Insurance

728x90

បាត់​ពី​ផ្ទះ​២​យប់​ទើប​ប្រទះឃើញ​សព​អ​ណ្ទែ​ត​ទឹក សមត្ថកិច្ច​ថា​លង់ទឹក​

​ខេត្តកណ្តាល ៖ សព​អណ្តែត​ទឹក​ត្រូវបាន​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​ចុង​ព្រែក​ហម ស្ថិតក្នុង​ភូមិ​ព្រែ​កតា​មេ​ម ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល ហើយ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​មាន​វិធានការ​ស្ទាក់​ស្រង់​ឡើងគោក​ដើម្បី​ត្រួតពិនិត្យ និង​អំពាវ​បាវ​រក​សាច់ញាតិ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ សេង រតនា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅៗ ភូមិ ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល ។ ភ្លាមៗ​នោះ នគរបាល​ផ្នែក​ជំនាញ និង​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​ព្រែក​ស្តី រួមជាមួយ​គ្រូពេទ្យ អាជ្ញាធរ​មូលដ្ឋាន ចុះទៅពិនិត្យ​សាកសព​ឃើញថា ឆ្អឹងជំនីរ នឹង ឆ្អឹង​អាវៈ​យុវៈ ពុំមាន​ស្លាកស្នាម​បាក់​ឬ​ទ្រុឌ​អ្វី​ឡើយ ។ ករណីនេះ​សមត្ថកិច្ច​សន្និដ្ឋានថា ជនរងគ្រោះ​ពុំមាន​ពាក់​នឹង​ករណី​ផ្សេង​ឡើយ គឺ​ពិតជា​លង់ទឹក​ស្លាប់​ប្រាកដ​មែន ។​

​ដោយឡែក​តាម​ការបំភ្លឺ​ពី​ម្តាយ​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​ជំងឺសរសៃប្រសាទ ហើយ​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង​១១​យប់ កូន​របស់គាត់​បាន​បាត់​ពី​ផ្ទះ ។ ក្រោយមក​ទើប​ដឹងថា បាន​ជិះ​លើ​ទូកដរ​នៅ​ភូមិ​ខ្ពប ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល តែ​បាន​ស្វែងរក​ដែរ​មិនឃើញ ។ លុះ​នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​គេ​ប្រាប់ ហើយ​បាន​ប្រទះឃើញ​សព​អណ្តែត​ទឹក​នៅឯ​ចុង​ព្រែក​ហម ពិតជា​កូន​របស់គាត់​៕


http://ift.tt/2jorOkN
បាត់​ពី​ផ្ទះ​២​យប់​ទើប​ប្រទះឃើញ​សព​អ​ណ្ទែ​ត​ទឹក សមត្ថកិច្ច​ថា​លង់ទឹក​ បាត់​ពី​ផ្ទះ​២​យប់​ទើប​ប្រទះឃើញ​សព​អ​ណ្ទែ​ត​ទឹក សមត្ថកិច្ច​ថា​លង់ទឹក​ Reviewed by yim PH on 6:10 PM Rating: 5

Entertainment

ads
Powered by Blogger.