Insurance

728x90

រថយន្តទូរីសសដឹកផ្លែឈើធ្ងន់ពេកបែកកង់មុខបុកក្លោងទ្វារការិយាល័យក្សេត្រសាស្ត្របាក់បែកខ្ទេចខ្ទីអ្នកបើករថយន្តរបួសស្រាល

​ខេត្តកំពង់ឆ្នាំង​៖ អ្នកបើកបរ​រថយន្ត​ម្នាក់​រងរបួស​ស្រាល ក្នុងរ​ណី​រថយន្ត​ទូ​រី​សដឹក​ផ្លែឈើ​លើស​ទម្ងន់​១​គ្រឿង បាន​ផ្ទុះ​កង់​មុខ​ទៅបុក​ក្លោងទ្វារ​ការិយាល័យ​ក្សេត្រសាស្ត្រ​មន្ទីរ​កសិកម្ម​ខេត្ត​បាក់បែក​ខ្ទេចខ្ទី​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៤​និង​៤៥​នាទី ទាបភ្លឺ​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៧ លើផ្លូវ​ជាតិ​លេខ​៥ ស្ថិតនៅ​ក្នុងភូមិ​ដំណាក់​ពពូល ស ង្កា​ត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ រថយន្ត​បង្កហេតុ​ខាងលើនេះ​ប្រភេទ​ទូ​រី​ស ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y 4205 បើកបរ​ដោយ​ឈ្មោះ ហួរ សួរ អាយុ​៤១​ឆ្នាំ រស់នៅក្នុង​ភូមិ​អូរ​ចារ ឃុំ​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

​មុនពេល​កើតហេតុ​រថយន្ត​នេះ​បាន​ដឹក​ផ្លែឈើ​យ៉ាងច្រើន​លើស​ទម្ងន់​ផ្ទុក​របស់រ​យន្ត ដោយ​ផ្ទុក​ក្នុង​រថយន្ត​ផង លើដំបូល​ផង និង​ត​កន្ទុយ​ផ្ទុក​ផ្លែឈើ​បន្ថែម​ទៀតផង ពី​ស្រុក​ឡែ​ម ខេត្តបាត់ដំបង ទៅកាន់​ទីក្រុង​ភ្នំពេញ​។ លុះ​បើកបរ​មកដល់​ចំណុចកើតហេតុ កង់​មុខ​ខាងឆ្វេង​ក៍បាន​ផ្ទុះ​បែក បណ្តាលអោយ​រថយន្ត​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ បុក​ក្លោងទ្វា​រកា​រិ យា​ល័យ​ក្សេ ត្រ​សាស្ត្រ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត រលំ​បែកបាក់​ខ្ទេចខ្ទី ចំណែក​រថយន្ត​បាន​ខូចខាត​ផ្នែក​ខាងមុខ​ធ្ងន់ធ្ងរ រីឯ​អ្នកបើកបរ​រយ​ន្ត​បាន​រងរបួស​ស្រាល សំរាក​ព្យាបាល​របួស​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។ អ្នកបើកបរ​រថយន្ត​បាន​និយាយ​អោយដឹងថា​៖ នៅពេល​មាន​គ្រោះថ្នាក់ មាន​មនុស្សម្នារ​មក​មើល​ច្រើន ហើយ​ក៏មាន​អ្នកលួចយក​កាបូប​លុយ​ដែល​ទុក​ក្នុង​រថយន្ត បាត់​លុយ​អស់​៦៣​ម៉ឺន​រៀល​។​

​រថយន្ត​នេះ​បង្កហេតុ​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យកមក​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​ទុកអោយ​ម្ចាស់​រថយន្ត​ដោះស្រាយ​សង​ការខូចខាត​ជូន​ការិយាល័យ​ក្សេត្រសាស្ត្រ​មន្ទីរ​កសិកម្ម​ខេត្ត និង​ត្រូវធ្វើ​ផាកពិន័យ​តាមផ្លូវ​ច្បាប់ ហើយ​តម្រូវអោយ​ម្ចាស់​ដោះ​កន្ទុយ​រថយន្ត​ដែល​ត​ខុសច្បាប់​ចេញ ទើប​សមត្ថកិច្ច​ប្រគល់​រថយន្ត​អោយ​ម្ចាស់​យកទៅ​ប្រកប​អាជីវកម្ម​វិញ​។​

​ករណី​គ្រោះថ្នាក់​ខាងលើនេះ សមត្ថកិច្ច​បានបញ្ជា្ក​ក់ថា​៖ បណ្តាលមកពី​ការផ្ទុក​ផ្លែឈើ​លើស​ទម្ងន់ ហើយ​ពេល​បែក​កង់​មុខ​រថយន្ត​ធ្ងន់​ពេក​មិនអាច​គ្រប់គ្រង​សភាពការណ៍​បាន​ទើប​បង្កអោយមាន​គ្រោះថ្នាក់​ដូចខាងលើ​តែម្តង​៕ ( ឈៀង ថា​រិ​ទ្ធ )



http://ift.tt/2t7pfWU
រថយន្តទូរីសសដឹកផ្លែឈើធ្ងន់ពេកបែកកង់មុខបុកក្លោងទ្វារការិយាល័យក្សេត្រសាស្ត្របាក់បែកខ្ទេចខ្ទីអ្នកបើករថយន្តរបួសស្រាល រថយន្តទូរីសសដឹកផ្លែឈើធ្ងន់ពេកបែកកង់មុខបុកក្លោងទ្វារការិយាល័យក្សេត្រសាស្ត្របាក់បែកខ្ទេចខ្ទីអ្នកបើករថយន្តរបួសស្រាល Reviewed by yim PH on 9:29 AM Rating: 5

Entertainment

ads
Powered by Blogger.