Insurance

728x90

មេ​គយ​ច្រក​អូរ​រំដួល​ក្នុង​ខេត្តបាត់ដំបង​នៅតែ​បន្ត​ល្បីល្បាញ​នាំមុខគេ​រឿង​ឃុបឃិត​ជាមួយ​ឈ្មួញ​បង្ហូរ​ទំនិញ​ខុសច្បាប់ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ចូល​ពី​ប្រទេស​ថៃ​ដែល​ធ្វើ​ឲ្យ​រដ្ឋ​នៅតែ​ខាតបង់​ប្រាក់​ពន្ធ​

ខេត្តបាត់ដំបង ៖ ក្រោយពី​បែកធ្លាយ​រឿងអាស្រូវ​ពុករលួយ​បន្លំ​លុយ​ពន្ធ​រដ្ឋ លោក យ៉ែម ហែម​រ៉ា​ត ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​អូរ​រំដួល ស្ថិតនៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបាន​អគ្គនាយក អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដក​យកមក​បញ្ឈរជើង តែ​គេ​មិនដឹងថា លោក​មេ​គយ​រូប​ប្រើ​ខ្នងបង្អែក និង​ចាយលុយ​ប៉ុណ្ណា​ទេទើ​បលោក​គុណ ញឹម ធ្មេចភ្នែក​បញ្ជូន​មេ​គយ​ពុករលួយ​រូបនេះ​វិល​ទៅ​កើប​លុយ​សារជាថ្មី​យ៉ាង​ក្រអឺតក្រទម​លើស​ដើម​។ ចាប់តាំងពី វិល​ទៅ​កានតំណែង​ចាស់​នោះ​លោក យ៉ែម ហែម​រ៉ា​ត មិន​បោះបង​ការឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត បង្ហូរ​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​ចូល​ពី​ប្រទេស​ថៃ​យ៉ាង​ពេញបន្ទុក​ទ្រង់ទ្រាយ​ធំ​ជាង​មុន ដោយ​លែង​ខ្លាច​អំណាច​អគ្គនាយដ្ឋាន​គយ​ទៀតហើយ​។

​មន្ត្រី​ពាក់ព័ន្ធ​នៅ​មាត់ច្រក​បាន​បង្ហើប​ថា កន្លងមក ក៏​ដូច​បច្ចុប្បន្ន តំបន់​ច្រក​អូរ​រំដួល​បាន​ហូរ​ចូល​ទំនិញ​មកពី​ប្រទេស​ថៃ​ទាំងយប់​ទាំង​ថ្ងៃ រួមមាន ៖ គ្រឿងបន្លាស់​រថយន្ត ម៉ូតូ​កង់​ម៉​តូ សំបក​កង់​រថយន្ត ម៉ូតូ សំបក រថយន្ត ទុយ​យោ គ្រឿង​ភេសជ្ជៈ ក៏ដូចជា ទំនិញ​ចាប់ហួយ​និង​ទំនិញគេចពន្ធ​ផ្សេងទៀត ភាគច្រើន​បង់ពន្ធ​មិន​គ្រប់ ។ ល្បិច​បន្លំ​ពន្ធ​របស់ លោក យ៉ែម ហែម​រ៉ា​ត គឺ​ស៊ី​ដោយ​ស្របច្បាប់ គ្រាន់តែ​លួច​បន្លំ​កែ​បង្កាន់ដៃ​នាំចូល​ពី​ប្រភេទ​ទំនិញ​បង់ពន្ធ​ខ្ពស់​មក​បង់ពន្ធ​ទាប​ជា ប្រភេទ​ទំនិញ ទំនិញ​ចម្រុះ ហើយ​ការបង់ពន្ធ​ទំនិញ​ចម្រុះ​នេះ​ទៀតសោធ គឺ​បង់​យ៉ាងច្រើន​ត្រឹម​ពាក់កណ្តាល​ផង នេះ​ជា​ស្ទីល​ចាស់​ដែល លោក យ៉ែម ហែម​រ៉ា​ត ធ្លាប់​ប្រព្រឹត្ត បង្គាប់​ឲ្យ​ឈ្មួញ​បង់​តាម​ការទាមទារ​គ្មាន​ក្រដាស​ស្នាម​គ្មាន​វិក្កយបត្រ ។ ដូច​កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦​សាខាគយ និង​រដ្ឋាករ​ខេត្តពោធិ៍សាត់​ចាប់ បាន​ទំនិញ​មិន​ប្រក្រតី​បាន​រកឃើញ​ក្លែង​ឯកសារ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការនាំ​ទំនិញ​នៅ​ច្រក​អូរ​រំដួល​នោះ ។​

​ដោយ​អំពើ​លោភលន់​ការ​កេង​បំបាត់​ពន្ធ​រដ្ឋ លោក យ៉ែម ហែម​រ៉ា​ត បាន​ប្រព្រឹត្ត​នូវ​រំលោភ​ស​ច្បាប់ បំពាន​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ស្តីពី​ពេលវេលា​អនុញ្ញាត​ឲ្យ​បើក​ច្រកចេញចូល ។ តែ​ដើម្បី​ផលប្រយោជន៍​ប្រព្រឹត្ត​ពុករលួយ គាត់​បាន​បើកចំហ​ឲ្យ​រថយន្ត​ដឹកទំនិញ ប្រភេទ​ធំៗ​ពី ប្រទេស​ថៃ​ឆ្លងកាត់​ច្រក​អូរ​រំដួល​ចូល​ទឹកដី​កម្ពុជា ពេលខ្លះ​ចាប់ពី​ម៉ោង​២​ទៅ​ម៉ោង​៤​ទៀប​ភឺ្ល ប្រយោជន៍​លាក់​អាថ៌កំបាំង​មិន​ឲ្យ​ដឹង ហើយ​ទុក​ឱកាស​ឲ្យ​ឈ្មួញ ធំៗ​រត់ការ​បើកផ្លូវ​ពី​ទឹកដី​ថៃ កើប​យកលុយ ពី​ទំនិញ​មិន​ប្រក្រតី​ទាំងនោះ ក្នុង​មួយខែៗ​រាប់សិប​ម៉ឺន​ដុល្លារ​។ មន្ត្រី​បាន​បន្តថា ជាធម្មតា​ការងាររដ្ឋបាល ទាំង​ច្រក​តំបន់ ច្រក​ទ្វេរ​ភាគី ច្រក​អន្តរជាតិ គឺ​ចរាចរ​ឆ្លង​កាត់ចេញ​-​ចូល ចាប់ពី​វេលា​ម៉ោង​៧​ព្រឹក និង​បញ្ឈប់​នៅ​ម៉ោង​រដ្ឋបាល ត្រឹម​ម៉ោង​៦​ល្ងាច ។

ពាក់ព័ន្ធ​នឹង​ការលើកឡើង​ខាងលើនេះ (​ខ្មែរ​អង្គរ​) មិនអាច​ទាក់ទង​បាន​s​សុំ​ការបំភ្លឺ​ពី​លោក យ៉ែម ហែម​រ៉ា​ត ប្រធាន ការិយាល័យ​គយ និង​រដ្ឋាករ​អូរ​រំដួល បាន​នៅឡើយ​ទេ​។ ទោះយ៉ាងណា​ប្រសិនបើ​ករណីនេះ​កើតឡើង​ដូច​ប្រភព​លើកឡើង​មែន គេ​ក៏​មិនដែល​ឃើញ​ដោយឡែក​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តបាត់ដំបង សម្ងំស្ងៀម​និង​មិនដែល​ឃើញ​ដឹកនាំ​មន្ត្រី​គយ​ខេត្ត ចុះ​ទប់ស្កាត់​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដែល​កំពុងតែ​ចរាចរណ៍​ពេញបន្ទុក​ឆ្លងកាត់​ខេត្ត​បាត់​ដំប ចេញពី​ច្រក​នានា ជាពិសេស​ច្រក​អូរ​រំដួល​។ ភាព​ព្រងើយកន្តើយ​នេះ​មាន​មជ្ឈដ្ឋាន​ជា​ច្រើ​ដាក់​ការសង្ស័យថា លោក ឈុន សុភមង្គល កំពុងមាន​ចំណែក​រួម​ដៃ​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ច្រក​ហោប៉ៅ​មាន​ជីវភាព​ធូរធា និង​ទុក​ទប់​តំណែង​ខ្លាញ់​នេះ​មិន​ឲ្យ​របូត​ឡើយ​៕ តា​ណង់​

លោក ឈុន សុភមង្គល

លោក ឈុន សុភមង្គល  (ពាក់មួក)

 

 

 

 

 

 

 

 

 

 


http://ift.tt/2uoImwU
មេ​គយ​ច្រក​អូរ​រំដួល​ក្នុង​ខេត្តបាត់ដំបង​នៅតែ​បន្ត​ល្បីល្បាញ​នាំមុខគេ​រឿង​ឃុបឃិត​ជាមួយ​ឈ្មួញ​បង្ហូរ​ទំនិញ​ខុសច្បាប់ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ចូល​ពី​ប្រទេស​ថៃ​ដែល​ធ្វើ​ឲ្យ​រដ្ឋ​នៅតែ​ខាតបង់​ប្រាក់​ពន្ធ​ មេ​គយ​ច្រក​អូរ​រំដួល​ក្នុង​ខេត្តបាត់ដំបង​នៅតែ​បន្ត​ល្បីល្បាញ​នាំមុខគេ​រឿង​ឃុបឃិត​ជាមួយ​ឈ្មួញ​បង្ហូរ​ទំនិញ​ខុសច្បាប់ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ចូល​ពី​ប្រទេស​ថៃ​ដែល​ធ្វើ​ឲ្យ​រដ្ឋ​នៅតែ​ខាតបង់​ប្រាក់​ពន្ធ​ Reviewed by yim PH on 10:30 AM Rating: 5

Entertainment

ads
Powered by Blogger.