បុរស២នាក់ជិះម៉ូតូពេលយប់ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់យ៉ាងអាណោចអាធម្ម
ខេត្តកំពង់ឆ្នាំង៖ បុរស២នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីពួកគាត់កំពុងជិះម៉ូតូ ត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបុកពេញទំហឹងក្នុងទិសច្រាស់គ្នា។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង ៣០នាទីយប់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៧៥ និង៧៦ ក្នុងភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ។
សមត្ថកិច្ចនគរបាល ស្រុករលាប្អៀរបានអោយដឹងថា៖ ជនរងគ្រោះទាំង២នាក់ មាន ១.ឈ្មោះ វេន គឺមសាន្ត ភេទប្រុស អាយុ៣៥ឆ្នាំ និង២.ឈ្មោះ ហួន សុខឿន ភេទប្រុស អាយុ៣៣ ឆ្នាំ ទាំង២នាក់ រស់នៅ ក្នុងភូមិអូរសណ្តាន់ថ្មី ឃុំទឹកហូត ស្រុករលាប្អៀរ។
មុនពេលកើតហេតុ ជនរងគ្រោះទាំងព២នាក់ បានជិៈម៉ូតូមួយគ្រឿងម៉ាក វ៉េវអាល់ហ្វា ព៌ណខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង 1 F. 7864 ក្នុងដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកក្នុងទិសដៅពីជើងទៅត្បូង ក្នុងដំណើរច្រាស់ទិសគ្នា ដោយបានបើកជែងវ៉ារថយន្តមួយគ្រឿងទៀត ទើបបណ្តាលអោយជ្រុលចង្កូតទៅ បុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលអោយជនរងគ្រោះ ទាំង៣នាក់ស្លាប់យ៉ាងអាណោចអាធម្ម ចំណែករថយន្តបង្កបានបើករត់គេចទៅបាត់។
ក្រោយពេលកើតហេតុ សពជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅលំនៅដ្ឋានរៀងៗខ្លួន ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយករក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីស្វែងរករថយន្តបង្ក មកដោះស្រាយតាមផ្លូវច្បាប់ ៕ ( ឈៀង ថារិទ្ធ )
http://ift.tt/2t0y2aR