Insurance

728x90

គ្រួសារ​រំភើបចិត្តក្រៃ ប្រញាប់​ប្រញាល់គាស់ផ្នូរកូនស្រីមានផ្ទះ បន្ទាប់ពីដឹងថានាងនៅមានជីវិត (មានវីដេអូ)

នេះជារឿងហេតុដ៏គួរឲ្យ​រន្ធត់ក្រែលែង ខណៈពេលដែលគ្រួសារ​​នៃ​សាកសព​ស្ត្រី​មាន​ផ្ទៃពោះ​វ័យក្មេង​ម្នាក់ បានសម្រេច​ចិត្ត​ និងប្រញាប់ប្រញាល់​ទៅវាយបំបែកផ្នូរដើម្បីយក​សាកសព​នាង​ចេញ​មកវិញ បន្ទាប់ពី​សន្ម​ត់​ថា​ពួកគេ​បានឮ​សម្រែក​របស់​នាង និង​ស្នូរ​ក្រញៅ​ក្រចក​ទៅនឹង​ក្តារ​មឈូស ។​

យោងតាម​កាសែត Huffington Post Neysi Perez អាយុ ១៦ ឆ្នាំ ទើបតែ​បាន​រៀបការ និង​មាន​ផ្ទៃពោះ​៣​ខែ ប៉ុន្តែ ស្រាប់តែ​នាង​កើត​អកា​រៈ​សន្លប់ ហើយ​បែកពពុះមាត់ នៅឯ​ផ្ទះ​ឪពុកម្តាយ​របស់​នាង ។ ម្តាយ​របស់​នាង​ក៏បាន​ចាត់​ឲ្យ​កូនប្រុស​របស់គាត់ ទៅ​អញ្ជើញ​គ្រូ​គង្វាល ដើម្បី​មក​ធ្វើ​ពិធី​បណ្តេញ​ខ្មោច​, ប៉ុន្តែ អ្វីៗ​ពុំ​អាចទៅរួច​នោះទេ ។​

​ចំណែក​វេជ្ជបណ្ឌិត​វិញ​បាន​អះអាងថា នាង Perez បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ។ ហេតុដូច្នេះ គ្រូ​សារ​ក៏បាន​ធ្វើបុណ្យ និង​យក​សព​របស់​នាង​ទៅ​បញ្ចុះ​ក្នុង​សម្លៀក​អាពាហ៍ពិពាហ៍ ។ ថ្ងៃ​បន្ទាប់ គ្រួសារ​និយាយថា ពួកគេ​បានឮ​សម្រែក​ចេញពី​ក្នុង​ផ្នូរ​របស់​នាង ។​

​ប្តី​របស់​នាង​ឈ្មោះ Rudy Gonzales បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថាៈ «​នៅពេល​ខ្ញុំ​បាន​ប៉ះ​ផ្នូរ​ប្រពន្ធ ខ្ញុំ​កើត​អារម្មណ៍​ថា​មាន​សំលេង​នៅ​ខាងក្នុង ។ ពិតណាស់ ខ្ញុំ​មានការ​រន្ធត់ចិត្ត​យ៉ាងខ្លាំង នៅពេល​ឮសូរ​ស្រែក​ឲ្យ​ជួយ​របស់​ប្រពន្ធ​» ។​

​ភ្លាមៗ​នោះ ពួកគេ​បាន​ប្រើប្រាស់​ញ​ញូ​រ ដើម្បី​វាយ​បំបែក​ផ្នូរ​ថ្ម ដែល​ទើប​សង់​ឡើង​ថ្មីៗ និង​ទាញយក Perez ទៅកាន់​មន្ទីរពេទ្យ​យ៉ាង​លឿន ។​

​គ្រួសារ​របស់ Perez និយាយថា កញ្ចក់​មឈូស​បាន​បែក នៅពេល​ពួកគេ​ធ្វើការ​ទាញយក​សព​នាង​ចេញ ហើយ​ចុង​ម្រាមដៃ​ឡើង​ជាំ​របស់​នាង​បង្ហាញថា នាង​អាច​ព្យាយាម «​ទម្លុះ​» ក្តារ​មឈូស​រក​ផ្លូវ​ចេញ​ក្រៅ ។​

​ម្តាយ​របស់​នាង អ្នកស្រី Maria Gutierrez និយាយថា រាងកាយ​របស់​កូនស្រី​របស់គាត់ នៅតែ​ក្តៅ នៅពេល​គាត់​យកដៃ​ប៉ះ ។ អ្នកស្រី Gutierrez បន្តថាៈ «​យើងទាំងអស់គ្នា​ពិតជា​រំភើបចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​នាង​ត្រូវបាន​ប្រកាសថា​ស្លាប់​រយៈពេល​យូរ តែ​នាង​បែរជា​រស់​ឡើងវិញ​បែបនេះ​» ។​

​ខណៈ​មិត្តភក្តិ​ជិតស្និទ្ធ​របស់​នាង ជួយ​ធ្វើ​អ្វីៗ​ដើម្បី​នាង​រស់​ឡើងវិញ​នោះ ខណៈ​វេជ្ជបណ្ឌិត Cluadia Lopez ដែល​មក​ពិនិត្យ​រាងកាយ​របស់​នាង បាន​ចាក​ចេញពី​មឈូស ដោយ​និយាយថា នាង Neysi Perez មិនអាច​រស់​វិញ​ទេ គឺ​នាង​បាន​ស្លាប់​ទៅហើយ ។​

​ទោះយ៉ាងណា អ្នកស្រី Gutierrez ជឿថា កូនស្រី​របស់គាត់​ត្រូវបាន​កប់​ទាំង​រស់ ហើយ​វេជ្ជបណ្ឌិត​នេះ​បាន​អះអាង​នាង​ស្លាប់​មុន​អាយុ​តែម្តង ៕



http://ift.tt/2tU37xp
គ្រួសារ​រំភើបចិត្តក្រៃ ប្រញាប់​ប្រញាល់គាស់ផ្នូរកូនស្រីមានផ្ទះ បន្ទាប់ពីដឹងថានាងនៅមានជីវិត (មានវីដេអូ) គ្រួសារ​រំភើបចិត្តក្រៃ ប្រញាប់​ប្រញាល់គាស់ផ្នូរកូនស្រីមានផ្ទះ បន្ទាប់ពីដឹងថានាងនៅមានជីវិត (មានវីដេអូ) Reviewed by yim PH on 1:23 PM Rating: 5

Entertainment

ads
Powered by Blogger.