អាសូរណាស់! កម្មករសំណង់ម្នាក់កំពុងធ្វើការចៃដន្យឆក់ខ្សែរភ្លើងស្លាប់
ខេត្តព្រះសីហនុ៖ យុវជនម្នាក់ជាកម្មកសំណង់ ត្រូវបានស្លាប់ក្រោយពីមិត្តភ័ត្របញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត នៅក្នុងក្រុងព្រះសីហនុ ដោយសារឆក់ខ្សែរភ្លើង ខណៈពេលកំពុងធ្វើនៅក្នុងផ្ទះមួយកន្លែងនៅក្រុមទី០៩ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (សេតេ ក្រោយសាលាបង្រៀនបើកបរ) ។
ជុំវិញករណីនេះ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា វេលាម៉ោង ០៩.៣០ នាទី/១២.៩.២០១៧ មានករណីឆក់ខ្សែភ្លើង បណ្តាលឲ្យស្លាប់កម្មករ សំណង់ ម្នាក់ នៅចំណុចផ្ទះលោក គង់ សិលា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរគ្រូបង្រៀន ស្ថិតនៅក្រុមទី០៩ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (សេតេ ក្រោយសាលាបង្រៀនបើកបរ) ។
សាកសពជនរងគ្រោះមានឈ្មោះ ចាន់ សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅ ភូមិចេកចៅ ឃុំកំពងពោធិស្រុកគ្រគរ ខេត្តពោធិសាត់។ ក្រោយពីហេតុការនេះកើតឡើង (ឆក់ខ្សែភ្លើង) ត្រូវមិត្តភក្ដិរួមការងារបានបញ្ជូនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត តែដល់មន្ទីរពេទ្យ ត្រូវក្រុមគ្រូពេទ្យបញ្ជាក់ថាជនរងគ្រោះបានស្លាប់មុនមកដល់មន្ទីរបាត់ហើយ ហើយត្រូវមិត្តភក្តិ ដឹកតាមម៉ូតូចេញមកវិញ តែត្រូវសមត្ថកិច្ចឃាត់ធ្វើការសាកសួរ នឹង ធ្វើកោសល្យវិច្ច័យ ឃើញថាសាកសព ពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើង នៅកន្លែងកើតហេតុខាងលើពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពយកទៅរក្សារទុកនៅវត្តក្រោម រងចាំក្រុមគ្រួសារមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ទន់ សុខ
http://ift.tt/2y1BiWn