សមត្ថកិច្ចចាប់ខ្លួនយុវជនម្នាក់ដកហូតគ្រឿងញៀនបាន១១កញ្ចប់ បញ្ជូនទៅតុលាការ
ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់រួម និងថ្នាំញៀនចំនួន១១កញ្ចប់ ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿ ងញៀន នៃស្នងការដ្ឋានគរបាលខេត្តកំពង់ឆ្នាំង បញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្ត នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ដោយបានចោទពីបទចែកចាយ នឹងប្រើប្រាស់គ្រឿងញៀន ដែលត្រូវបានសម ត្ថកិច្ចចាប់ខ្លួនបាន កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា នៅក្នុងភូមិកំពុងអូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានអោយដឹងថា៖ ជនសង្ស័យរូបនោះមានឈ្មោះ អាំ ណាវណ្ណ ភេទប្រុស អាយុ២០ឆ្នាំមានទីលំនៅភូមិឃុំឃាត់ខ្លួនខាងលើ ។ មុនពេលចាប់ឃាត់ខ្លួនសមត្ថកិច្ចបានទទួលព័ត៌មានពីបណ្តាញថា ជនសង្ស័យបានចែកចាយថ្នាំញៀន ក៍បានដាក់កម្លាំងពួនស្ទាក់ ទើបចាប់បានជនសង្ស័យនេះបានដែលគេកំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀន។ ក្នុងពេលចាប់ខ្លួនសមត្ថកិច្ចដកហូតបាន ថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន១០កញ្ចប់តូច និង១កញ្ចប់ធំ ទូរសព្ទ័ដៃ១គ្រឿង ឧបករប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលា ការខេត្ត នៅល្ងាចថ្ងៃទី១៤ ខែកក្កដា នេះហើយ ដើម្បីផ្តន្ទាទោសតាមបញ្ញត្តិច្បាប់ ៕ ( ឈៀង ថារិទ្ធ )
http://ift.tt/2tVihTB