គាលគ្នាចស់វស្សាមកហើយ។ នេះកុំតែបានលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះថ្មីយកចិត្តទុកដាក់បង្ក្រាបកុំអីពួកឈ្មួញដឹកឈើយ៉ាងរំភើយទៅហើយ។ ជាមួយករណីបង្ក្រាបជាបន្តបន្ទាប់នេះពលរដឋ្សំណោមពរលោកព្រះរាជអាជ្ញា បង្ក្រាបរថយន្តដឹកឈើខ្នាតធំៗឆ្លងកាត់ខេត្តពេលយប់ផងព្រោះមានឈើខុសច្បាប់ច្រើនណាស់។
#លោក បួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះបានឲ្យដឹងថា ឈើទាំងនោះជាឈើលេខ១ ប្រភេទកូនក្រឡឹងមិនទាន់ដឹងតួលេខចំនួនឈើនោះទេ ព្រោះកម្លាំងលោកកំពុងធ្វើកំណត់ហេតុវាសវែងយកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សា និងកសាងសំណុំរឿងតាមនិតិវិធីរដ្ឋបាលព្រៃឈើ។ តែគេមិនដឹកថាលោកម្ចាស់ឈើដែលសមត្ថកិច្ចបានបង្ហើបឈ្មោះ ចែស្រី នោះជាមួយនឹងបុរស១នាក់ដែលបានឃាត់ខ្លួនត្រូវតុលាការចាត់ការតាមច្បាប់ដែរ ឬយ៉ាងណានោះទេ៕ បូរ៉េត
http://ift.tt/2vlC0eN