ម៉ូតូ២គ្រឿងបុកគ្នាផ្ទុះឆេះម៉ូតូ១គ្រឿសន្ធោរសន្ធៅមនុស្ស២នាក់បានរបួសធ្ងន់ និងម្នាក់បានរងរបួសស្រាល
ខេត្តកំពង់ឆ្នាំង៖ មនុស្សស្រីប្រុស៣នាក់ បានរងរបួសធ្ងន់និងស្រាល នៅក្នុងគ្រោះថ្នាក់ចរាចរ ណ៍ ដោយម៉ូតូ២គ្រឿងបានបុកគ្នា ផ្ទុះឆេះម៉ូតូ១គ្រឿងយ៉ាងសន្ធោរសន្ធៅ ។ហេតុការណ៍នេះបានកើតឡើងម៉ោង៨និង១៥នាទី ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៥០ និង៥១ ស្ថិតនៅក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ។
លោក ម៉ាត់ លី អធិការនគរបាលស្រុកកំពង់ត្រឡាចបានអោយដឹងថា៖ មុនពេលកើតហេតុ .ឈ្មោះ ញាញ ចន្ទ័ណា ភេទប្រុស អាយុ២៧ឆ្នាំ (របួសធ្ងន់) រស់ក្នុងនៅភូមិត្អួរលំ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានបើកម៉ូតូម៉ាកកាវ៉ាសាគី ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GM-9959 ឌុបអ្នកជិះពីក្រោយឈ្មោះពៅ ស្រីណា ភេទស្រី អាយុ២២ឆ្នាំ (របួសស្រាល)រស់នៅក្នុងភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌ័មានជយ័ ក្រុងភ្នំពេញ បើកបរក្នុងទិសដៅពីជើងទៅទិសខាងត្បូង(ពីកំពង់ឆ្នាំងទៅភ្នំពេញ) បានបើកបរយ៉ាងលឿន ទៅបុកនឹងម៉ូតូម៉ាកFUTURE ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1DB2115 ពេញទំហឹងដែលបើកបរដោយ ឈ្មោះ ឆាយ ឡិញ ភេទប្រុស អាយុ៦៦ឆ្នាំ (របួសធ្ងន់)រស់នៅក្នុងភូមិតាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបរ ក្នុងដំណើរស្របទិសគ្នា។ នៅក្នុងហេតុការណ៍នេះបុរស២នាក់ជាអ្នកបើកម៉ូតូទាំង២គ្រឿងបានរងរបួសធ្ងន់ និងនារីម្នាក់ជិះពីក្រោយបានរងរបួសស្រាល ចំណែកម៉ូតូម៉ាកFUTURE បានផ្ទុះឆេះខូចខាតទាំងស្រុង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានវាស់វែងកន្លែងកើតហេតុកសាងសំណុំរឿងតាមនិតិវិធី ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុក នៅក្នុងអធិការដ្ឋានន គរបាលស្រុកកំពង់ត្រឡាច ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ ( ឈៀង ថារិទ្ធ )
http://ift.tt/2uXzn3p