Insurance

728x90

រថយន្ត​ដឹក​មាន់​បើក​លឿន​ពេក​បុក​គោយន្ត​អ្នកស្រុក​នាំគ្នា​ទៅ​បោចវល្លិ​ល្ពា​ក់​ពេញទំហឹង​ពីក្រោយ​នៅពេល​ទាបភ្លឺ បង​ណ្តា​ល​អោយស្លាប់​៣​នាក់​និង​របួល​ធ្ងន់​១០​នាក់​

​ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ប្រុស​ស្រី​៣​នាក់​បាន​ស្លាប់ និង​១០​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កឡើង​ដោយ​រថយន្ត​ធុន​ធំ​ដឹក​មាន់​១​គ្រឿង​បើកបរ​យ៉ាង​លឿន បាន​បុក​គោយន្ត​អ្នកស្រុក​ជិះ​ក្នា​១៣​នាក់​ទៅ​បោច​ល្ពា​ក់​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាលអោយ​អ្នកស្រុក​ទាំង​១៣​នាក់ របួសធ្ងន់​គ្រប់គ្នា និង​ស្លាប់ គ្មាន​អ្នកណាម្នាក់​រួចខ្លួន​ឡើយ ។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៥​និង​១៥​នាទី​ទាបភ្លឺ ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៧​នៅលើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៤ និង​៧៥ ក្នុងភូមិ​អូ​តានី​ស ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​នគរបាល​ចរាណ៍ ស្រុក​រលាប្អៀរ និង​ចរាចរណ៍​ខេត្ត ដែល​បាន​ចុះ​វាស់វែង​កន្លែង​កលើ​ត​ហេតុ​បានអោយដឹងថា​៖ រថយន្ត​បង្កហេតុ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ស្រុក​រលាប្អៀរ និង​ចរាចរណ៍​ខេត្ត ដែល​បាន​ចុះ​វាស់វែង​កន្លែង​កលើ​ត​ហេតុ​បានអោយដឹងថា​៖ រថយន្ត​បង្កហេតុ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំ ពេញ 3A . 2724 ដឹក​មាន់​បើកបរ​ពី​ខេត្តបាត់ដំបង​ទៅ​ក្រុងភ្នំពេញ ។ ចំណែក​គោយន្ត​អ្នកស្រុក​ភូមិ​បំពង់​ផ្ចឹក ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ បាន​ដឹក​មនុស្ស​ចំនួន​១៣​នាក់​ស្រប​ទិ​គ្នា ក្នុង​គោលដៅ​ទៅ​បោចវល្លិ​ល្ពា​ក់នៅ​ខេត្តកំពង់ធំ​។ លុះ​មកដល់​ចំណុចកើតហេតុ រថ​យ ន្ត​ដឹក​មាន់ ដែល​បាន​បើកបរ​ក្នុង​ល្បឿន​កុង​ទ័​រ​ជាង​១០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ក៏បាន​បុក​គោ​យ​យន្ត​ពី​ក្រោ យ​ពេញទំហឹង​តែម្តង បណ្តាលអោយ​ប៉ើង​គោយន្ត​ជាង​៧០​ម៉ែត្រ ធ្លាក់​មនុស្ស​របួស​និង​ស្លាប់រ​ណូ​ករ​ណែ ល​ពេញ​ថ្នល់ ទើប​គោយន្ត​ក្រ ឡាប់​បះជើង​។ ចំណែក​រថយន្ត​បាន​ជ្រុល​ល្បឿន​ទៅមុន​ជិត​២០០​ម៉ែត្រ ទើ ប​អស់​ល្បឿន​ជាន់​ហ្វ្រាំ​ឈប់ ហើយ​ពេលនោះ​អ្នកបើកបរ​បង្កហេតុ​បាន​ចុះ​រត់​គេចខ្លួនបាត់​។
​ ​
​នៅក្នុង​ហេតុការណ៍​នេះ ជនរងគ្រោះ​២​នាក់​បាន​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ​មាន​១​ឈ្មោះ ចក់ សាលី ភេទ​ស្រី អាយុ​១៨​ឆ្នាំ ១​ឈ្មោះ អែម សុ​ឃា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ដោយឡែក​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ នឹម សា​រៀម អាយុ​៣៥​ឆ្នាំ បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត ចំណែក​អ្នករបួសធ្ងន់​ទាំ​១០​នាក់ ក្នុងនោះ​មាន​៣​នាក់​បាក់ជើង ត្រូវបាន​គេ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត ។​
​ ​
​សមត្ថកិច្ច​បានបញ្ជាក់​អោយដឹងថា​៖ មុនពេល​កើតហេតុ​រថយន្ត​បង្កហេតុ​ត្រូវបាន​សមត្ថកិច្ច​ស្ទាក់​ហៅ​អោយ​ឈប់​នៅមុខ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀ រ​ដើម្បី​ផ​អប់រំ​ដោយសារតែ​រថយន្ត​មួយ​នេះ​បើក​រាល់ថ្ងៃ​ក្នុង​ទីប្រជុំ​មាន​ល្បឿន​លឿនៗ​ណាស់ ប៉ុន្តែ​នៅពេល​សមត្ថកិច្ច​ស្ទាក់​ហៅ គេ​មិន​ឈប់​ទេ​បែរជា​បិត​ភ្លើង​ភ្លឹ​ត​ភ្លែត​បើក​បន្ថែម​ល្បឿន​ទៅមុខ និង​មក​បុក​គោយន្ត​នៅ​ចំណុច​ខាងលើនេះ​តែម្តង​។
​ ​
​ករណី​គ្រោះថ្នាក់​នេះ​សមត្ថកិច្ច​បាន​អូស​យក​យ​រថយន្ត​បង្ក មក​រក្សាទុក​នៅ​កា​រិ​យា ល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត និង​បានធ្វើ​ការវាស់វែង​នៅ​កន្លែងកើតហេតុ កសាង​សំណុំរឿង​តាម​និតិ​វិធី ដើម្បី​ត្រៀម​ដោះស្រាយ​ជាមួយ​ជនរងគ្រោះ​តាមផ្លូវ​ច្បាប់ ៕ រឹទ្ធ ជ័យ​



http://ift.tt/2gRJHaF
រថយន្ត​ដឹក​មាន់​បើក​លឿន​ពេក​បុក​គោយន្ត​អ្នកស្រុក​នាំគ្នា​ទៅ​បោចវល្លិ​ល្ពា​ក់​ពេញទំហឹង​ពីក្រោយ​នៅពេល​ទាបភ្លឺ បង​ណ្តា​ល​អោយស្លាប់​៣​នាក់​និង​របួល​ធ្ងន់​១០​នាក់​ រថយន្ត​ដឹក​មាន់​បើក​លឿន​ពេក​បុក​គោយន្ត​អ្នកស្រុក​នាំគ្នា​ទៅ​បោចវល្លិ​ល្ពា​ក់​ពេញទំហឹង​ពីក្រោយ​នៅពេល​ទាបភ្លឺ បង​ណ្តា​ល​អោយស្លាប់​៣​នាក់​និង​របួល​ធ្ងន់​១០​នាក់​ Reviewed by yim PH on 12:22 PM Rating: 5

Entertainment

ads
Powered by Blogger.