Insurance

728x90

​ជនល្មើស​ឈ្មោះ ជៀប តឿ​ង លួច​កាប់​ដើម​ធ្នង់​ក្នុងព្រៃ​សហគមន៍​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​បញ្ជារ​លោក​អភិបាលខេត្ត​

ខេត្តកំពង់ឆ្នាំង​៖ ជនល្មើស​ឈ្មោះ ជៀប តឿ​ង ដែល​ទាក់ទង​ក្នុង​រឿង​លួច​កាប់​ដើម​ធ្នង់​នៅក្នុង​ព្រៃ​សហគមន៍ នៅក្នុង​ឃុំ​ពោធិ ស្រុក​កំពង់លែង ក្នុងពេល​ថ្មីៗ​នេះ និង​ធ្លាប់មាន​សំណុំរឿង​បទល្មើស​ព្រៃឈើ​២​ផ្សេងទៀត​ក្នុង​ឆ្នាំកន្លងមក នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ នេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ចាប់​ឃាត់ខ្លួន​តាម​បញ្ជារ​ឯកឧត្តម​អភិបាលខេត្ត​ប្រគល់អោយ​ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង កសាង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​

​សមត្ថកិច្ច​ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​បានអោយដឹងថា​៖ តាម​សេចក្តីរាយការណ៍​របស់​សហគមន៍​ព្រៃឈើ​ពោធិ​ជ្រក​ជម្រក​ឬ​ទ្ធី​សែន និង​របាយការណ៍​រប​ស់​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់លែង អោយដឹងថា​៖ លោក ជៀប តឿ​ង ជា​ម្ចាស់​សិប្បកម្ម​មួយកន្លែង រស់នៅ​ក្នុងភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង​និង​បក្ខពួក​៤​នាក់​ផ្សេងទៀត នៅ​យប់​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៧ បាននាំគ្នា​ចូល​លួច​កាប់​ដើម​ធ្នង់​នៅក្នុង​ព្រៃ​សហគមន៍ ក្នុង​ឃុំ​ពោធិ នៅក្នុងពេល​នោះដែរ​កម្លាំង​សហគមន៍ មន្ត្រីនគរបាល​ប៉ុស្តិ និង​អាជ្ញាធរ​ឃុំ​ពោធិ បាន​ចុះទៅ​បង្ក្រាប​ទាន់ពេលវេលា ដោយ​រឹបអូស​បាន​គោយន្ត​កន្ត្រៃ​មួយគ្រឿង រណា​យន្ត​មួយគ្រឿង និង​ឈើ​ធ្នង់​១​ដើម​ដែល​ពួកគេ​បាន​កាប់រំលំ​ថ្មីៗ ចំណែក​ជនល្មើស​ចំនួន​៥​នាក់​បាន​គេចខ្លួនបាត់ ក្នុងនោះ​ក៏មាន​ឈ្មោះ ជៀប តឿ​ង ផងដែរ​។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឈ្មោះ ជៀ ប តឿ​ង​ជា​អ្នកក្លាហាន​បាន​ទៅ​ឡូឡា​រករឿង​នគរបាល​ប៉ុស្តិ និង​សហគមន៍​ព្រៃឈើ​ទៀតផង ។​

​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖ ជនសង្ស័យ​ឈ្មោះ ជៀប តឿ​ង ក្រៅពី​សំណុំរឿង​ថ្មី​ខាងលើនេះ គឺ​នៅមាន​សំណុំរឿង​បទល្មើស​ព្រៃឈើ​ចាស់​ក្នុង​ឆ្នាំ​២០១៦ ចំនួន​២​រឿង​ទៀត​នៅក្នុង​ដៃ​តុលាការខេត្ត គឺ​សំណុំរឿង​ទី​១​បាន​ដឹកឈើ​ប្រ​ណឹ​ត​មួយ​កាណូត​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវ​សមត្ថកិច្ច​ចាប់បាន​នៅ​ចាប់បាន​នៅ​ដើម​ពោធិ​ផ្សារ​ក្រោម ក្រុង​កំពង់ឆ្នាំង សំណុំរឿង​ទី​២​គឺ​គេ​បាន​លួច​កាប់​ដើម​ធ្នង់​ចំនួន​២៣​ដើម​នៅក្នុង​ព្រៃ​សហគមន៍ ក្នុងអំឡុង​ខែ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៦ ដែល​តុលាការ​មិនទាន់​ចាត់ការ និង​សំណុំរឿង​ទី​៣ គឺ​ការ​លួច​កាប់​ដើម​ធ្នង់​ក្នុងព្រៃ​សហគមន៍ កាលពី​យប់​ថ្ងៃទី​០៦ ខែកក្កដា ថ្មីៗ​នេះ​។​

​ទាក់ទង​និង​សំណុំរឿង​ទី​៣​នេះ សមត្ថកិច្ច​ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​បានបញ្ជាក់​អោយដឹងថា​៖ ជនសង្ស័យ​ឈ្មោះ ជៀប តឿ​ង នឹងត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដោយ​ចោទប្រកាន់​តាម​មាត្រា​៩៨ នៃ​ច្បាប់​ស្តីពី​ព្រៃឈើ ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ត្រូវ​ផាកពិន័យ​ប្រាក់​ពី​១០​លាន​រៀល ទៅ​១០០​លាន​រៀល ហើយ​ត្រូវ​ផាកពិន័យ​ប្រាក់​តាម​មាត្រា​៩៦​បន្ថែមទៀត​។​

​គួរ​បញ្ជាក់ថា​៖ សំណុំរឿង​ទី​១ និង​ទី​២ រ​សប់​ឈ្មោះ​ជៀប តឿ​ង សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​បាន​កសាង​សំណុំរឿង​តាម​និ​ថិ​វិធី​បញ្ជូនទៅ​តុលាការខេត្ត​ជា​យូរ​ខែ​មកហើយ ប៉ុន្តែ​មិនត្រូវ​បាន​តុលាការ​ជំនុំ​ជំ​រះ​ផ្តន្ទាទោស​ជនសង្ស័យ​ឡើយ ទើប​ជនសង្ស័យ​បានចិត្ត​លួច​កាប់​ដើម​ធ្នង់​ក្នុងព្រៃ​សហគមន៍​បន្តទៀត​។ ដោយឡែក​ក្រោយពី​ជនសង្ស័យ​បាន​បង្ករឿង​ជា​លើ​ទី​៣ ទើប​អ្នកកាសែត​និង​ទូរទស្សន៍​នៅក្នុង​ស្រុក​បានធ្វើ​ការរិះគន់​តុលាការខេត្ត​ផ្ទួនៗ​គ្នា ធ្វើអោយ​ឯកឧត្តម​អភិបាលខេត្ត​ដឹង​រឿង​ពីមុន និង​មានប្រតិកម្ម​បញ្ជារ​អោយ​សមត្ថ​នគរបាល​ចាប់ខ្លួន​ជនល្មើស ប្រគល់អោយ​មន្ត្រី​ជំនាញ​កសាង​សំណុំ​រឿងលើក​ទី​៣​បញ្ជូនទៅ​តុលាការ​បន្ថែមទៀត​។ ដោយ​ខេត្ត​ត្រូវ​តាមដាន​មើលថា តើ​តុលាការខេត្ត​ចាត់ការ​ជនល្មើស​រូបនេះ​តាមផ្លូវ​ច្បាប់​ដែរ​ឬ​អត់ ឬក៏​មិន​ព្រម​ចំណាត់ការ​ដូច​សំណុំរឿង​ទាំង​២​ពីមុន​ទៀត​៕ ( ឈៀង ថា​រិ​ទ្ធ )



http://ift.tt/2ukY7ER
​ជនល្មើស​ឈ្មោះ ជៀប តឿ​ង លួច​កាប់​ដើម​ធ្នង់​ក្នុងព្រៃ​សហគមន៍​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​បញ្ជារ​លោក​អភិបាលខេត្ត​ ​ជនល្មើស​ឈ្មោះ ជៀប តឿ​ង លួច​កាប់​ដើម​ធ្នង់​ក្នុងព្រៃ​សហគមន៍​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​បញ្ជារ​លោក​អភិបាលខេត្ត​ Reviewed by yim PH on 9:40 AM Rating: 5

Entertainment

ads
Powered by Blogger.