Insurance

728x90

(​ព័ត៌មាន​ក្តៅ​ពី​ខេត្តមណ្ឌលគិរី​)៖ វៀតណាម​យក​ឡាន​សែ​កាង «​រថយន្ត​កែច្នៃ​» ជិត​៥០​គ្រឿង ចូល​តាម​ច្រក​ណាំ​លៀ ដើម្បី​ចូល​ដឹកឈើ​ម្តុំ​ប៉ុស្តិ៍​៤-៥ ស្រុក​ពេ​ជ្រា​ដា ហើយ​បង្វែរ​ឆ្លងទៅ​វៀតណាម​តាម​ច្រក​ប៉ុស្តិ៍​៧-​ណាំ​លៀ​!

​ខេត្តមណ្ឌលគិរី​៖ ប្រភពព័ត៌មាន​សម្ងាត់​កាលពី​ម្សិលមិញ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ ឈ្មួញ​វៀតណាម​បាន​នាំ​ឡាន​សែ​កាង (​រថយន្ត​កែច្នៃ​) ជិត​៥០​គ្រឿង ចូល​តាម (​ច្រក​ណាំ​លៀ​-​ខាង​ភាគី​វៀតណាម​) ហើយ​ខាង​ភាគី​កម្ពុជា​គេ​ហៅថា​៖ ប៉ុស្តិ​៧ ដើម្បី​ចូល​ដឹកឈើ​ម្តុំ​ប៉ុស្តិ៍​៤-៥ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បន្ទាប់ពី​គម្រោង​ឈ្មួញ​វៀតណាម​ត្រៀម​យក​ម៉ូតូ​កែច្នៃ​ជិត ៥០០​គ្រឿង ចូល​ដឹក ឈើ​ម្តុំ​ប៉ុស្តិ៍​៤-៥ ឆ្លងទៅ​វៀតណាម​តាម​ច្រក ៧៥១ ត្រូវ​បែកការណ៍​។​

ករណីនេះ​ខាង​វៀតណាម និង​ខាង​សមត្ថកិច្ច​កម្ពុជា ក៏​រួមគ្នា​កាយ​លុប​ផ្លូវ ដែល​ឈូសឆាយ​ពី​ទឹក​វៀតណាម​ចូល តាម​ច្រក​៧៥១​ឲ្យ​ដូចដើម​វិញ ចៀសវាង​គម្រោង​ដឹក​បទល្មើស​ឈើ​នៅ​ប៉ុស្តិ​៤-៥ បែកធ្លាយ​ដល់​ថ្នាក់លើ​។​ហើយ​គេ ប្តូរ​រូបភាព​ឲ្យ​ឡាន​សែ​កាង (​រថយន្ត​កែច្នៃ​) ជិត​៥០​គ្រឿង​ចូល​តាម​ច្រក​ណាំ​លៀ​-​ប៉ុស្តិ​៧​ដើម្បី​ចូល​ដឹកឈើ​ម្តុំ​ប៉ុស្តិ៍​៤-៥ ស្រុក​ពេ​ជ្រា​ដា ពេល​កំពុង​បែកការណ៍​រឿង​ចេញ​តាម​ប៉ុស្តិ៍​ខាងលើនេះ​។ ករណីនេះ​រាប់​ជា​ជា​អំពើ​ឃុបឃិត​ទ្រង់ទ្រាយ​ធំ​ជាមួយ​វៀតណាម​របស់​មន្ត្រី​ដែល​ក្បត់​នឹង​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន​។

សេចក្តីរាយការណ៍​បានចង្អុលបង្ហាញ​ថា លោក សំរិទ្ធ ណ​យ មេ​ប៉ុស្តិ៍​៧​ត្រូវបានគេទទួលស្គាល់​ថា​៖ កំពុង​ង​បំពាន​ច្បាប់ និង​បំរាម​របស់​រាជរដ្ឋាភិបាល​យ៉ាង​ឃ្លើ​ន អនុញ្ញាត​ឲ្យ​មាន​បទល្មើស​ឈើ​ឆ្លងកាត់​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​គ្រប់គ្រង ដែល​គេ​សង្ស័យថា អាចមាន​ភ្លើង​ខៀវ​ពី​ស្នងការ​ជា​មេ​កើយ ឬ​អាជ្ញាធរខេត្ត បន្ទាប់ពី​លេច​ឮថា ថ្ងៃទី​២៥ ខែកញ្ញា គេ​យក​កញ្ចប់​មក​បែងចែក​ឲ្យ​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន និង​ជំនាញ​ពាក់ព័ន្ធ​?

​គេ​បាន​ទម្លាយ​ថា​៖ គម្រោង​សកម្មភាព​ឈ្មួញ​វៀតណាម​យក​ឡាន​សែ​កាង (​រថយន្ត​កែច្នៃ​) ជិត​៥០​គ្រឿង​ចូល​តាម​ច្រក​ណាំ​លៀ ដើម្បី​ចូល​ដឹកឈើ​ម្តុំ​ប៉ុស្តិ​៤-៥ ស្រុក​ពេ​ជ្រា​ដា ហើយ​បង្វែរ​ឆ្លងទៅ​វៀតណាម​តាម​ប៉ុស្តិ៍​៧​នេះ គឺមាន​ទ្រង់ទ្រាយ​ធំ​ជាង​តំបន់​អូរ​ហ៊ុ​ច ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដែល​ត្រូវ​បង្ក្រាប​ទាន់ពេល​ដោយ​បទល្មើស​ជាក់ស្តែង​កន្លង ទៅ​របស់​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វង្ស ពិ​សេន មេបញ្ជាការរង និង​ជា​នាយសេនាធិការ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហុង វិ​ណុល មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួល ជោគជ័យ​ដ៏​ធំធេង​នោះ​។​

ក្នុង​ហេតុការណ៍​មន្ត្រី​ឃុបឃិត​ជាមួយ​វៀតណាម​បំផ្លាញ​ព្រៃឈើ​ដ៍​អាក្រក់​នេះ ប្រសិនបើ​ថ្នាក់លើ​មិនមាន​វិធាន​ទប់ស្កាត់​ទេ សកម្មភាព​ចូល​ឡាន​សែ​កាង (​រថយន្ត​កែច្នៃ​) ជិត​៥០​គ្រឿង ចូល​តាម​ច្រក​ណាំ​លៀ ដើម្បី​ចូល​ដឹកឈើ​ម្តុំ​ប៉ុស្តិ​៤-៥ ស្រុក​ពេ​ជ្រា​ដា ហើយ​បង្វែរ​ឆ្លងទៅ​វៀតណាម​តាម​ច្រក​ប៉ុស្តិ៍​៧-​ណាំ​លៀ នឹងធ្វើ​ឡើង​ដោយ​រលូន ព្រោះ​ករណី​មានការ​ឃុ​ប​ឃុ​ត​គ្នា​យ៉ាង​ប្រទាក់ក្រឡា​ពី​សមត្ថកិច្ច​កម្ពុជា និង​វៀតណាម​៕


http://ift.tt/2jY8ZVE
(​ព័ត៌មាន​ក្តៅ​ពី​ខេត្តមណ្ឌលគិរី​)៖ វៀតណាម​យក​ឡាន​សែ​កាង «​រថយន្ត​កែច្នៃ​» ជិត​៥០​គ្រឿង ចូល​តាម​ច្រក​ណាំ​លៀ ដើម្បី​ចូល​ដឹកឈើ​ម្តុំ​ប៉ុស្តិ៍​៤-៥ ស្រុក​ពេ​ជ្រា​ដា ហើយ​បង្វែរ​ឆ្លងទៅ​វៀតណាម​តាម​ច្រក​ប៉ុស្តិ៍​៧-​ណាំ​លៀ​! (​ព័ត៌មាន​ក្តៅ​ពី​ខេត្តមណ្ឌលគិរី​)៖ វៀតណាម​យក​ឡាន​សែ​កាង «​រថយន្ត​កែច្នៃ​» ជិត​៥០​គ្រឿង ចូល​តាម​ច្រក​ណាំ​លៀ ដើម្បី​ចូល​ដឹកឈើ​ម្តុំ​ប៉ុស្តិ៍​៤-៥ ស្រុក​ពេ​ជ្រា​ដា ហើយ​បង្វែរ​ឆ្លងទៅ​វៀតណាម​តាម​ច្រក​ប៉ុស្តិ៍​៧-​ណាំ​លៀ​! Reviewed by yim PH on 11:32 PM Rating: 5

Entertainment

ads
Powered by Blogger.