អភិបាលខេត្តចុះសាកសួរទណ្ឌិត និង ពិរុទ្ឋជនក្នុងឱកាសបុណ្យភ្ជុំបិណ្យប្រពៃណីជាតិខ្មែរ
ខេត្តព្រះសីហនុ៖ ជនជាប់ឃុំចំនួន៩២៦នាក់ ក្នុងពន្ឋនាគាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១២ខែកញ្ញានេះ ក្នុងឱកាសបុណ្យភ្ជុំបិណ្យប្រពៃណីជាតិខ្មែរនេះ ត្រូវបានគណៈប្រតិភូខេត្តដឹកនាំដោយ លោក យន្ត មិន អភិបាលខេត្ត បានចុះសាកសួរសុខទុក និងបាននាំយកនូវអំណោយ ជាម្ហូបអាហរ។
ថ្លែងក្នុងឪកាសនោះដែរ លោក យន្ត មិន អភិបាលខេត្ត បាន ផ្តល់ឪវាទយ៉ាងល្អៗដល់ ទណ្ឌិត និង ពិរុទ្ឋជន ដោយបានឡើកឡើងថា កើតមកជាមនុស្សរមែងអីមានកំហុស ប៉ុន្តែអ្វីដែលសំខាន់ ត្រង់ថាមនុស្សនោះធ្វើខុសហើយចេះដឹងនូវទោសកំហុសរបស់ខ្លួន ហើយបងប្អូនដែលកំពុងជាប់ឃុំខ្លួននាពេលនេះ ក៏ប្រហែលជាពុំចង់ជួបនូវរឿងរ៉ាវនេះទេ តែដោយការគិតខុសមួយពេលទើបមានថ្ងៃនេះ ដូចនេះដើម្បីទុកជាមេរៀនជិវិត សូមបងប្អូនទាំងអស់ត្រូវមានស្មារតីក្នុងការគិតត្រិះរិះពិចារណាឡើងវិញនូវអ្វីដែលជាអំពើអាក្រក់ និង អំពើល្អ និយាយអោយត្រង់ត្រូវលាងខ្លួនអោយជ្រះនូវអំពើរបាប អំពើរទុច្ចរិត ដែលសង្គមមិនត្រូវការណ៏ ត្រូវពង្រឹងស្មារតីកែប្រែខ្លួនអោយក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ ដើម្បីចំណែកអភិវឌ្ឌ្យន៏ប្រទេសជាតិ និង ក្រុមគ្រួសាររបស់ខ្លួន។
លោក សំ សុផល ប្រធានពន្ឋនាគារខេត្តព្រះសីហនុ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់គណះប្រតិភូ ដែលតែងតែយកចិត្តទុកដាក់ និង អប់រំផ្លូវចិត្តដល់ ទណ្ឌិត និង ពិរុទ្ឋជន ជារៀងរាល់ឆ្នាំ។ក្នុងឪកាសនោះដែរលោក សំ សុផល ក៏បានបង្ហាញអំពីទូរលេខដល់ ទណ្ឌិត និង ពិរុទ្ឋជននៅក្នុងពន្ឋនាគា ខេត្តដោយសរុបគិតមកដល់ដើមឆ្នាំ២០១៧នេះចំនួនដល់ទណ្ឌិត និង ពិរុទ្ឋជនបានកើនឡើងដល់៩២៦នាក់ក្នុងនោះមានស្រីចំនួន១០០នាក់ បន្ទាប់ពីផ្លាស់ពីពន្ឋធនាគារចាស់មានចំនួនត្រឹមតែ៧៩៤នាក់ហើយបច្ចុប្បន្ននេះកំពុង មានការលំបាកយ៉ាងខ្លាំង ព្រោះពន្ឋនាគាមានស្ថានភាពតូចចង្អៀត ៕ ទន់ សុខ
http://ift.tt/2w4qDwL