បើករថយន្ត ហ៊ីណូ ឡើងវ៉ារថយន្តផ្សេងទៀតបួងចង្កូតមកស្តាំវិញ ជ្រុលបុកដើមឈើ ក្រឡាប់ស្រះទឹក
ខេត្តព្រះសីហនុ៖ រថយន្តម៉ាក ហ៊ីណូ ១គ្រឿង មានដឹកធុងទឹកទទេចំនួន១០ បានបើកវ៉ាជែងរថយន្ត១គ្រឿងទៀតខណៈអ្នកបើកបរទាញចង្កូតមកស្តាំវិញ ក៏ជ្រុលធ្លាក់ផ្លូវទៅបុកដើមឈើ បណ្ដាលឲ្យក្រឡាប់ចូលស្រះកប់ភក់ បណ្តាលឲ្យអ្នកបើកបរឡាន រងរបួសស្រាល។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៩ និង២៥ ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ លើ ផ្លូវជាតិលេខ៤ចំណុច ចន្លោះគីឡូលេខ192 និង193 ស្ថិតក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
នគរបាលចរាចរណ៍ស្រុកព្រៃនប់ បានឲ្យដឹងថា រថយន្ត ហ៊ីណូ នោះ ពាក់ស្លាកលេខ ក្រ.ព្រះសីហនុ ដឹកធុងគ្មាន ទឹកចំនួន១០ ក្នុង១ធុងចំណុះ១០០លីត្រ ជាធុងទឹកថ្នាំ សម្រាប់លាយកាឡុកបេតុង ធ្វើដំណើរពីខេត្តព្រះសីហនុ ។ នគរបាលបន្តថា រថយន្តនេះ បានវ៉ាជែងរថយន្ត ១គ្រឿង ហើយទាញចង្កូតមកស្ដាំវិញ ដោយសារបើកលឿនពេក បានជ្រុលធ្លាក់ពីចិញ្ចើមថ្នល់ទៅបុកដើមឈើ ហើយក្រឡាប់ធ្លាក់ស្រះទឹកតែម្តង ។
ប្រភពដដែលបន្ថែមថា នៅក្នុងរថយន្តមានមនុស្ស៣នាក់ ទី១. ឈ្មោះ ហួត សេង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភ្នំពេញ អ្នកបើកបរ រងរបួសស្រាល, ទី២. ឈ្មោះ ហន ទូច ភេទប្រុស អាយុ២០ឆ្នាំ មិនមានរងរបួស និងទី៣. ឈ្មោះ ឈូក ផង់ ភេទប្រុស អាយុ៣០ឆ្នាំ គ្មានរងរបួស ។ ក្រោយកើតហេតុសមត្ថកិច្ចបាន ស្ទូចយករថយន្តយកទៅរក្សាទុកនៅអធិការដ្ឋានព្រៃនប់ ៕
http://ift.tt/2jV8Hip