Insurance

728x90

អគ្គនាយកដ្ឋាន​គយ​គួរ​បើក​ការស៊ើបអង្កេត លោក វ៉ូ វណ្ណា មេ​គយ​ខេត្តកណ្តាល ដែល​កំពុង​បណ្តែតបណ្តោយ​ឲ្យ​មាន​ទំនិញគេចពន្ធ​ហូរ​ចូល​ពី​វៀតណាម​យ៉ាង​អនាធិបតេយ្យ !

​ខេត្តកណ្តាល ៖ បើទោះជា​សម្តេច​តេ​ជោ សែន​បានចេញ​អនុក្រឹត្យ តែងតាំង​សមាសភាព បង្ក្រាប និង​ទប់ស្កាត់ អំពើ​រត់ពន្ធ​ខុសច្បាប់ ដោយមាន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ជា​ប្រធាន អគ្គនាយក​គយ​និង​រដ្ឋការ ជា​អនុប្រធាន​អចិន្ត្រៃយ៍​ហើយ ប្រធាន​សាខាគយ នៅតាម​ខេត្ត ក៏មាន​តួនាទី​ជា អនុប្រធាន​អចិន្ត្រៃយ៍ នៅតាម​មូលដ្ឋាន​នីមួយៗ សំដៅ​ធ្វើ​ការងារ ឲ្យ​មាន​ប្រសិទ្ធភាព ក្នុងការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ​។ ប៉ុន្តែ​ក្រុមអ្នកតាមដាន កំណែទម្រង់​គយ បាន​លើកឡើងថា វិធានការ​នេះ មិនសូវមាន​ប្រសិទ្ធភាព​នោះទេ ប្រសិនបើ​គ្មាន​ការ ផ្លាស់ប្តូរ​តំណែង ឬ​បោសសំអាត​អំពើពុករលួយ​ចំពោះ​មន្ត្រី​គយ​មួយចំនួនទៀត​នៅក្នុង​ប្រទេស ដែល​គ្មាន​ឆន្ទៈ ក្នុងការ​អនុវត្តន៍ កំណែទម្រង់​ស៊ីជម្រៅ ដោយសារតែ​ភាព​លោភលន់​ពុករលួយ បានធ្វើ​ឲ្យ វិធានការ​ប្រឆាំង​អំពើ​រត់ពន្ធ​ទំនិញ​មិនសូវមាន​ប្រសិទ្ធភាព ។

ជាក់ស្តែង​លោក វ៉ូ វណ្ណា ដែល​កំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាល កំពុងតែ​ជាប់​ទាក់ទិន​ជាមួយ និង​រឿង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​បើកដៃ​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់ គ្រឿងសំណង់ ទំនិញ​ចាប់ហួយ គ្រឿង​អេ​ឡិ​ក​ត្រូ​និក ថ្នាំពេទ្យ សម្ភារៈ​ប្រ​ប្រាស់​ក្នុងផ្ទះ តុ ទូ កៅអី (​ជ័រ ដែក​) ហូរ​ចូល​តាម​ច្រក​ជ្រៃ​ធំ និង​សម្ងំ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​ក្រុម​ឧ​ត្ត​ម​សេនីយ៍​មួយចំនួន នាំ​ឲ្យ​ខាតបង់ ចំណូល​ថវិកាជាតិ មិនតែប៉ុណ្ណោះ​លោក វ៉ូ វណ្ណា ថែមទាំង​ផ្គើន​បទបញ្ជា​របស់​សម្តេច​តេ​ជោ​សែន​ទៀតផង​។ តាម​ការសង្កេត​ជារួម គេ​មិនដែល​ឃើញ​មន្ត្រី​គយ​ក្រោម​បញ្ជា​របស់លោក វ៉ូ វណ្ណា ចេញ​បង្ក្រាប​ការដឹកជញ្ជូន ទំនិញ​ខុសច្បាប់ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដែល​ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ផ្លូវគោក​តាម​ច្រ​ជ្រៃ​ធំ ម្តងណា​ឡើយ ចាប់តាំងពី​ពេលដែល​លោក វ៉ូ វណ្ណា ផ្លាស់​ពី​មេ​គយ​ច្រក​ត្រពាំង​ថ្លុ​ង ត្រូវបានតែងតាំង​ជា ប្រធាន​សាខាគយ ប្រចាំខេត្ត​កណ្តាល បើទោះបីជា​សកម្មភាព រត់ពន្ធ​ទំនិញ​ខុសច្បាប់​កើតឡើង យ៉ាង​អនាធិបតេយ្យ​ក៏ដោយ​។

របស់លោក វ៉ូ វណ្ណា គ្មាន​ឆន្ទៈ​ក្នុងការ​បង្ក្រាប ការដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ ហើយ​មិនគួរណា​លោក គុណ ញឹម អគ្គនាយក​គយ មើលរំលង​ពី​ភាព​អសកម្ម របស់លោក វ៉ូ វណ្ណា នោះទេ ។ មន្ត្រី​គយ​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា ការ​សម្ងំ​កើប​លុយ យ៉ាង​ស្ងៀមស្ងាត់​បែបនេះ អាចធ្វើ​ឲ្យ​លោក វ៉ូ វណ្ណា មាន​លុយ​ឡើង​ខាប់​ដូច​ទឹកគ្រឿង ។ លោក វ៉ូ វណ្ណា មុនពេល​ពេល​តែងតាំង​ជា ប្រធាន​សាខាគយ ប្រចាំខេត្ត​កណ្តាល គាត់​មានបទពិសោធន៍ ក្នុងការ​សម្រួល ឲ្យ​ឈ្មួញ​រត់ពន្ធ ទំនិញ​ខុសច្បាប់ តាំងពី​នៅ​ធ្វើជា ប្រធានការិយាល័យ​គយ ប្រចាំ​ច្រក​ត្រពាំង​ផ្លុ​ង ដែល​នៅ​ទីនោះ ឈ្មួញ​ទាំង​តូច​ទាំង​ធំ ត្រូវ​ឱនលំទោន សុំ​ការយោគយល់ និង​បង់លុយ​ឲ្យ​លោក វ៉ូ វណ្ណា ជា​ហូរហែ​។

មានការ​បញ្ជាក់ថា ការដឹកជញ្ជូន​ទំនិញ គ្រប់​ប្រភេទ មកពី​តាម​ច្រកព្រំដែន សំដៅ​ចូលមក​ចំណុច​ចុង​ទី គឺ​ឃ្លាំង​ស្តុក​ទំនិញ របស់​ឈ្មួញ​ធំៗ នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​លក់​ចែកចាយ ទៅតាម​ទីផ្សារ និង​កន្លែង​បោះ​ដុំ​ផ្សេងៗ​ទៀត ត្រូវ​ឆ្លងកាត់​ខេត្តកណ្តាល ហើយ​ក្នុងតួនាទី​ជា ប្រធាន​សាខាគយ ខេត្តកណ្តាល លោក វ៉ូ វណ្ណា កំពុង​សុខ​ស្រួល ក្នុងការ​ចាត់តាំង មន្ត្រីក្រោមឱវាទ ឲ្យ​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ ទាំង​ការដឹកជញ្ជូន ទំនិញ​ស្របច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ពោលគឺ គ្រប់​ច្រក​គ្រប់​ដង្ហើម គ្រប់​ទូរស័ព្ទ​រោទ៍ សុទ្ធតែ​ពាក់ព័ន្ធ នឹង​បញ្ហា​ផលប្រយោជន៍ ដែល លោក វ៉ូ វណ្ណា អាច​ប្រមូល​យកទៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ ពាក់ព័ន្ធ​និង​ជុំវិញ​ករណី​ខាងលើនេះ​គេ​មិនដែល​ឃើញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​ដឹកនាំ​ដោយ​លោក ឧិ​ម យិនទៀង​ចាត់​មន្ត្រី​របស់ខ្លួន​ឲ្យ​បើក​ការស៊ើបអង្កេត​នោះទេ​ដើម្បី​យក​លោក វ៉ូ វណ្ណា មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ ចៃមាត់ច្រក

 


http://ift.tt/2yrgtTm
អគ្គនាយកដ្ឋាន​គយ​គួរ​បើក​ការស៊ើបអង្កេត លោក វ៉ូ វណ្ណា មេ​គយ​ខេត្តកណ្តាល ដែល​កំពុង​បណ្តែតបណ្តោយ​ឲ្យ​មាន​ទំនិញគេចពន្ធ​ហូរ​ចូល​ពី​វៀតណាម​យ៉ាង​អនាធិបតេយ្យ ! អគ្គនាយកដ្ឋាន​គយ​គួរ​បើក​ការស៊ើបអង្កេត លោក វ៉ូ វណ្ណា មេ​គយ​ខេត្តកណ្តាល ដែល​កំពុង​បណ្តែតបណ្តោយ​ឲ្យ​មាន​ទំនិញគេចពន្ធ​ហូរ​ចូល​ពី​វៀតណាម​យ៉ាង​អនាធិបតេយ្យ ! Reviewed by yim PH on 8:52 AM Rating: 5

Entertainment

ads
Powered by Blogger.